Friday, February 28, 2020

ត្រីឆ្លាមដ៏ធំនេះនឹងមិនខាំអ្នកទេ


ត្រីឆ្លាមដ៏ធំនេះនឹងមិនខាំអ្នកទេ




ត្រីឆ្លាម Basking shark គឺជាត្រីឆ្លាមដែលធំជាងគេទីពីរ បន្ទាប់ពីត្រីបាឡែន។ ខណៈពេលដែលត្រីឆ្លាម Basking shark និងត្រីបាឡែន មើលទៅគឺអាចលេបត្រីធំៗ ឬទោះបីជាខ្លួនមនុស្សក៏ដោយ ប៉ុន្តែពួកវាមិនបង្កគ្រោះថ្នាក់នោះទេ ពីព្រោះស៊ីតែផ្លង់តុង(រុក្ខជាតិសមុទ្រ)តែប៉ុណ្ណោះ

Thursday, February 27, 2020

ជាតិអាល់កុលធ្វើឲ្យត្រីរស់បានយូរ


ជាតិអាល់កុលធ្វើឲ្យត្រីរស់បានយូរ


នៅពេលដែលត្រីមាសមានអារម្មណ៍ថា អាកាសធាតុត្រជាក់កំពុងមកដល់ ខ្លួនរបស់ពួកវាក៏ចាប់ផ្តើមផលិតអេតាណុល។ ប្រូតេអ៊ីនពិសេសៗនៅក្នុងត្រីប្រែក្លាយអាស៊ីតឡាក់ទិចចូលទៅជាជាតិអាល់កុល។ កំហាប់អេតាណុលខ្ពស់រក្សាស្រទាប់កោសិកាស្តើងរបស់ត្រីពីការប្រេះ នៅពេលដែលកកនៅក្នុងទឹកកក ដែលកំពុងរង់ចាំការរលាយ។

Wednesday, February 26, 2020

អ្នក​លក់​បង្កង​ខេត្ត​តាកែវ​បង្ហើប​តិចនិច​ជ្រើសរើស​បង្កង​ធម្មជាតិ​ពិតៗ




ដោយ​សារ​មាន​រស់​ជាតិ​ឆ្ងាយ បង្កង​ធម្មជាតិ​​ខេត្ត​តាកែវ រមែង​ត្រូវ​បាន​អ្នក​លក់ មួយ​ចំនួន​​បន្លំ​ថា ជា​បង្កង​ធម្មជាតិ។ បង្កង​​ធម្មជាតិ​​មាន​ប្រភព​ពី​ខេត្ត​តាកែវ ត្រូវ​បាន​អ្នក​ទេសចរ​ពី​ទី​ជិត​ឆ្ងាយ​ល្បី​ថា មាន​រសជាតិ​ប្លែក​​ បើ​ប្រៀបធៀប​នឹង​បង្កង​ទឹកសាប​​​នៅ​តំបន់​ផ្សេង​។
ចំពោះ​បង្កង​ធម្មជាតិ​មាន​តម្លៃ​ចាប់ពី​ ២០ ដុល្លារ​ទៅ​ជាង ៤០​ដុល្លារ។ ប៉ុន្តែ​បង្កង​ចិញ្ចឹម​វិញ​មានតម្លៃ​រង្វង់​ ១០ ដុល្លារ​ឡើង។ នេះ​បើ​តាម​​​បញ្ជាក់​ពី​ លោក ហេង សំណាង​​៕

Monday, February 24, 2020

សត្វអន្ទង់ វ័យចំណាស់ជាងគេ លើពិភពលោក អាយុ១៥៥ឆ្នាំ បានងាប់ហើយ!



សត្វអន្ទង់ ត្រូវបានគេដឹងថា អាចមានអាយុកាល រស់នៅ ពី១៥ ទៅ៦០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែសម្រាប់សត្វអន្ទង់ ដែលមានឈ្មោះថា Ale មួយក្បាលនេះ គឺមានអាយុ រហូតដល់ទៅ១៥៥ឆ្នាំឯណោះ។
គួរបញ្ជាក់ផងដែរថា Ale បានរស់នៅក្នុងអណ្តូងមួយ ស្ថិតនៅក្នុងទីក្រុងនេសាទតូចមួយ នៃទីក្រុង Brantevik ភាគខាងត្បូង នៃប្រទេសស៊ុយអែត។ Ale ត្រូវបានក្មេងប្រុសម្នាក់ បោះចូលទៅក្នុងអណ្តូងនោះ តាំងពីឆ្នាំ១៨៥៩មកម្ល៉េះ។ ក្នុងអំឡុងឆ្នាំនោះ នៅក្នុងប្រទេសស៊ុយអែត គេតែងតែបោះសត្វអន្ទង់ ចូលទៅក្នុងអណ្តូង ដើម្បីរក្សានូវការផ្គត់ផ្គង់ទឹកស្អាត ព្រោះសត្វអន្ទង់ វានឹងស៊ីសត្វរុយ និងសត្វល្អិតដទៃទៀត ដែលនៅក្នុងទឹកអណ្តូង។

