Sunday, September 15, 2019

របៀប​ធ្វើដំណាប់​ស្វាយ


របៀប​ធ្វើដំណាប់​ស្វាយ



ស្វាយ​ត្រូវ​បានគេ​ចាត់​ទុក​ ថា​ជាផ្លែឈើ​មួយ​ប្រភេទ ដែលសម្បូរ​ទៅ​ដោយ​វីតាមីន​សម្រាប់​សុខភាព ហើយ​ជា​អាហារ​ដ៏​ឆ្ងាញ់​ពិសារ​ថែម​ទៀត​ផង។ ជា​ពិសេស​ចំពោះ​​ចាស់​ៗ​តែ​ម្តង គឺ​ចូល​ចិត្ត​បរិភោគ​ស្វាយ​ទុំ​ជា​មួយ​បាយ ហើយ​មាន​អ្នក​ខ្លះ​យក​ស្វាយ​ទុំ​កែ​ឆ្នៃ​ធ្វើ​ជា​ដំណាប់​ថែម​ទៀត។ 

គ្រឿងផ្សំ
- ស្វាយទុំ ១៥០០ ក្រាម
- ស្កសរ ១០០ ក្រាម
- អំបិលមួយស្លាព្រាកាហ្វេ
របៀបធ្វើ #lko888
១. មុនដំបូងអ្នកត្រូវជិតសំបកស្វាយជាមុនសិន បន្ទាប់​មក​ជិត​ស្វាយ ដើម្បី​យក​គ្រាប់​ស្វាយ​ចេញ​រួចហើយ​ដាក់​ចូលទៅ​ក្នុង​ម៉ាស៊ីន​ក្រឡុក​មួយ​ ក្រឡុក​ឲ្យម៉ត់(ប្រសិន​បើ​អ្នក​ចង់​ឲ្យ​ផ្អែម​ជាង​នេះ​អ្នក​អាច​បន្ថែម​ស្ករ ​សរ​ចូល​បន្តិច)។
២. ចាក់ស្វាយដែលបានក្រឡុកនោះចូលទៅក្នុងឆ្នាំងមួយ បន្ថែមអំបិល​មួយ​ស្លាព្រា​កាហ្វេដាក់​រម្ងាស់​រហូត​ដល់​ដាច់​ទឹក បន្ទាប់​មក​លើក​ឆ្នាំង​ចេញ។
៣. ក្រាលស្លឹកចេក ឬថង់​ផ្លា​ស្ទិច​លើ​ផ្ទៃ​រាប​ស្មើ​មួយ​យក​ដំណាប់​មក​វាស់​ពី​លើ​ឲ្យ​ស្តើង បន្ទាប់​មក​ដាក់​ហាល​រយះ​ពេល​មួយ​ថ្ងៃ​រួច​ហើយ​ធ្វើ​ការ​បក​ថង់ ឬ​ស្លឹក​ចេក​ចេញ​ដោយ​បក​ថ្មមៗ​ព្រោះ​ខ្លាច​រហែក​ដំណាប់ បន្ទាប់​មក​ដាក់​ហាល​ហាល​ថ្ងៃ​រហូត​ដល់​គ្រាម​ល្អ​ជា​ការ​ស្រេច៕ #pussy888


No comments:

Post a Comment

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...