ភាគច្រើនសត្វស្វាចូលចិត្តរស់នៅបែបសប្បាយរើករាយ មានសិរីភាពខ្លាំងណាស់ ចំនីរបស់វាមានដូចជា ផ្លែចេក ផ្លែឈើជាច្រើនមុខទៀត អាចនិយាយបានថាចំនីរបស់វាមិនខុស ពីរអាហាររបស់យើងទេ នៅពេលទំនេរពួកវាចូលចិត្តលេងលើដើមឈើ .......ល-
ហ្គេមបាញ់ត្រី ជក់ចិត្តដិតអារម្មណ៍ លេងហ្គេមអនឡាញតាមទូរស័ព្ទដៃ មានលេងចែករង្វន់ និងឡាយចែកកាក់ព្រី
Monday, September 30, 2019
ការរស់នៅរបស់សត្វស្វា
ភាគច្រើនសត្វស្វាចូលចិត្តរស់នៅបែបសប្បាយរើករាយ មានសិរីភាពខ្លាំងណាស់ ចំនីរបស់វាមានដូចជា ផ្លែចេក ផ្លែឈើជាច្រើនមុខទៀត អាចនិយាយបានថាចំនីរបស់វាមិនខុស ពីរអាហាររបស់យើងទេ នៅពេលទំនេរពួកវាចូលចិត្តលេងលើដើមឈើ .......ល-
Sunday, September 29, 2019
ការរស់នៅរបស់សត្វមាន់
សត្វមាន់គឺជាសត្វងាយស្រួលចឹញ្ចឹមណាស់ វាចូលចិត្តរស់នៅបែបធម្មជាតិស្រុកស្រែ ហើយចូលចិត្តដេកនៅលើដើមឈឺ ឫនៅលើទ្រនុំដែលខ្ពស់ៗ ចំនីរបស់វាមានដូចជា ស្រូវ អង្ករ ពោត សត្វកណ្ដៀរ នឹងសត្វល្អិតជាច្រើនទៀត -ល- ។

Saturday, September 28, 2019
របៀបរស់នៅរបស់សត្វកណ្ដុរ
សត្វនីមួយៗការរស់នៅមិនដូចគ្នាទេ សត្វខ្លះចូលចិត្តរស់នៅកន្លែងត្រជាក់ៗ ហើយសត្វខ្លះទៀតចូលចិត្តរស់នៅកន្លែងដែលកក់ក្ដៅ ប៉ុន្ដែសត្វកណ្ដុរវិញចូលចិត្តរស់នៅក្នុងកន្លែងដែលងងឹត ហើយចូលចិត្តរកសុីពេលយប់ កណ្ដុរមិនមែនជាសត្វរើសចំនីទេ អ្វីក៏វាអាចសុីបានដែរ
Friday, September 27, 2019
របៀបរស់នៅរបស់សត្វឆ្មា
សត្វឆ្មាគឺជាសត្វដែលស្រួលចឹញ្ចឹម ស្លូតហើយឆ្លាតគួរអោយស្រលាញ់ ទៀតផង សត្វឆមាចូលចិត្តរស់នៅក្នុងផ្ទះ មិនចូលចិត្តកន្លែងដែលសើម ចូលចិត្តដេកនៅលើពូក ហើយកាន់តែពិសេសនោះ វាអាចជួយចាប់សត្វផ្សេងៗដែលនៅក្នុងផ្ទះរបស់យើងបានទៀតផង
Thursday, September 26, 2019
សត្វដែលកាចសាហាវ
នៅក្នុងព្រៃធំយើងម្នាក់ៗតែងតែគិតថាមានសត្វសាហាវជាច្រើន សត្វខ្មះកាចហើយមួយចំនួនទៀតគឺជាសត្វស្លូត ឈ្មោះសត្វសាហាវដែលយើងស្គាល់មានដូចជា សត្វខ្លា សត្វតោ សត្វរមាស សត្វជ្រូកព្រៃ សត្វរមាំង សត្វកញ្ជ្រោង -ល-...... នៅក្នុងនោះផងដែរ ទោះបីជាសត្វកាចសាហាវយ៉ាងណាក៏ដោយ ក៏នោតែស្រលាញ់កូនរបស់វាដែរ
Wednesday, September 25, 2019
សត្វដែលងាយស្រួលចឹញ្ចឹម
នៅក្នុងគ្រួសាររបស់ខ្ញុំ គឺស្រលាញ់់សត្វខ្លាំងណាស់ ហើយអ្វីដែលសំខាន់នោះគឺក្នុងគ្រួសាររបស់ខ្ញុំស្រលាញ់នឹងចូលចិត្តជាងគេនោះគឺសត្វឆ្កែ ព្រោះសត្វឆ្កែជាសត្វមួយដែលចេះស្ដាប់ ឆ្លាត ហើយលើសពីរនេះគឺគួរអោយស្រលាញ់ខ្លាំង ហើយគួរអោយខ្នាញ់ទៀតផង
Tuesday, September 24, 2019
៥ចំណុចអ្នកចាំបាច់ត្រូវដឹង ពីសុខភាពផ្លូវចិត្ត
តើមានកត្តាអ្វីខ្លះ ដែលមានទំនាក់ទំនងជិតសិ្នទ្ធទៅនឹងសុខភាពផ្លូវចិត្ត?
កត្តាសង្គមសាស្ត្រ៖
សំដៅដល់សង្គមខ្នាតតូចនិងធំ រួមមានការប្រាស្រ័យទាក់ទងរវាងមនុស្សចាប់ពី២នាក់ឡើងទៅ សង្គមគ្រួសារ និងសង្គមជាតិទាំងមូល។ ដរាបណាបុគ្គលម្នាក់ៗមានទំនាក់ទំនងល្អ ចេះចែករំលែកសេចក្តីសុខឲ្យគ្នាទៅវិញទៅមក ក៏មិនមានទំនាស់ ឬហិង្សាក្នុងគ្រួសារហើយមានការរស់នៅចុះសម្រុងគ្នា ចំណែកឯប្រទេសជាតិ ក៏មិនសូវមានបញ្ហាសោកនាដកម្ម(សង្គ្រាម គ្រោះធម្មជាតិ…) ផ្សេងៗទេនោះ ការប៉ះទង្គិចបញ្ហាផ្លូវចិត្តក៏មិនសូវកើតមានដែរ។
កត្តាគីមីសាស្ត្រ៖
ការប្រើប្រាស់សារធាតុគីមីមួយចំនួន ស្របច្បាប់ និងមិនស្របច្បាប់ ដែលអាចបណ្តាលឲ្យមានការប៉ះទង្គិចដល់សុខភាពខួរក្បាល និងមិនអាចគ្រប់គ្រងស្មារតីបានល្អ ដូចជាការសេពគ្រឿងញៀន អាភៀន ឬការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវតាមវេជ្ជបញ្ជា ជាដើម។
កត្តាចិត្តសាស្ត្រ៖
ប្រសិនបើបុគ្គលម្នាក់ទទួលបានការចិញ្ចឹមបីបាច់ផ្នែកចិត្តសាស្ត្រ ក៏ដូចជាការគាំទ្រផ្លូវចិត្តបានល្អនោះ ពេលដែលចម្រើនវ័យទៅគឺប្រាកដជាមានភាពរឹងមាំ ហើយក៏មិនងាយaប្រឈម ឬទទួលការប៉ះទង្គិចពីកត្តាផ្សេងនោះដែរ។
តើបុគ្គលដែលមានបញ្ហាផ្លូវចិត្ត មានការប្រឈមទៅនឹងអ្វីខ្លះដែរ?