Sunday, February 23, 2020

ត្រី​ដំរី អាច​រស់នៅក្នុង​ទឹកសាប​ផង ទឹក​ភ្លាវ​ផង និង​ពង​-​កូន​មួយឆ្នាំ​ពីរដង​



ត្រី​ដំរី មានឈ្មោះ​វិទ្យាសាស្ត្រ (Oxyeleotris marmorata) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Marble goby​។ វា​មា​ប្រវែង​ដងខ្លួន​អតិបរមា ៦៥ ស​.​ម​។ ត្រី​ដំរី តូចៗ ឃើញ​មាន​រស់នៅ​ច្រើន នៅក្នុង​ស្ទឹង ដែលមាន​ខ្សាច់ និង​ថ្ម​។ ត្រី​ប្រភេទ​នេះ ពង​-​កូន ពីរដង​ក្នុង​មួយឆ្នាំ​។ លើក​ទី​១ ចាប់ពី​ខែមីនា ដល់​ខែមេសា​។ លើក​ទី​២ ចាប់ពី​ខែ តុលា ដល់​ខែ វិច្ឆិកា​។ វា​ស៊ី​ត្រី​ល្អិតៗ កំពឹស ពពួកសត្វ​ល្អិត​ដែល​រស់ក្នុង​ទឹក ខ្យង​-​ខ្ចៅ និង​ក្តាម​ជា​អាហារ​។ 
ត្រី​ដំរី ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជីរ​ក្រហម IUCN Red List (Least Concern) ជា​ប្រភេទ​ត្រី ដែលមាន​ការព្រួយបារម្ភ​តិចតួច ថា​នឹង​អាច​ឈានទៅ​ផុត​ពូជ​។ កត្តា​គំរាមកំហែង​នាពេល​បច្ចុប្បន្ន​ចំពោះ​ត្រី​ប្រភេទ​នេះ​មិន​ត្រូវបាន​គេ​ដឹង​ឡើយ​។​

Saturday, February 22, 2020

ប្រវត្តិសត្វតុកកែតោងកមនុស្ស


ប្រវត្តិសត្វតុកកែតោងកមនុស្ស



មានដំណាលថា បុរសម្នាក់ឡើងបេះផ្លែល្វានៅមាត់បឹងមួយ។បុរសឡើងដល់ប្រគាបមែកជាន់ក្រោម ក៏ប្រទះសត្វតុកកែមួយក្បាលលូនចេញពីរូង រួចលោតផ្លាញមកតោងកបុរសនោះជាប់។បុរសភ័យពេក ក៏លោតចុះពីដើមល្វាស្ទើរតែបាក់កស្លាប់ រួចរត់ឲ្យគេជួយ តែគ្មាននរណាអាចជួយបេះពីកគាត់បានឡើយ។
នៅផ្ទះក្បែរនោះមានចាស់ទុំម្នាក់ចេះដឹងច្រើនពីប្រវត្តិសត្វតុកកែ។ មនុស្សចាស់នោះក៏ឲ្យគេដើរប្រមូលស្ត្រីមេម៉ាយចំនួន៧នាក់អស់៥ភូមិ់ទើបបេះរួចពីកបុរសនោះ ៕

Friday, February 21, 2020

ញាក់សាច់! សត្វឈ្លើង ធំមួយក្បាល រស់នៅក្នុងច្រមុះ របស់នារីម្នាក់ ជិត១ខែ ទើបដឹង




ស្កុតឡែន៖ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលសត្វឈ្លើងមួយក្បាល បានរស់នៅ ក្នុងច្រមុះរបស់នារីម្នាក់ ជិតមួយខែ។
 Daniela Liverani បានប្រទះឃើញ សត្វឈ្លើងមួយក្បាល នៅក្នុងច្រមុះរបស់នាង គួរឲ្យតក់ស្លុតបំផុត។ ចំពោះហេតុការណ៍ដំបូង គឺនាង Liverani បាននិយាយថា "កាលពី២សប្តាហ៍មុន ខ្ញុំបានធ្វើដំនើរកំសាន្ត ជុំវិញតំបន់ អាស៊ីអាគ្នេយ៍ខាងត្បូង ប៉ុន្តែ ច្រមុះរបស់ខ្ញុំ ចេះតែធ្លាក់ឈាមរហូត ដូច្នេះខ្ញុំក៏បានគិតថា ប្រហែលជាដោយសារតែ ខ្ញុំដួលកង់ហើយ ទើបបណ្តាល ឲ្យមានបញ្ហាបែបនេះ។ រហូតដល់ខ្ញុំ បានត្រឡប់មកផ្ទះវិញ នៅទីក្រុង EdinBurgh ច្រមុះរបស់ខ្ញុំ ក៏បានឈប់ឈាម ប៉ុន្តែខ្ញុំ បានឃើញអ្វីម្យ៉ាង នៅក្នុងរន្ធច្រមុះ ហើយខ្ញុំ បានគិតថា ជាកំនកឈាម។ ខ្ញុំក៏បានព្យាយាមញើសវាចេញដែរ ប៉ុន្តែវាមិនព្រមចេញទាល់តែសោះ "។

