ត្រីដំរី មានឈ្មោះវិទ្យាសាស្ត្រ (Oxyeleotris marmorata) និងឈ្មោះជាភាសាអង់គ្លេស Marble goby។ វាមាប្រវែងដងខ្លួនអតិបរមា ៦៥ ស.ម។ ត្រីដំរី តូចៗ ឃើញមានរស់នៅច្រើន នៅក្នុងស្ទឹង ដែលមានខ្សាច់ និងថ្ម។ ត្រីប្រភេទនេះ ពង-កូន ពីរដងក្នុងមួយឆ្នាំ។ លើកទី១ ចាប់ពីខែមីនា ដល់ខែមេសា។ លើកទី២ ចាប់ពីខែ តុលា ដល់ខែ វិច្ឆិកា។ វាស៊ីត្រីល្អិតៗ កំពឹស ពពួកសត្វល្អិតដែលរស់ក្នុងទឹក ខ្យង-ខ្ចៅ និងក្តាមជាអាហារ។
ត្រីដំរី ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីរក្រហម IUCN Red List (Least Concern) ជាប្រភេទត្រី ដែលមានការព្រួយបារម្ភតិចតួច ថានឹងអាចឈានទៅផុតពូជ។ កត្តាគំរាមកំហែងនាពេលបច្ចុប្បន្នចំពោះត្រីប្រភេទនេះមិនត្រូវបានគេដឹងឡើយ។


No comments:
Post a Comment