បុគ្គល៖
ការគេង និងញ៉ាំមិនសូវបាន ជាហេតុនាំឲ្យមានបញ្ហាសុខភាពផ្លូវកាយរ៉ាំរ៉ៃ ហើយជាទូទៅ ក៏លែងចង់បំពេញកិច្ចការងារអ្វី ហើយជាលទ្ធផលក៏ត្រូវបាត់បង់ឱកាស និងចំណូលសេដ្ឋកិច្ច ជួនកាលអាចបង្កជាប្រតិកម្មទាន់ហន់ រួមមានការធ្វើអត្តឃាត ឬធ្វើមនុស្សឃាតទៀតផង។
គ្រួសារ៖
បាត់ចំណូលទ្រទ្រង់ជីវភាពគ្រួសារបាត់បង់សុភមង្គល ព្រមទាំងបង្កើននូវបន្ទុកដល់សមាជិកដទៃ។
សង្គម៖
បញ្ហាអសន្តិសុខ ដូចជា ការប្រើប្រាស់គ្រឿងញៀន ការធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិ។ល។
តើការគិត និងសុខភាពផ្លូវចិត្តមានទំនាក់ទំនងយ៉ាងដូចម្តេចខ្លះ?
មនុស្សភាគច្រើនបានយល់ច្រឡំថា ផ្លូវចិត្ត គឺពាក់ព័ន្ធនឹងបេះដូង តែតាមការពិត វាមានទំនាក់ទំនងជិតស្និទ្ធជាមួយខួរក្បាល (ប្រព័ន្ធប្រសាទកណ្តាល)។ ហេតុនេះហើយ ពេលខួរក្បាលមានបញ្ហា ការគិតក៏នឹងមានបញ្ហាដែរ ហើយផ្លូវចិត្តក៏មានការប៉ះទង្គិចផងដែរ។ រីឯអារម្មណ៍វិញ វាក៏មានឥទ្ធិពលលើខួរក្បាលផងដែរ។
តើផលវិបាកនៃការគិតច្រើន រួមមានអ្វីខ្លះ?
វាអាស្រ័យទៅលើបែបផែននៃការគិត បើសិនជាបុគ្គលម្នាក់មានស្មារតីល្អ ចេះគិតបានត្រូវ គិតបែបវិជ្ជមាននោះ វាក៏មិនមានផលវិបាកអ្វីដែរ។ផ្ទុយទៅវិញ បើម្នាក់នោះគិតច្រើនហើយផ្តោតតែលើភាពអវិជ្ជមាននោះ ផលវិបាកនឹងកើតមានច្រើន ដែលអាចជាបញ្ហាផ្លូវចិត្ត ហើយនាំឲ្យមានផលប៉ះពាល់ដូចដែលបានរៀបរាប់ខាងលើ។
តើលោកវេជ្ជបណ្ឌិតមានសារអ្វីសម្រាប់ចែករំលែកបន្ថែម អំពីការថែទាំសុខភាពផ្លូវចិត្តឬទេ?
ត្រូវចាំថា«សុខភាពបរិបូរពេញលេញ គឺសុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំ ព្រមគ្នាតែម្តង» ហើយត្រូវតែចេះទទួលស្គាល់ និងលើកទឹកចិត្តខ្លួនឯងមានមោទនភាពជាមួយនឹងអ្វីដែលខ្លួនឯងមាន។ រាល់ពេលមានបញ្ហាផ្លូវចិត្ត ដំបូងត្រូវចេះជួយខ្លួនឯងក្នុងការគ្រប់គ្រងភាពតានតឹងក្នុងចិត្ត តាមរយៈការអប់រំសុខភាពផ្លូវចិត្ត ដូចជាការធ្វើសមាធិ ឬស្តាប់ព្រះធម៌តាមបែបព្រះពុទ្ធសាសនា។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏គួរចេះប្រើប្រាស់ពេលវេលាដោយបែងចែកពេលវេលាសម្រាកកាយចិត្ត ដោយការធ្វើលំហាត់កីឡា ឬដើរកម្សាន្ត។ ក្នុងករណីមិនអាចជួយខ្លួនឯងបាន អ្នកក៏ត្រូវទទួលជំនួយពីគ្រូពេទ្យជំនាញឯកទេសផ្លូវចិត្ត តាមរយៈការពិគ្រោះ និងព្យាបាលតាមបែបចិត្តសាស្ត្រ ដែលរួមមានទាំងសេវារដ្ឋ និងឯកជន។
Monday, September 23, 2019
របៀបដាំដំណាំម្ទេស
១.ការរៀបចំដី និងការសាបគ្រាប់
មុនដាំ យើងត្រូវរៀបថ្នាលសាបកូនលើផ្ទៃដី ៦ ម៉ែត្រការ៉េ ។ នៅលើថ្នាល យើងត្រូវជ្រុំកាប់បំផុសដី និងដាក់ជីលាមកគោចំនួន ២ បង្គី កប់ចូលក្នុងថ្នាល ។ យើងត្រូវយកគ្រាប់ពូជទិញពីផ្សារចំនួន ១ ខាំ ទៅត្រាំទឹកក្តៅឧណ្ហៗ រយៈពេល ២ម៉ោង ទើបយកទៅសាបនៅថ្នាល ។ ក្រោយពីសាប យើងត្រូវកាត់កំទេចចំបើងគ្របពីលើ រួចស្រោចទឹកឲ្យជោគរៀងរាល់ថ្ងៃ ។
២.ការរៀបចំដីដាំកូនម្ទេស និងការដាំកូន
យើងត្រូវភ្ជួរ រាស់ដីឲ្យម៉ដ្ឋល្មម រួចកាប់រណ្តៅដែលមានចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ៥ តឹក និងចន្លោះជួរ ៥ តឹក ។ នៅក្នុងរណ្តៅនីមួយៗ យើងត្រូវប្រើជីលាមកសត្វពុកផុយដាក់ទ្រាប់បាតរណ្តៅ។ មុននឹងដកស្ទូង យើងត្រូវស្រោចទឹកឲ្យជោគនៅលើថ្នាលដើម្បីងាយស្រួលដកកុំឲ្យដាច់ឫស ។ ក្នុង ១ រណ្តៅ គាត់ដាំកូនម្ទេស ១ ដើម ដោយជ្រើសរើសតែដើមថ្លោសល្អ ។ ក្រោយពីដាំកូនហើយ យើងត្រូវកាត់ចំបើងធ្វើគម្រប រួចស្រោចទឹកឲ្យជោគ ។
