មណ្ឌលគិរី ជាខេត្តមួយនៅភាគឦសាន្តដែលបច្ចុប្បន្នកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុកតាមរយៈទេសភាពដ៏ស្រស់ស្អាតនៃសម្រស់ធម្មតានាវដូវវស្សា។
មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានគេបង្ហោះថា នៅលើទឹកដីដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍មួយនេះ កំពុងមានវត្តមាន «សួនសត្វអូទ្រីស»។
សួនសត្វអូទ្រីសនេះត្រូវបានគេអះអាងថា ស្ថិតនៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលមានសត្វអូទ្រីមួយហ្វូងកំពុងបង្ហាញខ្លួនជួនភ្ញៀវទេសចរបានទស្សនានៅលើវាស្មៅ ដែលទើបនឹងលាស់ខ្ចីនៅលើតំបន់ភ្នំគួរជាទីចាប់អារម្មណ៍ក្រៃលែង ។
រូបភាពដ៏ស្រស់ស្អាតនេះ មើលទៅដូចជានៅបរទេស ដែលត្រូវបានទំព័រហ្វេប៊ុក Unique Trip Cambodia បង្ហាញឱ្យអ្នកលេងបណ្ដាញសង្គមដ៏មានប្រជាប្រិយមួយនេះបានឃើញគ្រប់ៗគ្នា ។


No comments:
Post a Comment