Thursday, February 20, 2020

អ្នកវិទ្យា​សាស្ដ្រ​អាមេរិក​ ទើប​រក​ឃើញ​ ត្រី​តុកកែ​មាត់​ក្រពើ ​ដ៏​គួរ​ឲ្យ​ខ្លាចក្នុង​ជម្រៅ​ទឹក​ ១៧៧១ ​ម៉ែត្រ​





ចាប់​ពី​សត្វ​សមុទ្រ​ទឹក​ជ្រៅ​ភ្នែក​ធំ​ៗ​ រហូត​ដល់​ត្រី​តុកកែ​​មាត់​ក្រពើ ​ដ៏​គួរ​ឲ្យ​ខ្លាច​ ក្រុម​អ្នក​វិទ្យា​សាស្ដ្រ​ បាន​ប្រើ​យាន​បញ្ជា​ ដើម្បី​ស្រាវ​ជ្រាវ​រក​សត្វ​ស្រស់ស្អាត​ប្លែក​ៗ​ក្នុង​បាត​សមុទ្រ​អំឡុង​យុទ្ធនាការ «​Windows to the Deep» ១៧ ដង​។
ត្រី​ទឹក​ជ្រៅ​ដ៏​គួរ​ឲ្យ​ខ្លាច​ ដែល​ស្ថិត​ក្នុង​អម្បូរ​ បាតធីស៊ូរូស មាន​មុខ​ស្លេក​ដូច​ខ្មោច​ កែវ​ភ្នែក​ខ្មៅ​ក្រឹប​ និង​មាត់​ធំ​ៗ​ពេញ​ទៅដោយ​ធ្មេញ​មុត​ស្រួច​។ យោងតាម ​National Geographic ត្រី​តុកកែ​មាន​សរីរាង្គ​ទាំងញី និង​ឈ្មោល ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​រួម​សង្វាស់​ជាមួយ​សមាជិក​ណា​មួយ​ក៏​បាន​។
ត្រី​ដ៏​គួរ​ឲ្យ​រអើម​នេះអាច​លូត​ដល់​ប្រវែងជាង ៦ តឹក​ និង​សម្ងំ​ចាំ​ចាប់​ចំណី​យ៉ាង​ស្ងាត់​ស្ងៀម​៕