៣.ការថែទាំ
ក្រោយពី ស្ទូងហើយ យើងត្រូវស្រោចទឹក ១ ថ្ងៃ ២ ដង ។ ក្រោយពីកូនម្ទេសដុះរឹងប៉ឹង ស្មៅចាប់ផ្តើមដុះ យើងត្រូវធ្វើការជ្រុំដីដកស្មៅ ដើម្បីបំផុសដីឲ្យមានខ្យល់ចេញចូល ទឹកជ្រាបបានល្អ ។ ក្នុងការដាំម្ទេសនេះ យើងត្រូវជួបប្រទះនូវការបំផ្លាញពីស្រមោចដែលរោមត្រួយ ធ្វើឲ្យត្រួយរួញស្លឹក យើងត្រូវបានកំចាត់វាដោយរោយផេះនៅតាមគល់ ។ នៅពេលម្ទេសជិតចេញផ្កា យើងត្រូវដាក់ជីកំប៉ុស្តិកប់ចូលដីនៅក្បែរគល់ ។ ការគ្របគល់ធ្វើស្មៅ និងស្រោចទឹកបន្តរហូតដល់ម្ទេសចេញផ្លែ ។
៤.ការប្រមូលផល
ក្រោយពី ដាំបានរយៈពេល ៤ ខែ យើងចាប់ប្រមូលផល ដោយបេះតែផ្លែទុំល្អ ឬក្រហមព្រឿងៗ ។ ការបេះផ្លែធ្វើឡើងរយៈពេល ១ អាទិត្យម្តង ។ យើងបេះផ្លែម្ទេសម្តងបាន ២០ គីឡូក្រាម លើផ្ទៃដី ១០ អារ ។ ក្នុងមួយខួបជីវិត យើងបេះបានប្រហែល ១២-១៣ ដង ឬ ២៤០ ទៅ ២៦០ គីឡូក្រាម ។ តំលៃដែល យើងលក់បានប្រែប្រួលពី ៤០០០-៥០០០ រៀលក្នុង១ គីឡូក្រាម ។ ក្នុងការដាំម្ទេសនេះ យើងចំណាយតែលើការទិញពូជតែម្តងប៉ុណ្ណោះ ការដាំក្រោយៗទៀត យើងរក្សាទុកពូជដោយខ្លួនឯង ។
សរុបមកបច្ចេកទេសសំខាន់ៗក្នុងការដាំម្ទេសមាន ៖
រៀបចំថ្នាលបណ្តុះគ្រាប់ម្ទេសដោយ ប្រើជីលាមកសត្វពុកផុយ
ត្រាំគ្រាប់ម្ទេសជាមួយទឹកក្តៅឧណ្ហៗ រួចយកទៅសាបនៅថ្នាល
កាប់រណ្តៅដាំដែលមានចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ៥ តឹក និងចន្លោះជួរ ៥ តឹក ដោយប្រើជីលាមកគោដាក់ទ្រាប់បាតរណ្តៅ
ដកកូនម្ទេសដែលមានកំពស់ ១ តឹក និងមានដើមរឹងមាំ ឬ ដើមថ្លោសយកមកដាំថែទាំស្រោចទឹក និងជ្រុំបំផុសដី ដកស្មៅចោល
កំចាត់ស្រមោចរោមត្រួយដោយប្រើផេះចង្ក្រានបាចគល់ម្ទេស
ដាក់ជីកំប៉ុស្តិបំប៉ន គ្របគល់ស្រោចទឹកបន្តរហូតដល់ម្ទេសចេញផ្លែ៕
Sunday, September 22, 2019
ដំណាំត្រសក់ផ្អែម
ត្រសក់ផ្អែម ឬមីឡុងជាដំណាំដែលមិនសូវមានការដាំដុះនៅក្នុងប្រទេសកម្ពុជាទេ ។ ប៉ុន្តែ កសិករនៅតំបន់មួយចំនួននិយមដាំ ព្រោះមានការនិយមចូលចិត្ត បរិភោគ និងមានតំលៃថ្លៃនៅលើទីផ្សារ។ យ៉ាងណាម៉ិញបងស្រី យឿប សុខា អាយុ ៤៤ ឆ្នាំ ជាកសិកររស់នៅភូមិអង្គ ឃុំអូរចារ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំត្រសក់ផ្អែម ។ បច្ចេកទេសដាំនេះ គាត់បានចេះពីអ្នកជិតខាង និងបានសាកល្បងដាំរយៈពេល ១ ឆ្នាំកន្លងមកហើយ ។ រហូតមកដល់ពេលនេះ មានកសិករចំនួន ៥គ្រួសារ ដែលនៅជិតផ្ទះគាត់បាននាំគ្នាដាំដែរ ។ ចំពោះបទពិសោធន៍នៃការដាំនេះសូមបង្ហាញជូនដូចខាងក្រោម ‘
១-ការជ្រើសរើសដីដាំ និងការរៀបចំដី
ដីដែលត្រូវដាំត្រសក់ផ្អែម គាត់បានជ្រើសរើសដីខ្ពស់មិនលិចទឹកនៅរដូវវស្សាតែចំពោះរដូវប្រាំង អាចដាំនៅលើដីស្រែ ប៉ុន្តែត្រូវនៅជិតប្រភពទឹកដើម្បីងាយស្រួលក្នុងការស្រោចស្រព ។ មុនដាំគាត់បានភ្ជួរដីហាលចោល ១សប្តាហ៍ ។ បន្ទាប់មក បាចជីលាមកសត្វពុកផុយ ឬជីកំប៉ុស្ត រួចភ្ជួរបង្កប់ជីទៅក្នុងដី ទុកចោលរយៈពេល ២ ថ្ងៃ ទើបរាស់ឲ្យស្មើរូចកាប់ជារណ្តៅដាំដោយទុកចន្លោះ ពីរណ្តៅមួយ ទៅរណ្តៅមួយ ៣តឹក ។
២-ការជ្រើសរើសពូជ
ពូជសាច់ពណ៌លឿង(សូវ៉ិត) នាំមកពីប្រទេសថៃ
ពូជសំបកលឿង សាច់ពណ៌ខៀវ(ពូជស៊ីថង) នាំមកពីប្រទេសថៃ
