Tuesday, September 17, 2019

សម្លរកកូរផ្លែត្នោត


សម្លរកកូរផ្លែត្នោត




សម្លរកកូរត្នោតជាសម្លរមួយដែលបង្ហាញពីអត្តសញ្ញណរបស់ប្រទេសកម្ពុជាដែលប្រជាជនភាគច្រើនបានស្គាល់ និង បានភ្លក់រស់ជាតិពីម្ហូបមួយមុខនេះ ​ហើយក៏មានការពេញនិយមផងដែរតែដោយមានអ្នកខ្លះក៏ចេះចំអិន និង ខ្លះទៀតមិនទាន់ចេះ ដូច្នេះយើងនិងធ្វើការបង្ហាញជូនលោកអ្នកអំពីការធ្វើ៖


គ្រឿងផ្សំ៖

មាន់ ឬ ត្រីអណ្ដែងទន់
ផ្លែត្នោតខ្ចី
ខ្ជៀយ
រមៀត
រំដេង
សំបកក្រូចសើច
ខ្ទឹមស ក្រហម
អង្ករលីង
ប្រហុក
ទឹកត្រី
ស្ករ
ម្សៅស៊ុប


របៀបធ្វើ៖

មាន់ ឬ ត្រី លាងទឹកឲ្យស្អាត កាត់ដុំៗទុកសិន
ហាន់ស្លឹកគ្រៃអោយល្អិតៗ
យកស្លឹកគ្រៃទៅបុកជាមួយខ្ជៀយ រមៀត រំដេង សំបកក្រូចសើច ខ្ទឹមស ក្រហម ឲ្យម៉ត់ទុកសិន
អង្ករលីងកិនឲ្យល្អិត
យកឆ្នាំងដាក់ទឹកកន្លះឆ្នាំង
យកត្នោតខ្ចីមកចិតឲ្យស្ដើងៗដាក់ក្នុងឆ្នាំង
ដាក់ចំនូនពីរអំពុះ
ជ្រំក្រហុក បង់សាច់ត្រី ឬ មាន់
រួចបុកគ្រឿងដែលដាក់ចូលនិងអង្ករលីង
ចាក់ទឹកត្រីអំបិល ស្ករ ម្សៅស៊ុប
ភ្លក់មើលថាឲ្យល្មមតាមចំណង់ចំណូលចិត្តអ្នក។



No comments:

Post a Comment

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...