Wednesday, February 19, 2020

ហេតុអ្វី​ចិន​មាន​ជំនឿ​ខ្លាំង​លើស​ត្វ​នាគរាជ




​នៅក្នុង​ប្រទេស​ចិន នាគរាជ​ត្រូវគេ​ជឿថា ជា​សត្វ​ដែលមាន​កម្លាំង និង​មាន​ម​ហិ​ទ្ធិ​រិ​ទ្ធិ​ខ្លាំងក្លា អាច​ហៅ​ភ្លៀង អាចធ្វើ​ឲ្យ​មាន​ទឹកជំនន់ មាន​ព្យុះ​ដោយសារតែ​កន្ទុយ​របស់​វា នៅក្នុង​ពេលដែល​វាច​ង់​មកលេង​ទឹក ឬ​បើ​វា​ខឹង​វិញ ទឹកជំនន់​គឺ​កាន់តែខ្លាំង​ដែរ​។ មិនតែប៉ុណ្ណោះ នាគរាជ​ត្រូវបាន​គេ​ចាត់ទុកថា ជា​សត្វ​ដែលមាន​តួនាទី​ចម្លង​មនុស្ស​ទៅកាន់​ឋាន​បរមសុខ​នៅពេលដែល​ស្លាប់​នោះបាន​។ លើសពីនោះ​ទៅទៀត នាគរាជ​នេះ​ក៏​ជា​ស្ដេច​នៃ​ពិភព​ធម្មជាតិ​ផងដែរ ដែល​វា​អាច​បម្រែបម្រួល​អាកាសធាតុ ហើយក៏​អាច​បញ្ចៀស​បានដែរ ។
​បើតាម​ទំនៀម​ទំលាប់​ប្រពៃណី​ដែល​បាន​ចារ​ទុកជា​យូរលង់​ណាស់​មកហើយ​នោះ នាគរាជ​គឺជា​សត្វ​ដែល​គេ​ចាត់ទុកថា គឺជា​រាជទូត​ដែល​នាំ​ទឹកភ្លៀង​មក​ស្រុកទេស​របស់គេ ហើយ​នាគរាជ​នេះ​គឺ​វា​មាន​សិទ្ធិ​ថា កន្លែង​ណា​គួរ​ទម្លាក់​ទឹកភ្លៀង និង កន្លែង​ណា​មិនត្រូវ​ទម្លាក់​ទឹកភ្លៀង​។ នាគរាជ​គឺ​ត្រូវបាន​គេ​ជឿថា​គឺជា​ស្ដេច​នៅក្រោម​ទឹកសមុទ្រ​។ ប្រជាជន​ចិន​បាន​ប្រាប់ថា ការលេចឡើង​នូវ​សត្វ​នាគ​នៅក្នុង​ប្រទេស​នេះ​គឺ​កើត​តាំងពី​សតវត្សរ៍​ទី​១១ មុន​គ្រឹ​ស្ដ​សករាជ នៅក្នុង​រជ្ជកាល យិន និង ស៊ា​ង ដែល​គេ​បាន​រកឃើញ​គ្រោងឆ្អឹង​ដែលជា​ផូស៊ីល​បន្សល់ទុក​ឲ្យ​ស្រាវជ្រាវ​រហូតមក​។ ក្រោយមកទៀត​ក៏​គេ​បាន​រកឃើញ​ស្នែង ធ្មេញ ស្រកា និង​ក្រ​ញ៉ាំ​របស់​វា ដែល​វត្ថុ​ទាំងនេះ​នៅ​ថែរក្សា​ធាតុ​ដើម​របស់​វា​បានល្អ​ទាំងអស់​។​

Sunday, February 16, 2020

វិធី​បណ្ដេញ​សត្វ​រុយ​មហា​ស្រួល អ្នក​ដឹង​បាន​ដឹង





ពេល​ឃើញ​ថង់​ទឹក​ពណ៌ស​ ចង​បន្តោង​​តាម​ផ្ទះ កន្លែង​ញ៉ាំ​អាហារ ឬ​​ភោជនីយដ្ឋាន​ទីង​តោងៗ តិចច្រឡំថាគេ​តាំង​លំអ ឬ​ដើម្បី​មើល​សីតុណ្ហភាព​ណា។ និយាយ​ឱ្យ​ស្រួល​ស្ដាប់​​ទៅ គេ​ចង​ព្យួរ​វា ទុក​​បណ្ដេញ​​សត្វ​រុយ​ចង្រៃ​​ចេញ​ប៉ុណ្ណោះ។
តើ​ថង់​ទឹក​​បណ្ដេញ​រុយ​ចេញ​តាម​របៀបណា? អ្នក​ជំនាញ​មួយ​ចំនួន​អះអាង​ថា សត្វ​រុយ​អាច​គិត​ថា ស្បោង​ទឹក​ស្អាត ជា​ផ្នែក​ខាងលើ​នៃ​ទឹក ​ដែល​មាន​ផ្ទៃ​ធំ​ល្វឹងល្វើយ។ ចំណែក​អ្នក​ខ្លះ​ទៀត​ថា រុយ​ខ្លាច​ចំណាំង​ប្លាត​​ទឹក និង​ចំណាំង​ពន្លឺ។ ​​
ក្នុង​​ទ្រឹស្ដី និង​អ្នកវិទ្យាសាស្ត្រ​ខាង​សត្វល្អិត​ជឿជាក់​ថា ចំណាំង​ប្លាត ធ្វើ​​ឱ្យ​​សត្វល្អិត​មួយ​ចំនួន​មើល​មិន​ឃើញ ហើយ​ហើរ​ចេញ ជាពិសេស​សត្វ​រុយ។ ​​
ចំណែក​អ្នក​យល់ស្រប​បាន​​លើក​ឡើង​ថា ថង់​ទឹក​ពិត​ជា​អាច​បណ្ដេញ​សត្វ​ល្អិត​ចេញ​ពិត​មែន ជា​ពិសេស​សត្វ​ល្អិត​ភ្នែក​ច្រើន​ដូច​ជា​រុយ។ ​

គ្រោះ​មួយ​ទៀត​ហើយ! ហ្វូង​សត្វកណ្ដូប​វាល​ខ្សាច់​រាប់​លាន​ក្បាល​អាច​នឹង​ឆ្លង​ចូល​ដល់​តំបន់​អាស៊ី