ពូជសំបកខៀវ សាច់ខៀវ(ពូជតាខាយ) នាំមកពីប្រទេសចិន។ គាត់ដាំត្រសក់ទាំង ៣ពូជនេះ តម្រូវទៅតាមទីផ្សារ។
៣-ការបណ្តុះកូន
មុនដាំ គាត់បានយកគ្រាប់ទៅបណ្តុះដាក់ក្នុងថង់ប្លាស្ទិក ។ គាត់បានលាយដីជាមួយជីកំប៉ុស្តច្របល់ឲ្យសព្វ ដាក់ចូលក្នុងថង់រួចយកគ្រាប់ទៅបណ្តុះដោយដាក់ ១ គ្រាប់ក្នុងមួយថង់ ។ បណ្តុះកូនរួច ត្រួវគ្របវារយៈពេល ៣ ថ្ងៃ ៣យប់ និងស្រោចទឹកថែទាំរហូតដល់រយៈពេល ១០ថ្ងៃ ទើបអាចយកកូនទៅដាំក្នុង រណ្តៅ ។
៤-ការដាំ
មុនដាំ គាត់បានរៀបចំរណ្តៅដោយដាក់ជីកំប៉ុស្ត ឬជីលាមកមាន់ (ទ្រាប់បាត) ក្នុងមួយរណ្តៅ ១ បង្គី ដោយដាំចន្លោះពីគុម្ពមួយ ទៅមួយ ៣តឹក ។ ពេលដាំរួច ត្រូវស្រោចទឹកបន្ទាប់មកយកកៅស៊ូប្លាស្ទិកមកគ្របពីលើរង(កៅស៊ូនោះ ចោះរន្ធតូចៗដើម្បីឲ្យមានខ្យល់ចេញចូល) ។ ការគ្របកៅស៊ូនេះ គឺដើម្បីការពារដីមានសំណើមនិងមិនមានសត្វល្អិតបំផ្លាញ ព្រមទាំងមិនឲ្យស្មៅដុះផង ។
៥-ការថែទាំ
ក្នុងមួយថ្ងៃគាត់ស្រោចទឹក ១ ដង ។ នៅពេលត្រសក់ដុះបានអាយុពី ២០-៣០ថ្ងៃ ត្រូវដាក់ជីបំប៉នបន្ថែមដោយប្រើជីលាមកមាន់ និងជីកំប៉ុស្ត(ដាក់ជីបំប៉ននៅចន្លោះរង) ។ ត្រសក់ដុះបាន ៧សន្លឹក ត្រូវធ្វើការចងទ្រើងឲ្យត្រសក់វារឡើង ។ នៅពេលកូនត្រសក់មានស្លឹក ១៤ គាត់បេះខ្នែង ដែលមានក្រោមស្លឹកទី៤ នោះចោល ។ នៅលើសន្លឹកទី១៤ នោះត្រូវទុក ខ្នែង ៣ វិញសំរាប់ទុកយកផ្លែ ។ ហើយនៅពីលើខ្នែងទាំង ៣ ដែលទុកនោះ បើមានខ្នែងផ្សេងទៀតដុះមកត្រូវបេះវាចោល ។ តាមការសង្កេតរបស់គាត់ ត្រសក់ផ្លែល្អ នៅចន្លោះខ្នែងទី១៤ នេះទៅដល់ខ្នែង ១៦ ។ លើខ្នែងទាំងបីនេះមានផ្លែ ៣ តែយើងត្រូវទុកតែមួយផ្លែទេ ដោយជ្រើសរើសផ្លែណាដែលល្អជាងគេ។ ត្រសក់ច្រើនជួបប្រទះបញ្ហា ដង្កូវចោះស្លឹក និងជំងឺស្លឹកក្រហម ។ ក្នុងការទប់ទល់ជាមួយសត្វល្អិតបំផ្លាញ គាត់បានប្រើថ្នាំផ្សំពីរុក្ខជាតិដូចខាងក្រោម :
ធាតុផ្សំមាន
គ្រាប់ប៉ិកួៈ ៥គីឡូក្រាម គ្រាប់ស្លាក់ ៥ គីឡូក្រាម គ្រាប់ស្លែង ៥ គីឡូក្រាម បណ្តូលពេជ្រ ១០គីឡូក្រាម ។
៦-ការប្រមូលផល
ត្រសក់ផ្អែម អាចប្រមូលផលបាន នៅអាយុ ៦០-៧០ថ្ងៃក្រោយពីដាំ ។ នៅលើផ្ទៃដី ២អារ គាត់ដាំគ្រាប់អស់ ៦កំប៉ុង អស់ទឹកប្រាក់ ៧២០.០០០រៀល ។ ចំណែកប្រាក់ចំណូលគាត់ ទទួលបានគិតជាមធ្យម ៧០០ ដុល្លារ ក្នុងមួយរដូវនៃការដាំរយៈពេល ៦០ថ្ងៃ ។
ដាំលើដីខ្ពស់ ជៀសវាងការជាំទឹកនៅរដូវវស្សា
ភ្ជួរដីហាលឲ្យស្ងួត និងប្រើជីលាមកសត្វពុកផុយទ្រាប់បាត ។
កាប់រណ្តៅដោយទុកចន្លោះពីរណ្តៅមួយទៅមួយ ៣តឹក
លាយដីជាមួយជីកំប៉ុស្តច្របល់ឲ្យសព្វដាក់ក្នុងកូនថង់សំរាប់បណ្តុះ
ជីករណ្តៅដាំដោយដាក់ជីកំប៉ុស្ត ១ បង្គី ក្នុងមួយរណ្តៅ
ជ្រើសរើសកូនត្រសក់ថ្លោសៗមកដាក់ដាំក្នុងរណ្តៅ
ក្រាលកៅស៊ូប្លាស្ទិកលើរងក្រោយពីដាំរួច ដើម្បីការពារកុំឲ្យហួតសំណើម និងដុះស្មៅ
ទុកត្រសក់ឲ្យផ្លែនៅចន្លោះខ្នែងទី១៥ និងទី១៦ ដោយទុកតែមួយផ្លែ
ថែទាំស្រោចទឹក និងដាក់ជីបំប៉ន ព្រមទាំងបេះខ្នែងខ្លះចោល
ប្រើថ្នាំផ្សំពីរុក្ខជាតិ គ្រាប់ប៉ិកួៈ ស្លាក់ ស្លែង និងបណ្តូលពេជ្រនៅពេលមានសត្វល្អិតបំផ្លាញ ។
Saturday, September 21, 2019
វិធីធ្វើកង្កែបបោក
គ្រឿងផ្សំ ៖
កង្កែបធំ 3 ក្បាល
សាច់ជ្រូកចិញ្ច្រាំ 150ក្រាម
គ្រឿង ៖
គល់ស្លឹកគ្រៃ 2 ស្លាបព្រាបាយ (ហាន់អោយល្អិត)។
ខ្ទឹមស 4 កំពិឹស ខ្ទឹមក្រហម 4 កំពឹស។
រំដេង 1 ស្លាបព្រាកាហ្វេ (ហាន់អោយល្អិត)។
