នៅក្នុងប្រទេសចិន នាគរាជត្រូវគេជឿថា ជាសត្វដែលមានកម្លាំង និងមានមហិទ្ធិរិទ្ធិខ្លាំងក្លា អាចហៅភ្លៀង អាចធ្វើឲ្យមានទឹកជំនន់ មានព្យុះដោយសារតែកន្ទុយរបស់វា នៅក្នុងពេលដែលវាចង់មកលេងទឹក ឬបើវាខឹងវិញ ទឹកជំនន់គឺកាន់តែខ្លាំងដែរ។ មិនតែប៉ុណ្ណោះ នាគរាជត្រូវបានគេចាត់ទុកថា ជាសត្វដែលមានតួនាទីចម្លងមនុស្សទៅកាន់ឋានបរមសុខនៅពេលដែលស្លាប់នោះបាន។ លើសពីនោះទៅទៀត នាគរាជនេះក៏ជាស្ដេចនៃពិភពធម្មជាតិផងដែរ ដែលវាអាចបម្រែបម្រួលអាកាសធាតុ ហើយក៏អាចបញ្ចៀសបានដែរ ។
បើតាមទំនៀមទំលាប់ប្រពៃណីដែលបានចារទុកជាយូរលង់ណាស់មកហើយនោះ នាគរាជគឺជាសត្វដែលគេចាត់ទុកថា គឺជារាជទូតដែលនាំទឹកភ្លៀងមកស្រុកទេសរបស់គេ ហើយនាគរាជនេះគឺវាមានសិទ្ធិថា កន្លែងណាគួរទម្លាក់ទឹកភ្លៀង និង កន្លែងណាមិនត្រូវទម្លាក់ទឹកភ្លៀង។ នាគរាជគឺត្រូវបានគេជឿថាគឺជាស្ដេចនៅក្រោមទឹកសមុទ្រ។ ប្រជាជនចិនបានប្រាប់ថា ការលេចឡើងនូវសត្វនាគនៅក្នុងប្រទេសនេះគឺកើតតាំងពីសតវត្សរ៍ទី១១ មុនគ្រឹស្ដសករាជ នៅក្នុងរជ្ជកាល យិន និង ស៊ាង ដែលគេបានរកឃើញគ្រោងឆ្អឹងដែលជាផូស៊ីលបន្សល់ទុកឲ្យស្រាវជ្រាវរហូតមក។ ក្រោយមកទៀតក៏គេបានរកឃើញស្នែង ធ្មេញ ស្រកា និងក្រញ៉ាំរបស់វា ដែលវត្ថុទាំងនេះនៅថែរក្សាធាតុដើមរបស់វាបានល្អទាំងអស់។


No comments:
Post a Comment