ហេតុការណ៍​អាក្រក់​មួយ​ទៀត​ដែល​ខកខាន​កើត​មាន​អស់​រយៈ​ពេល ៧០ ឆ្នាំ​ទៅ​ហើយ​នោះ គឺ​នៅ​អាហ្វ្រិក​ខាង​កើត​ដូច​ជា​ប្រទេស​សូម៉ាលី អេត្យូពី និង​កេនយ៉ា​កំពុង​ជួប​ប្រទះ​នូវ​ការ​រំខាន​ពី​ហ្វូង​សត្វ​កណ្តូល​វាល​ខ្សាច់​ដ៏​ច្រើន​លាន​ក្បាល ចូល​មក​បំផ្លាញ​ដំណាំ​របស់​អ្នក​ស្រុក មាន​តាំង​ពី​ចម្ការ​ពោត ស្មៅផ្អែម​ជា​ដើម។នៅ​ប្រទេស​កេនយ៉ា​បាន​រង​ផល​ប៉ះពាល់​ពី​ករណី​ដ៏​ចម្លែក​នេះ ដោយ​ដី​ចម្ការ​ប្រមាណ ៧០ ០០០ ហិតា​ត្រូវ​បាន​បំផ្លាញ​ដោយ​ហ្វូង​សត្វ​កណ្តូប​វាល​ខ្សាច់។

Friday, February 14, 2020

វិធីការពារសត្វក្អែបមិនឲ្យចូលផ្ទះ ដោយវិធីធម្មជាតិ




វិធីការពារសត្វក្អែបមិនឲ្យចូលផ្ទះ ដោយវិធីធម្មជាតិ

១. ទឹកខ្មេះ: ស្រួលរកទិញទេ ទិញទឹកខ្មេះយកមកលាយជាមួយទឹក រួចបាញ់វាតាមរបង ឬគែមផ្ទះ ។
២. ចិញ្ចឹមមាន់: ការចិញ្ចឹមមាន់ នៅក្នុងបរិវេណផ្ទះ ក៏ជួយបំបាត់សត្វក្អែបបានដែរ ព្រោះវាជាចំណីដ៏ឆ្ងាញ់របស់សត្វមាន់។
៣. យកកំបោរទៅរោយនៅបរិវេណមានសំណើម ព្រោះសត្វក្អែបចូលចិត្តនៅកន្លែងនោះ បើសិនយើងរោយកំបោរ សត្វក្អែបមិនហ៊ានចូលមកនៅទេ តែបើវានៅស្រាប់ ក៏ត្រូវតែវារចេញពីកន្លែងនោះដែរ។
៤. យកសាប៊ូដុំតូចៗ ទៅដាក់នៅមាត់លូ ឬគែមបំពង់ទឹក ឬមាត់ទ្វារបន្ទប់ទឹក នៅពេលសត្វក្អែបវារឡើងមកតាមបំពង់ នឹងបានជួបមហិទ្ធិប្ញទ្ធិរបស់សាប៊ូ វានឹងមិនហ៊ានវារមកឡើយ។


Wednesday, February 12, 2020

សត្វកន្ទាទូក


សត្វកន្ទាទូក



ជនជាតិខ្មែរយើង និយមទទួលទានសត្វល្អិតដែលរស់នៅក្នុងទឹក មានដូចជា៖ សត្វកន្ទាទូក សត្វកន្តេះឡង់ សត្វចៃទឹក ។ល។ ដោយយកមកលីង ឬ បំពងខ្លាញ់ ដើម្បីឆ្នៃជាអាហារប្រចាំថ្ងៃ ឬ ទទួលទានកំសាន្តមាត់ម្តងម្កាល។
ពួកសត្វប្រភេទនេះ ច្រើនរស់នៅក្នុងស្រែ ឬ ក្នុងទឹក បឹងបួរ ឬ តាមដងស្ទឹង និង ទន្លេ ។ល។
វាគឺជាប្រភេទចំណីអាហារដែលមានជាតិ ប្រូតេអុីនខ្ពស់ ដែលសូម្បីតែនៅទ្វីប អឺរ៉ុប ក៏គេចាប់ផ្តើមចិញ្ចឹមវាបែបសិប្បនិមិត្តដើម្បីធ្វើជាអាហារដែរ។