រមៀត 1 ភាគ 2 ស្លាបព្រាកាហ្វេ។
ម្ទេសឆ្អើរ 3 ផ្លែ (ចិញ្ច្រាំអោយម៉ត់)។
សំបកក្រូចសើច 1 ភាគ 4 ។
សណ្តែកដីលីង 1 ភាគ 2 ពែង (បុកកុំអោយម៉ត់)។
ស្កស 2 ស្លាបព្រាកាហ្វេ។
ទឹកត្រី 1 ស្លាបព្រាបាយ។
អំបិល 1 ស្លាបព្រាកាហ្វេ។
របៀបធ្វើ ៖
យកគ្រឿងមកបុកអោយម៉ត់ល្អហើយដាក់ម្ទេសឆ្អើរចិញ្ច្រាំចូល ហើយបន្តបុកថ្នមៗរហូតដល់វាលាយចូលគ្នាសព្វល្អ។
យកកង្កែបមកធ្វើ កាត់ចុងដៃ ចុងជើង កាត់ក្បាល ព្រលាត់ស្បែកចោល ហើយលាងអោយស្អាត (កុំវះពោះ)។
យកសាច់ជ្រូកចិញ្ច្រាំ សណ្តែកដីលីងមកលាយច្របល់ជាមួយគ្រឿងអោយសព្វល្អ រួចញាត់វាចូលក្នុងពោះកង្កែប ហើយយកតំបុតឬស្សីមកគាប ឬចន្ទាសអាំងសាច់ ហើយដាក់អាំងរហូតដល់ពណ៌ឡើងក្រឡាត។
Friday, September 20, 2019
បទពិសោធន៍បណ្ដុះផ្សិតអំបោះ
១. សារធាតុផ្សំ
សារធាតុផ្សំសម្រាប់ធ្វើផ្សិតអំបោះមាន៖
ចំបើងស្ងួត ២០០គីឡូក្រាម
ថង់សម្រាប់ច្រកទំហំ ១គីឡូក្រាម
ខ្សែសម្រាប់ចងមាត់ថង់ និងកងជ័រ
កន្ទក់លេខមួយ ២០គីឡូក្រាម
កំបោរស ១គីឡូក្រាម
ស្ករស ២គីឡូក្រាម
ម្សៅដំណើប ១គីឡូក្រាម
ម៉ាស្ទិច ១គីឡូក្រាម (ទិញកន្លែងលក់គ្រឿងសំណង់)។
២. របៀបផ្សំ
យកចំបើងទៅត្រាំទឹករយៈពេល ៦ម៉ោង រួចកាប់ចិញ្ច្រាំវាឲ្យល្អិត បន្ទាប់មកយកទៅច្របល់ឲ្យសព្វជាមួយកន្ទក់ កំបោរស ស្ករស ម្សៅដំណើប ម៉ាស្ទិក កន្ទក់លេខ១ រួចផ្អាប់រយៈពេល ៧ថ្ងៃ
ច្រកសារធាតុផ្សំនោះចូលទៅក្នុងថង់ដោយអុកឲ្យណែន រួចយកទៅចំហុយរយៈពេល ៦ម៉ោង
ក្រោយពីចំហុយហើយ ត្រូវយកមកដាក់សំដិលឲ្យត្រជាក់រក្សាទុករយៈពេល ១ថ្ងៃ
បន្ទាប់មកយកមេផ្សិតដាក់ចូលទៅក្នុងថង់បណ្ដុះ។
ចំពោះការដាក់មេមាន ២របៀបគឺ៖
របៀបទី១. យកកូនឫស្សីបុកចូលក្នុងថង់បណ្ដុះ រួចដាក់មេផ្សិតចូលតាមរន្ធនោះ។
របៀបទី២. រោយមេផ្សិតឲ្យពេញមាត់ថង់ រួចចងមាត់ថង់ឲ្យជាប់។ ការដាក់មេផ្សិតតាមរបៀប
នៅពេលដាក់មេផ្សិតចូល ត្រូវចងមុង ឬស្បៃព័ន្ធជុំវិញដើម្បីជៀសវាងកុំឲ្យរុយ ឬធូលីចូល។ ចំពោះអ្នករោយមេផ្សិត ត្រូវសំអាតខ្លួនឲ្យបានស្អាតជាមុននិងប្រើចង្កៀងអាល់កុលដុតសំលាប់មេរោគ មុននឹងឆ្កឹះមេផ្សិតដាក់ចូលទៅក្នុងថង់ល្បាយ
យកថង់បណ្ដុះដែលដាក់មេផ្សិតរួច ទៅរៀបដាក់នៅក្នុងរោងសំរាប់បណ្ដុះផ្សិត ដើម្បីបន្ទំវារយៈពេល ២០ថ្ងៃ។
៣. ការរៀបចំធ្វើរោង និងតំរៀបថង់
រោងបណ្ដុះផ្សិតត្រូវធ្វើដំបូលប្រក់ពីស្លឹក ដើម្បីរក្សាឲ្យអាកាសធាតុនៅក្នុងរោងត្រជាក់។
រោងមានទំហំទទឹង៥ម៉ែត្រ បណ្តោយ១២ម៉ែត្រ អាចដាក់ថង់សម្រាប់បណ្ដុះផ្សិតបានចំនួន ៥០០ថង់។ ក្នុងនោះគាត់រៀបជាជួរចំនួន ២ជួរ ក្នុងមួយជួរតំរៀបបាន ២៥០ថង់។
៤. ការថែទាំ
ក្រោយពីរៀបចំដាក់ថង់បណ្ដុះចងព្យួរនៅក្នុងរោងហើយ គាត់ធ្វើការស្រោចទឹក ២-៣ដង ក្នុងមួយថ្ងៃដោយប្រើទុយោបាញ់ (ព្រឹក ថ្ងៃត្រង់ និងល្ងាច)។ ការស្រោចទឹកនេះដើម្បីជម្រុញឲ្យផ្សិតឆាប់មានកម្លាំង និងអាចដុះលូតលាស់លឿន។ ក្រោយពេលបេះប្រមូលផលម្តងៗ គាត់បានធ្វើការសំអាតមាត់ថង់ដើម្បីកុំមានដង្កូវ ទើបការដុះលើកក្រោយៗបានល្អ។
Thursday, September 19, 2019
របៀបធ្វើតុងយ៉ាំបង្កង ឲ្យមានរស់ជាតិឆ្ងាញ់ពិសា
គ្រឿងផ្សំ ៖
- គល់ស្លឹកគ្រៃមួយគល់
- បង្កងស្រស់ ៧
- ខ្ទឹមសរ ២ ឬ ៣ កម្ពឹស
- តុងយាំ ១ ដុំតូច
- អំបិល ១ ស្លាព្រាកាហ្វេ
- ទឹកត្រី ១ ស្លាព្រាបាយ
- ស្ករ ២ ស្លាព្រាកាហ្វេ
- ប៊ីចេង ១ ស្លាព្រាកាហ្វេ
- ស្លឹកជី
