Friday, September 20, 2019

បទពិសោធន៍បណ្ដុះផ្សិតអំបោះ


បទពិសោធន៍បណ្ដុះផ្សិតអំបោះ




១. សារធាតុផ្សំ

សារធាតុផ្សំសម្រាប់ធ្វើផ្សិតអំបោះមាន៖

ចំបើងស្ងួត ២០០គីឡូក្រាម
ថង់សម្រាប់ច្រកទំហំ ១គីឡូក្រាម
ខ្សែសម្រាប់ចងមាត់ថង់ និងកងជ័រ
កន្ទក់លេខមួយ ២០គីឡូក្រាម
កំបោរស ១គីឡូក្រាម
ស្ករស ២គីឡូក្រាម
ម្សៅដំណើប ១គីឡូក្រាម
ម៉ាស្ទិច ១គីឡូក្រាម (ទិញកន្លែងលក់គ្រឿងសំណង់)។


២. របៀបផ្សំ

យកចំបើងទៅត្រាំទឹករយៈពេល ៦ម៉ោង រួចកាប់ចិញ្ច្រាំវាឲ្យល្អិត បន្ទាប់មកយកទៅច្របល់ឲ្យសព្វជាមួយកន្ទក់ កំបោរស ស្ករស ម្សៅដំណើប ម៉ាស្ទិក កន្ទក់លេខ១ រួចផ្អាប់រយៈពេល ៧ថ្ងៃ
ច្រកសារធាតុផ្សំនោះចូលទៅក្នុងថង់ដោយអុកឲ្យណែន រួចយកទៅចំហុយរយៈពេល ៦ម៉ោង
ក្រោយពីចំហុយហើយ ត្រូវយកមកដាក់សំដិលឲ្យត្រជាក់រក្សាទុករយៈពេល ១ថ្ងៃ
បន្ទាប់មកយកមេផ្សិតដាក់ចូលទៅក្នុងថង់បណ្ដុះ។


ចំពោះការដាក់មេមាន ២របៀបគឺ៖

របៀបទី១. យកកូនឫស្សីបុកចូលក្នុងថង់បណ្ដុះ រួចដាក់មេផ្សិតចូលតាមរន្ធនោះ។

របៀបទី២. រោយមេផ្សិតឲ្យពេញមាត់ថង់ រួចចងមាត់ថង់ឲ្យជាប់។ ការដាក់មេផ្សិតតាមរបៀប

នៅពេលដាក់មេផ្សិតចូល ត្រូវចងមុង ឬស្បៃព័ន្ធជុំវិញដើម្បីជៀសវាងកុំឲ្យរុយ ឬធូលីចូល​។ ចំពោះអ្នករោយមេផ្សិត ត្រូវសំអាតខ្លួនឲ្យបានស្អាតជាមុននិងប្រើចង្កៀងអាល់កុលដុត​សំលាប់មេរោគ មុននឹងឆ្កឹះមេផ្សិតដាក់ចូលទៅក្នុងថង់ល្បាយ​
យកថង់បណ្ដុះដែលដាក់មេផ្សិតរួច ទៅរៀបដាក់នៅក្នុងរោងសំរាប់បណ្ដុះផ្សិត ដើម្បីបន្ទំវារយៈពេល ២០ថ្ងៃ។


៣. ការរៀបចំធ្វើរោង និងតំរៀបថង់

រោងបណ្ដុះផ្សិតត្រូវធ្វើដំបូលប្រក់ពីស្លឹក ដើម្បីរក្សាឲ្យអាកាសធាតុនៅក្នុងរោងត្រជាក់។
រោងមានទំហំទទឹង៥ម៉ែត្រ បណ្តោយ១២ម៉ែត្រ អាចដាក់ថង់សម្រាប់បណ្ដុះផ្សិតបានចំនួន ៥០០ថង់។ ក្នុងនោះគាត់រៀបជាជួរចំនួន ២ជួរ ក្នុងមួយជួរតំរៀបបាន ២៥០ថង់។


៤. ការថែទាំ

ក្រោយពីរៀបចំដាក់ថង់បណ្ដុះចងព្យួរនៅក្នុងរោងហើយ គាត់ធ្វើការស្រោចទឹក ២-៣ដង ក្នុងមួយថ្ងៃដោយប្រើទុយោបាញ់ (ព្រឹក ថ្ងៃត្រង់ និងល្ងាច)។ ការស្រោចទឹកនេះដើម្បីជម្រុញឲ្យផ្សិតឆាប់មានកម្លាំង និងអាចដុះលូតលាស់លឿន។ ក្រោយពេលបេះប្រមូលផលម្តងៗ គាត់បានធ្វើការសំអាតមាត់ថង់ដើម្បីកុំមានដង្កូវ ទើបការដុះលើកក្រោយៗបានល្អ។

No comments:

Post a Comment

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...