Tuesday, February 11, 2020

កុំ​ចូលចិត្ត​ញ៉ាំ​លៀស ខ្ចៅ ខ្យង ពេក ព្រោះ​អាច​ឆ្លង​សត្វ​ល្អិត​ទៅ​ក្នុង​ពោះវៀន





គ្នា​​យើងមួយ​ចំនួន​ចូលចិត្ត​ញ៉ាំពពួក​លៀស ខ្ចៅ ខ្យង ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ និង​ថោក​អាច​រក​ទិញ​បាន​គ្រប់​ទី​កន្លែង។ តែ​ការ​ញ៉ាំ​អាហារ​ទាំង​នេះ​ច្រើន អាច​មាន​ផល​ប៉ះពាល់​ខ្លាំង​ចំពោះ​សុខភាព ព្រោះ​សាច់​សត្វ​ទាំង​នោះ​រស់នៅ​កន្លែង​មិន​ល្អ និង​ជាប់​មាន​ដី​នៅ​ជាមួយ។
ដើម្បី​បកស្រាយ​ពី​បញ្ហា​នេះ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និង​ជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​ពន្យល់​ថា៖ “ខ្យង ខ្មៅ​ខ្លះ​មិនមែន​ធម្មជាតិ​ឡើយ ព្រោះ​គ្មាន​អ្នក​នៅ​តាម​ស្រុកស្រែ​ចុះ​ទៅ​ចាប់​ទៅ​រាវ​នៅ​បឹង នៅ​ទន្លេ​បាន​ច្រើន​រាល់ថ្ងៃ​យក​មក​ផ្គត់ផ្គង់​គ្រប់​កន្លែង ព្រម​ទាំង​ហាង​ធំ​ៗ​ដែរ​នោះ​ទេ។ មាន​ខ្លះ​គេ​ចិញ្ចឹម និង​យក​មក​ពី​ប្រទេស​ជិតខាង​យើង ហើយ​បើ​ខ្លះ​ទៀត​វា​រស់នៅ​ក្នុង​ទឹក​កខ្វក់ ហើយ​ជា​ធម្មតា​របស់​ចិញ្ចឹម​គឺ​គេ​ឲ្យ​ស៊ី​កាក​សំណល់​គ្រប់​ប្រភេទ ភាគច្រើន​របស់​មិន​ល្អ”។

Monday, February 10, 2020

វៀតណាម ​លែង​ក្ដាម​ពង ២ពាន់​ក្បាល នៅ​កោះត្រល់






ក្ដាម​ខៀវ​ពង ជាង​២ពាន់​ក្បាល ​ត្រូវ​បាន​វៀតណាម លែង​ចូល​សមុទ្រ​​ជុំវិញ​កោះត្រល់​(ភូគុក) ក្នុង​ន័យ​លើក​កម្ពស់​ការ​អភិរក្ស នេសាទ​ហួស​ប្រមាណ ​និង​មិន​ជួញដូរ​ ​សត្វ​កម្រ​ប្រភេទ​នេះ ក្នុង​រដូវ​បន្ត​ពូជ(ពង) និង​មិន​ទាន់​គ្រប់​អាយុ។
យន្តការ​ជំរុញ បង្កើន​ធនធាន​ទឹកប្រៃ​នេះ​ធ្វើ​ឡើង​ក្នុង "ពិធី​បុណ្យ​ក្ដាម​ខៀវ" បន្ទាប់​ពី​ ក្ដាម​ប្រភេទ​នេះ ក្លាយ​ទៅ​ជា​ម្ហូប​​​តំណាង និង​​ពេញ​និយម​បំផុត ​នៃ​សមុទ្រ​Kien Giang។ ដូច្នេះ មច្ឆជាតិ​ជំពូក​នេះ ​បាន​ក្លាយ​ទៅ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជា​នេសាទ​នៃ​តំបន់​នេះ ជាង ២ម៉ឺន​នាក់។