- រំដេង ១ ដុំតូច
វិធីធ្វើ ៖
១. អ្នកអាចយកខួរបង្កងចេញ ឬក៏មិនបាច់យកចេញក៏បាន រួចលាងបង្កង និងជីឲ្យស្អាត។
២. ចិញ្ច្រាំខ្ទឹមដាក់បំពងឲ្យឈ្ងុយដួសដាក់ចានទុកមួយអន្លើ។ ចំណែកឯរំដេងត្រូវយកទៅដុតឲ្យឈ្ងុយដំឲ្យទក់ រួចដំគល់ស្លឹកគ្រៃឲ្យទក់ដូចគ្នា។
៣. ដាក់ដាំទឹកឲ្យពុះបន្ទាប់មកដាក់បង្កង, ជី, រំដេង និងគល់ស្លឹកគ្រៃចូលចាំមួយ រំពុះដាក់តុងយាំចូលកូរឲ្យសព បន្លែមប៊ីចេងស្ករទឹកត្រីអំបិលចូល(ប្រសិនបើអ្នកយកខួរបង្កងចេញ បង្កងត្រូវចាក់ខួរចូល) ចាំហូតដល់បង្កងឆ្អិនជាការស្រេច។
៤. នៅពេលដែលអ្នកញ៉ាំត្រូវដាក់ក្នុងឆ្នាំងភ្លើង ដើម្បីឲ្យនៅក្តៅៗ ព្រោះវាអាចជួយបន្ថែមឲ្យមានរសជាតិឆ្ងាញ់ថែមមួយកម្រិតទៀត។
Tuesday, September 17, 2019
សម្លរកកូរផ្លែត្នោត
សម្លរកកូរត្នោតជាសម្លរមួយដែលបង្ហាញពីអត្តសញ្ញណរបស់ប្រទេសកម្ពុជាដែលប្រជាជនភាគច្រើនបានស្គាល់ និង បានភ្លក់រស់ជាតិពីម្ហូបមួយមុខនេះ ហើយក៏មានការពេញនិយមផងដែរតែដោយមានអ្នកខ្លះក៏ចេះចំអិន និង ខ្លះទៀតមិនទាន់ចេះ ដូច្នេះយើងនិងធ្វើការបង្ហាញជូនលោកអ្នកអំពីការធ្វើ៖
គ្រឿងផ្សំ៖
មាន់ ឬ ត្រីអណ្ដែងទន់
ផ្លែត្នោតខ្ចី
ខ្ជៀយ
រមៀត
រំដេង
សំបកក្រូចសើច
ខ្ទឹមស ក្រហម
អង្ករលីង
ប្រហុក
ទឹកត្រី
ស្ករ
ម្សៅស៊ុប
របៀបធ្វើ៖
មាន់ ឬ ត្រី លាងទឹកឲ្យស្អាត កាត់ដុំៗទុកសិន
ហាន់ស្លឹកគ្រៃអោយល្អិតៗ
យកស្លឹកគ្រៃទៅបុកជាមួយខ្ជៀយ រមៀត រំដេង សំបកក្រូចសើច ខ្ទឹមស ក្រហម ឲ្យម៉ត់ទុកសិន
អង្ករលីងកិនឲ្យល្អិត
យកឆ្នាំងដាក់ទឹកកន្លះឆ្នាំង
យកត្នោតខ្ចីមកចិតឲ្យស្ដើងៗដាក់ក្នុងឆ្នាំង
ដាក់ចំនូនពីរអំពុះ
ជ្រំក្រហុក បង់សាច់ត្រី ឬ មាន់
រួចបុកគ្រឿងដែលដាក់ចូលនិងអង្ករលីង
ចាក់ទឹកត្រីអំបិល ស្ករ ម្សៅស៊ុប
ភ្លក់មើលថាឲ្យល្មមតាមចំណង់ចំណូលចិត្តអ្នក។
Monday, September 16, 2019
រៀនបណ្ដុះសណ្ដែកដោយខ្លួនឯង

សណ្ដែកបណ្ដុះ ជាបន្លែដែលអ្នកផ្ទះខ្ញុំត្រូវការបរិភោគជាញឹកញាប់។ ប៉ុន្តែសណ្ដែកបណ្ដុះលក់នៅតាមផ្សារ កំររកបានសណ្ដែកដែលអត់ដាក់ ថ្នាំស ណាស់ ហើយបើរកបានអាអត់ដាក់ថ្នាំស ក៏ប៉ះតែសណ្ដែកដែលគេប្រើជីអ៊ុយរ៉េ អោយវាធំថ្លោសដែរ។ មនុស្សយើងម្នាក់ៗ ប្រឹងរកស៊ី ដើម្បីក្រពះ ដើម្បីរស់ ចុះបើរកបានហើយទៅទិញតែរបស់ដែលហូបទៅប៉ះពាល់សុខភាព មិនដឹងជាប្រឹងរកធ្វើអី? ខ្ញុំធ្លាប់បានឮ ពីមាត់អ្នកបណ្ដុះសណ្ដែកលក់ផ្ទាល់តែម្ដងថា” បើមិនដាក់ថ្នាំសបន្តិចទេ វាអត់ស្អាតគេមិនទិញទេ”
យ៉ាហ៊ី! ខ្ញុំរឺតទ្រូងហួសចិត្ត! ចុះអ្នកទិញហ្នឹង ក៏ល្ងង់ចង់ហូបតែរបស់ដាក់គីមីហ្នឹងហី! សុំទោសនិយាយខ្លាំងបន្តិចហើយ ព្រោះនឹកខឹង នឹងអ្នកចង់បានលុយដោយមិនគិតដល់សុខភាព អ្នកប្រើប្រាស់។ ដោយខ្ញុំទើបចេះពីវិធីបណ្ដុះសណ្ដែក ខ្ញុំនឹកចង់ចែករម្លែកវិធីធ្វើ ដើម្បីអោយញាតិមិត្តយើង អាចបានហូបសណ្ដែកបណ្ដុះដែលអត់គីមីដូចខ្ញុំដែរ។ បើអ្នកលក់នៅតែដាក់ ហើយគ្មានស្ថាប័នពាក់ព័ន្ធណាគិតពីសុខភាពយើងទេ យើងត្រូវប្រឹងនិងចេះប្រុងប្រយ័ត្នដោយខ្លួនយើង។
សូមជូនពីវិធីធ្វើ៖
1.រៀបចានដែកមួយ ដាក់ស្បៃមុងទ្រាប់ ដាក់គ្រាប់សណ្ដែកខៀវ គ្រប់ស្បៃមុងមួយជាន់ទៀត រួចយកកៅស៊ូ រឹតចងអោយជាប់។
2. ចាក់ទឹកត្រាំសណ្ដែកទុកមួយយប់
3. ព្រឹកឡើង ចាក់ទឹកដែលត្រាំនោះចេញ ចាក់ទឹកថ្មីចូល រួចសម្រិតចេញទៀត អោយសល់តែទឹកប៉ិកៗ នៅនឹងស្បៃមុងនោះបានហើយ (នេះគេហៅថា អោយទឹកសណ្ដែក)
