Thursday, August 13, 2020

មកស្គាល់សត្វទាំង5 ដែលពពោះរយៈពេលយូរជាងគេបំផុតលើលោក

 មកស្គាល់សត្វទាំង5 ដែលពពោះរយៈពេលយូរជាងគេបំផុតលើលោក


គ្រប់គ្នាអាចនឹងគិតថា ៩ខែ ១០ថ្ងៃ គឺជារយៈពេលដ៏យូរ លំបាក និងមានតម្លៃបំផុតសម្រាប់មនុស្សម្នាក់ៗនៅក្នុងធ្វើជាម្តាយ ទម្រាំតែអាចបង្កើតបានកូនជាទីស្រលាញ់ចេញមក។ តែមិនមែនមានត្រឹមតែមនុស្សយើងនោះទេ ការពិតទៅមានប្រភេទសត្វដទៃជាច្រើនទៀត ដែលមានការលំបាក និងពពោះយូរជាងមនុស្សយើងទៅទៀតដែលអ្នកមិនធ្លាប់បានដឹង។

ដូច្នេះមកតាមដានសត្វណាខ្លះដែលពពោះកូនក្នុងផ្ទៃរយៈពេលយូរជាងគេទាំង១០លើលោក៖


១.សត្វដំរី ១៨ខែ ទៅ២២ខែ

សត្វដំរី គឺជាសត្វដែលពពោះយូរជាងគេបំផុត គឺរយៈពេល ១៨ខែ ទៅដល់ ២២ខែ ពោលដល់ទៅជិត២ឆ្នាំឯណោះ។ សម្រាប់ដំរីនៅប៉ែកអឺរ៉ុប មានរយៈពេលពពោះ ២២ខែ និងសម្រាប់ដំរីអាស៊ីពពោះចន្លោះ ១៨ខែ ទៅ២២ខែ ដោយអាចមានភាពប្រែប្រួលទៅតាមប្រភេទរបស់វា។ សត្វដំរីអាចកើតកូនបានតែ១ក្បាលតែប៉ុណ្ណោះ ក្នុងការពពោះមួយលើកៗ ដោយកូនដំរីដែលកើតមកភ្លាមមានទម្ងន់ប្រមាណជា ៩០គីឡូក្រាម ទៅ ១១៥គីឡូក្រាម ។ ជាទូទៅសត្វដំរីពេញវ័យនៅក្នុងអាយុ ២០ឆ្នាំ តែ អាចបន្តពូជ និងកំណកំណើតបាននៅក្នុងអាយុ ៨ឆ្នាំ ទៅ១៣ឆ្នាំ។ គួរឱ្យដឹងផងដែរថាសត្វដំរីជាសត្វដែលសាមគ្គីគ្នាខ្លាំងណាស់ ដូច្នេះមិនត្រឹមតែមេដំរីទេ គឺគ្រប់សមាជិកក្នុងហ្វូងដំរីទាំងអស់នឹងការពារកូនដំរីទាំងអស់ដូចៗគ្នា ប្រៀបបីដូចជាគ្រួសារតែមួយ


២. ផ្សោតសមុទ្រ ឬត្រីដូហ្វីន ១៥ខែ ទៅ ១៨ខែ

ផ្សោតសមុទ្រ ឬត្រីដូហ្វីន ត្រូវបានគេស្គាល់ថាជាសត្វដែលឆ្លាតវៃជាងគេ តែវាក៏ជាសត្វដែលពពោះរយៈពេលយូរផងដែរ ដោយត្រីដូហ្វីនធម្មតាពពោះរយៈពេលដល់ទៅ ១៥ខែ ទៅ ១៨ខែ។ ដោយឡែក បាឡែនពិឃាត (Killer Whales ជាប្រភេទត្រីដូហ្វីន) ពពោះរយៈពេលយូរជាងគេ គឺដល់ទៅ ១៧ខែ ទៅ១៨ខែឯណោះ។ ពពួកត្រីផ្សោតសមុទ្រ ឬត្រីដូហ្វីន អាចបង្កើតកូនបានត្រឹមតែ១ក្បាលតែប៉ុណ្ណោះក្នុងមួយលើកៗ។


៣. ត្រីបាឡែន ១២ខែ ទៅ១៦ខែ

ត្រីបាឡែនជាសត្វដែលធំជាងគេនៅលើលោក និងមានរយៈពេលពពោះយូរផងដែរ គឺស្ថិតនៅក្នុងខន្លោះពី ១២ខែ ទៅ ១៦ខែ អាស្រ័យទៅតាមប្រភេទរបស់វា។ ដោយត្រីបាឡែនប្រភេទ Sperm whales ពពោះរយៈពេលយូរជាងគេដល់ទៅ ១៦ខែ និងត្រីបាឡែនប្រភេទ Narwhal ពពោះរយៈពេល ១៤ខែ ហើយត្រីបាឡែនកើតកូនម្តង បានតែ១ក្បាលតែប៉ុណ្ណោះ ។


៤.សត្វរមាស ១៥ខែ ទៅ១៦ខែ

សត្វរមាសមានច្រើនប្រភេទណាស់ ដែលរយៈពេលពពោះអាចប្រែប្រួលតាមប្រភេទរបស់វា ដោយភាគច្រើនស្ថិតក្នុងអំឡុងពេល ១៥ខែ ទៅ១៦ខែ និងប្រភេទខ្លះអាចនឹងលើសពី១៦ខែផងក៏មាន។ ជាទូទៅសត្វរមាសអាចបង្កើតកូនបានតែ១ក្បាលតែប៉ុណ្ណោះក្នុងមួយលើក ដោយកូនរមាសកើតមកភ្លាមមានទម្ងន់ប្រហែលជា ៤០គីឡូក្រាម ទៅ ៦៥គីឡូក្រាម ។ មេរមាសនឹងការពារកូនរបស់វាជានិច្ច ក្រោយពីកូនវាកើតមកភ្លាម រហូតដល់អាយុ៣ឆ្នាំ។


៥. សត្វភេសមុទ្រ ១៥ខែ ទៅ ១៦ខែ

សត្វភេសមុទ្រ គឺជាថនិកសត្វចិញ្ចឹមកូនដោយទឹកដោះ ដែលពពោះរយៈពេល ១៥ខែ ទៅ១៦ខែ និងអាចបង្កើតកូនបានតែ១ក្បាលតែប៉ុណ្ណោះ តែឱកាសអាចកើតកូនមកភ្លោះក៏មានច្រើនផងដែរសម្រាប់សត្វមួយប្រភេទនេះ។ ជាទូទៅកូនភេសមុទ្រកើតមកភ្លាម អាចហែលទឹកបានភ្លាម ដោយមានទម្ងន់ដល់ទៅ ៤៥គីឡូក្រាម ទៅ ៧៤គីឡូក្រាម និងប្រើរយៈពេលដល់ទៅ១ឆ្នាំដើម្បីផ្តាច់ទឹកដោះ។ ដូច្នេះអំឡុងពេលកើតមកភ្លាម កូនសត្វភេសមុទ្រនឹងត្រូវដើរតាមមេរបស់វាជានិច្ចដើម្បីចិញ្ចឹមជីវិតដោយបៅទឹកដោះ រហូតដល់វាមានអាយុ៣ឆ្នាំ ដែលជាវ័យបន្តពូជ។


ឧបត្ថម្ភធំដោយ៖ @LKO888


No comments:

Post a Comment

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...