Friday, February 7, 2020

ខ្លាដំបង រឺ ខ្លាធំ​


ខ្លាដំបង រឺ ខ្លាធំ​


🐅🐅🐅 ខ្លាដំបង រឺ ខ្លាធំ​ ជា​ប្រភេទ​ដែលមាន​មាឌធំ​ជាងគេ​បំផុត​ក្នុងចំណោម​អំបូរ​ខ្លា និង​ងាយស្រួល​ចំណាំ។ វា​មាន​សម្បុរ​ក្រហម លឿង ឬ​ត្នោត​ខ្ចី មាន​ឆ្នូត​បង្កង់​ពណ៌​ក្រ​ម៉ៅ​កាត់​ទទឹង​ដងខ្លួន។ នៅ​ផ្នែក​ខាងក្រោម​ចង្កា និង​បំពង់ក​មាន​ពណ៌។ កន្ទុយ​មាន​សម្បុរ​ខ្មៅ​ជាកង់ៗ និង​ខ្មៅ​ផ្នែក​ខាងចុង។
ខ្លាធំ​អាច​រស់នៅក្នុង​ជម្រក​គ្រប់​ប្រភេទ ដែលមាន​ទឹក ចំណី និង​ម្លប់​គ្រប់គ្រាន់ ព្រោះ​វា​ជា​សត្វ​ចាញ់​កម្តៅថ្ងៃ។ នៅពេល​ថ្ងៃ​ក្តៅ​ខ្លាំង ខ្លាធំ​ចំណាយពេល​ច្រើន​ម៉ោង​ដើម្បី​ដេក​ត្រាំ​ទឹក។ វា​មាន​ភាព​ស្ទាត់ជំនាញ​ក្នុងការ​ហែល​ទឹក ហើយ​វា​មិន​ឡើងដើមឈើ​ទេ បើសិន​មិនចាំបាច់។ ខ្លាធំ​អាច​ចាប់​ចំណី​បាន ចាប់ពី​សត្វ​តូច​រហូតដល់​សត្វ​ធំ​បាន (ប្រើស ទន្សោង ខ្ទីង)។ ខ្លាធំ​អាច​បង្កាត់​ពូជ​បាន​គ្រប់​រដូវ។ វា​អាចមាន​អាយុ​រហូតដល់ ២៥ឆ្នាំ​ក្នុង​ធម្មជាតិ។ ខ្លា​ប្រភេទ​នេះ​ចូលចិត្ត​ដើរ​តាម​ដងផ្លូវ​ដែល​ទើបតែ​ឈូសឆាយ​រួច ឬ​ផ្លូវ​ប្រ​ឡះ​ក្នុងព្រៃ។

តើ​ក្ងោក​អាច​ហោះ​បាន​ទេ?


តើ​ក្ងោក​អាច​ហោះ​បាន​ទេ?


សត្វ​ក្ងោក​ ជា​សត្វ​ដែល​មាន​ពណ៌​ឆើតឆាយ​មួយ។ សត្វ​នេះ​មាន​កន្ទុយ​ជា​មធ្យម ១.៨​ម៉ែត្រ ដែល​ស្មើ​នឹង​ ៦០​% នៃ​ប្រវែង​ខ្លួន​របស់​វា​សរុប។ សត្វ​នេះ​មាន ៣​ពូជ​ធំៗ​គឺ ក្ងោក​ឥណ្ឌា (មាន​ប្រភព​ពី​ឧបទ្វីប​ឥណ្ឌា) ក្ងោក​បៃតង (មាន​ប្រភព​ពី​អាស៊ី​ខាង​ត្បូង) និង​ក្ងោក​កុងហ្គោ (មាន​ប្រភព​ពី​តំបន់​អាហ្វ្រិក)
ទោះបីជា វា​មាន​ខ្លួន​ធំ និង​កន្ទុយ​វែង​យ៉ាង​ណា​ក៏​ដោយ ក៏​ក្ងោក​នៅ​តែ​អាច​ហោះ​បាន​ដែរ។ វា​ចាប់​ផ្ដើម​ហោះ​ ដោយ​រត់ រួច​ហក់ ហើយ​ក៏​ត្រដាង​ស្លាប​ហោះ​តែ​ម្ដង​។
វា​ហោះ​តែ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ហើយ​បាន​តែ​នៅ​រយៈចម្ងាយ​ខ្លី​ប៉ុណ្ណោះ។ វា​អាច​ហោះ​បាន​ក្នុង​ល្បឿន ១៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។
សត្វ​ក្ងោក​អាច​រស់​បាន​ដល់​អាយុ ២៥ឆ្នាំ ដែល​មាន​អាយុ​វែង​ជាង​បក្សី​ផ្សេង​ទៀត ខណៈ​មាន់​អាច​រស់​ត្រឹម ៧ ឬ ៨ឆ្នាំ ខណៈ​មាន់​ទួរគី​អាច​ដល់ ១០​ឆ្នាំ៕