4. ល្ងាចឡើង អោយទឹកទៀត រួចសម្រិតចេញទៀត
5. បន្តអោយទឹក មួយថ្ងៃ២ដង គឺព្រឹកម្ដង និងល្ងាចម្ដង អោយបាន២ ឬ៣ យប់ តាមចិត្តយើងចង់បានទំហំ សណ្ដែកបណ្ដុះ។
តាមបទពិសោធន៍ខ្ញុំ ប្រើពេល៤យប់រាប់ ទាំងយប់ ដែលយើងត្រាំសណ្ដែកផង សណ្ដែកវែងល្មមហូបបាន។
Sunday, September 15, 2019
របៀបធ្វើដំណាប់ស្វាយ
របៀបធ្វើដំណាប់ស្វាយ
ស្វាយត្រូវបានគេចាត់ទុក ថាជាផ្លែឈើមួយប្រភេទ ដែលសម្បូរទៅដោយវីតាមីនសម្រាប់សុខភាព ហើយជាអាហារដ៏ឆ្ងាញ់ពិសារថែមទៀតផង។ ជាពិសេសចំពោះចាស់ៗតែម្តង គឺចូលចិត្តបរិភោគស្វាយទុំជាមួយបាយ ហើយមានអ្នកខ្លះយកស្វាយទុំកែឆ្នៃធ្វើជាដំណាប់ថែមទៀត។
គ្រឿងផ្សំ
- ស្វាយទុំ ១៥០០ ក្រាម
- ស្កសរ ១០០ ក្រាម
- អំបិលមួយស្លាព្រាកាហ្វេ
របៀបធ្វើ #lko888
១. មុនដំបូងអ្នកត្រូវជិតសំបកស្វាយជាមុនសិន បន្ទាប់មកជិតស្វាយ ដើម្បីយកគ្រាប់ស្វាយចេញរួចហើយដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុកមួយ ក្រឡុកឲ្យម៉ត់(ប្រសិនបើអ្នកចង់ឲ្យផ្អែមជាងនេះអ្នកអាចបន្ថែមស្ករ សរចូលបន្តិច)។
២. ចាក់ស្វាយដែលបានក្រឡុកនោះចូលទៅក្នុងឆ្នាំងមួយ បន្ថែមអំបិលមួយស្លាព្រាកាហ្វេដាក់រម្ងាស់រហូតដល់ដាច់ទឹក បន្ទាប់មកលើកឆ្នាំងចេញ។
៣. ក្រាលស្លឹកចេក ឬថង់ផ្លាស្ទិចលើផ្ទៃរាបស្មើមួយយកដំណាប់មកវាស់ពីលើឲ្យស្តើង បន្ទាប់មកដាក់ហាលរយះពេលមួយថ្ងៃរួចហើយធ្វើការបកថង់ ឬស្លឹកចេកចេញដោយបកថ្មមៗព្រោះខ្លាចរហែកដំណាប់ បន្ទាប់មកដាក់ហាលហាលថ្ងៃរហូតដល់គ្រាមល្អជាការស្រេច៕ #pussy888
របៀបធ្វើផ្អកកំពើស
របៀបធ្វើផ្អកកំពើស
#របៀបធ្វើផ្អកកំពឹស
#គ្រឿងផ្សំ៖
- កំពឹសស្រស់ ២ខាំ
- អំបិល ២ស្លាបព្រាកាហ្វេ
- អង្ករលីង បីស្លាបព្រាបាយ
- រំដេងបុក ១ស្លាបព្រាកាហ្វេ
- ម្ទេស ២-៣គ្រាប់ #cambodia online
#វិធីធ្វើ៖
- យកកំពឹសកាត់ធ្មុងលាងទឹកអោយស្អាត ហើយសម្រស់អោយ ស្រស់ទឹក កុំអោយមានលាយសត្វល្អិតអ្វីផ្សេងៗ នៅក្នុងនោះ។
- ប្រលាក់កំពឹស ជាមួយអំបិល និងរំដេងអោយសព្វ ទើបដាក់ អង្ករលីង និងម្ទេសហាន់ លាយចូលអោយសព្វ ទុកចំនួន២ ឬ ៣ថ្ងៃ នឹងមានរសជាតិជូរល្មម។ #lko888kh
- នៅពេលជូរហើយ សូមយកទុក នៅក្នុងទូទឹកកក អាចទុកបាន ប្រហែល មួយអាទិត្យ ទៅ ១០ថ្ងៃ។
Friday, September 13, 2019
អារហារពេលព្រឹកដើម្បីសុខភាព
អារហារពេលព្រឹកដើម្បីសុខភាព
ទោះបីជាអ្វីដែលអ្នកប្រហែលជាធ្លាប់លឺក៏ដោយការញ៉ាំអាហារពេលព្រឹកមិនចាំបាច់សម្រាប់មនុស្សគ្រប់គ្នាទេ។
ជាការពិតការរំលងអាហារពេលព្រឹកអាចប្រសើរជាងការញ៉ាំអាហារពេលព្រឹកដែលមិនល្អ។ #cambodai game
ទោះជាយ៉ាងណាក៏ដោយអាហារពេលព្រឹកដែលមានជីវជាតិល្អនិងមានតុល្យភាពអាចផ្តល់ថាមពលនិងការពារអ្នកពីការញ៉ាំច្រើនពេកក្នុងកំឡុងពេលថ្ងៃ។
1. ស៊ុត
ការសិក្សាបានបង្ហាញថាការបរិភោគស៊ុតនៅអាហារពេលព្រឹកជួយបង្កើនអារម្មណ៍ឆ្អែតកាត់បន្ថយការទទួលទានកាឡូរីនៅអាហារបន្ទាប់និងជួយរក្សាកម្រិតជាតិស្ករក្នុងឈាមនិងកម្រិតអាំងស៊ុយលីនថេរ (ប្រភព 1Trusted ប្រភព 2Trusted ប្រភព 3Trusted) ។ #khmer online
នៅក្នុងការស្រាវជ្រាវមួយបុរសដែលញ៉ាំស៊ុតសម្រាប់អាហារពេលព្រឹកមានអារម្មណ៍ពេញចិត្តនិងទទួលបានកាឡូរីតិចជាងពេលថ្ងៃដែលនៅសល់ជាងអ្នកដែលញ៉ាំបបរ (ប្រភព 3Trusted
លើសពីនេះទៀតស៊ុតមាន់មានផ្ទុកសារជាតិ lutein និង zeaxanthin ។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះជួយការពារជំងឺភ្នែកដូចជាជំងឺភ្នែកឡើងបាយនិងការចុះខ្សោយនៃភ្នែក (ប្រភព 4Trusted ប្រភព 5Trusted) ។
ស៊ុតក៏ជាប្រភពមួយដ៏ល្អបំផុតនៃសារធាតុ choline ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់បំផុតសម្រាប់សុខភាពខួរក្បាលនិងថ្លើម (ប្រភព 6Trusted) ។
ទោះបីជាកូលេស្តេរ៉ុលខ្ពស់ក៏ដោយក៏ស៊ុតមិនបង្កើនកម្រិតកូឡេស្តេរ៉ុលចំពោះមនុស្សភាគច្រើនដែរ។
តាមពិតទៅការបរិភោគស៊ុតទាំងមូលអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងដោយការផ្លាស់ប្តូររាងរបស់កូលេស្តេរ៉ុលអាក្រក់ LDL, បង្កើនកូលេស្តេរ៉ុលអាក្រក់ HDL និងបង្កើនអាំងស៊ុយលីនអាំងស៊ុយលីន (ប្រភព 7Trusted, 8Trusted) ។
លើសពីនេះទៅទៀតស៊ុតធំ ៗ ចំនួន ៣ ផ្តល់ប្រូតេអ៊ីនប្រហែល ២០ ក្រាមដែលមានគុណភាពខ្ពស់ (៩) ។
ស៊ុតក៏ពូកែណាស់។ ឧទាហរណ៍ស៊ុតឆ្អិនរឹងធ្វើឱ្យមានអាហារពេលព្រឹកចល័តដ៏អស្ចារ្យដែលអាចត្រូវបានរៀបចំជាមុន។
2. យ៉ាអួរក្រិក
ទឹកដោះគោជូរក្រិកមានរសជាតិក្រអូបឈ្ងុយឆ្ងាញ់និងមានជីវជាតិ។
វាត្រូវបានផលិតដោយការច្របាច់ទឹកដោះគោនិងវត្ថុរាវផ្សេងទៀតចេញពីទឹកដោះគោដែលផលិតទឹកដោះគោយ៉ាអួរដែលមានជាតិប្រូតេអ៊ីនច្រើន។
ប្រូតេអ៊ីនត្រូវបានបង្ហាញដើម្បីកាត់បន្ថយអារម្មណ៍នៃភាពអត់ឃ្លាននិងមានឥទ្ធិពលកម្តៅខ្ពស់ជាងខ្លាញ់ឬជាតិស្ករ (ប្រភព 10Trusted ប្រភព 11Trusted) ។ #Joker123
ពាក្យថា "ឥទ្ធិពលកំដៅ" សំដៅទៅលើការកើនឡើងនៃអត្រាមេតាប៉ូលីសដែលកើតឡើងបន្ទាប់ពីបរិភោគ។
ទឹកដោះគោជូរនិងផលិតផលទឹកដោះគោដទៃទៀតក៏អាចជួយក្នុងការគ្រប់គ្រងទម្ងន់ផងដែរព្រោះពួកគេបង្កើនកម្រិតអរម៉ូនដែលលើកកម្ពស់ភាពពេញលេញរួមមាន PYY និង GLP-1 (ប្រភព 10Trusted ប្រភព 12Trusted) ។
លើសពីនេះទៅទៀតទឹកដោះគោយ៉ាអួដែលមានជាតិខ្លាញ់ពេញលេញមានអាស៊ីតលីណូឡីផ្សំគ្នាដែលអាចបង្កើនការបាត់បង់ជាតិខ្លាញ់និងបន្ថយហានិភ័យនៃជំងឺមហារីកសុដន់ (ប្រភព 13Trusted, ប្រភព 14Trusted) ។
ប្រភេទយ៉ាអួរក្រិកប្រភេទខ្លះគឺជាប្រភពដ៏ល្អនៃប្រូសេស្តេរ៉ូនដូចជាប៊ីហ្វាឌីបាប៊ីដែលជួយអោយពោះវៀនរបស់អ្នកមានសុខភាពល្អ (១៥) ។
ដើម្បីធ្វើឱ្យប្រាកដថាទឹកដោះគោយ៉ាអួរបស់អ្នកមានផ្ទុកសារធាតុ probiotics សូមរកមើលឃ្លា "មានវប្បធម៌រស់រវើកនិងសកម្ម" នៅលើផ្លាក។
សូមព្យាយាមដាក់ទឹកដោះគោយ៉ាអួក្រិកជាមួយផ្លែប៊ឺរីឬផ្លែឈើច្របាច់ដើម្បីបង្កើនវីតាមីនជាតិរ៉ែនិងមាតិកាជាតិសរសៃ។ #pussy888
Subscribe to:
Comments (Atom)
កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក
កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...
-
😧 ជំងឺបាក់ទឹកចិត្ត 😧 តើជំងឺធ្លាក់ទឹកចិត្តជាអ្វី? ជំងឺធ្លាក់ទឹកចិត្តគឺជាជំងឺទូទៅនិងធ្ងន់ធ្ងរដែលជះឥទ្ធិពលអវិជ្ជមានដល់អារម្មណ៍របស់អ្ន...
-
💪 អត្ថប្រយោជន៍នៃការហាត់ប្រាណ 💪 លំហាត់ប្រាណ: 7 អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណទៀងទាត់ ចង់មានអារម្មណ៍ល្អប្រសើរជាងមុនមានថាមពលកាន់ត...
-
💸ដូចម្ដេចដែលហៅថាមិត្តភាព 💸 ខាងក្រោមរកឃើញនូវគុណសម្បត្តិទាំង 11 ដែលកំណត់ឱ្យមិត្តភក្តិពិតក្រៅពីទំនាក់ទំនងផ្សេងទៀតនៅក្នុងជីវិតរបស់យើង។ ...


