Thursday, February 6, 2020

តើ​ដង្កូវ​អាច​ក្លាយជា​មេអំបៅ​ដោយ​របៀបណា​?​





​វា​ចាប់ផ្តើម​នៅពេល​មេអំបៅ​ញី​ពង​លើ​ស្លឹក​ ​ឬ​ដើម​រុក្ខជាតិ​។​ ​នៅ​ខាងក្នុង​ស៊ុត​តូច​ៗ​ទាំងនោះ​ ​ដង្កូវ​ក៏​ចាប់ផ្ដើម​លូតលាស់​ឡើង​។​ ​ស៊ុត​ទាំងនោះ​មាន​រៀង​ខុស​ៗ​គ្នា​ ​ដែល​វា​អាច​មាន​រាង​មូល​ ​រាងពងក្រពើ​ ​ឬ​រាង​ស៊ីឡាំង​ ​ហើយ​មាន​លក្ខណៈ​រលោង​ ​គ្រើម​ ​ឬ​ស្នាម​ជ្រួញ​។​ ​ពេលវេលា​ដែល​ស៊ុត​ត្រូវការ​ដើម្បី​ញាស់​ ​ក៏​មាន​ភាព​ខុស​ៗ​គ្នា​បន្ដិចបន្ដួច​ដែរ​ ​ខ្លះ​ញាស់​ក្នុងរយៈពេល​ពីរ​ទៅ​បី​សប្តាហ៍​ ​ហើយ​ខ្លះទៀត​ញាស់​បាន​លុះត្រាតែ​អាកាសធាតុ​មាន​សភាព​ក្តៅ​ល្មម​។​
​មេអំបៅ​មាន​ភាព​ស្រស់​ស្អាត​ពី​ធម្មជាតិ​ ​ប៉ុន្ដែ​មុននឹង​ក្លាយជា​មេអំបៅ​ ​វា​ក៏បាន​ឆ្លងកាត់​ជីវិត​ជា​ដង្កូវ​ដែល​មើលទៅ​គួរឲ្យ​ខ្ពើម​ផង​ដែរ​។​ ​ថ្ងៃនេះ​ ​CamboGlobe​ ​សូម​ចែករំលែក​អ្នក​ទាំងអស់គ្នា​នូវ​វដ្ដ​ជីវិត​របស់​មេអំបៅ

Monday, February 3, 2020

បទពិសោធន៍ព្យាបាលជំងឺផ្ដាសាយលើសត្វទា


បទពិសោធន៍ព្យាបាលជំងឺផ្ដាសាយលើសត្វទា



១_ វត្ថុធាតុផ្សំ_អង្ករកន្លះកំប៉ុង
_មើមខ្ទឹម៣ទៅ៤កំពឹស
_ស្ករត្នោត១ខាំ
_សំបកស្ដៅ ឫសំបកគរ ១បន្ទះ


២_របៀបធ្វើ _យកអង្ករទៅត្រាំទឹករយះពេល២ទៅ៣ម៉ោងដើម្បីអោយអង្កររីក បន្ទាប់មកស្រង់អង្ករចេញ
_បុកមើមខ្ទឹមឱ្យម៉ដ្ធ
_យកធាតុផ្សំទាំង៣ អង្ករ ខ្ទឹម ស្ករ លាយបញ្ចូលគ្នាអោយសព្វ


៣_របៀបប្រើប្រាស់_យកធាតុផ្សំដែលលាយហើយ អោយទាសុីមួយថ្ងៃ បីដង ធាតុផ្សំទាំងនេះសំរាប់ទាប្រាំក្បល

Sunday, February 2, 2020

សួនសត្វ​អូទ្រីស​នៅ​មណ្ឌលគិរី​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក​




មណ្ឌលគិរី​ ជា​ខេត្ត​មួយ​នៅ​ភា​គឦសាន្តដែល​បច្ចុប្បន្ន​កំពុងតែ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក​តាមរយៈ​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​សម្រស់​ធម្មតា​នាវ​ដូវ​វស្សា​។
មី​ៗនេះ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក ត្រូវ​បាន​គេ​បង្ហោះ​ថា​ នៅ​លើទឹក​ដី​ដែល​មាន​សក្តា​នុ​ពល​ផ្នែក​វិស័យ​ទេសចរណ៍​មួយ​នេះ​ កំពុង​មាន​វត្តមាន​ «សួនសត្វ​អូទ្រីស​»។
សួនសត្វ​អូទ្រីស​នេះ​ត្រូវ​បាន​គេ​អះអាង​ថា​ ស្ថិតនៅ​ក្នុង​ឃុំ​ដាក់ដាំ​ ស្រុក​អូរ​រាំង​ ខេត្តមណ្ឌលគិរី​ ដែល​មាន​សត្វ​អូ​ទ្រី​មួយ​ហ្វូង​កំពុង​បង្ហាញខ្លួន​ជួន​ភ្ញៀវ​ទេសចរ​បាន​ទស្សនា​នៅ​លើ​វា​ស្មៅ​ ដែល​ទើបនឹង​លាស់​ខ្ចី​នៅ​លើ​តំបន់​ភ្នំ​គួរ​ជាទី​ចាប់អារម្មណ៍​ក្រៃលែង​ ។
រូបភាព​ដ៏​ស្រស់​ស្អាត​នេះ​ មើលទៅដូចជា​នៅ​បរទេស​ ដែល​ត្រូវ​បាន​ទំព័រ​ហ្វេ​ប៊ុ​ក Unique​ Trip​ Cambodia​ បង្ហាញ​ឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​ដ៏​មាន​ប្រជាប្រិយ​មួយ​នេះ​បាន​ឃើញ​គ្រប់​ៗគ្នា​










កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...