កំពូលសត្វដែលលឿនបំផុតអាចប្រណាំងជាមួយរថយន្តបាន
តើអ្នកអាចរត់បានលឿនប៉ុនណា? ការស្រាវជ្រាវបានស្នើឡើងថា មនុស្សអាចរត់បានលឿនត្រឹមប្រហែល ៤០miles ឬប្រហែល ៦៤គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែនេះគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះ ជាក់ស្តែងល្បឿនជាមធ្យមដែលមនុស្សអាចរត់បានគឺ ១៩ ទៅ២៤គីឡូម៉ែត្រក្នុងមួយម៉ោង ដែលល្បឿននេះគឺយឺតបើធៀបនឹងសត្វមួយចំនួន។ ប្រសិនបើប្រណាំងជាមួយសត្វទាំងនោះគឺប្រាកដជាពិបាក។ ដូចនេះ តើសត្វណាខ្លះដែលលឿនខ្លាំងជាងគេលើពិភពលោក?
សត្វស្លាបមួយនេះក៏អាចធ្វើដំណើរបានយ៉ាងលឿនផងដែរគឺអាចហោះបានក្នុងល្បឿនប្រហែល ៩៥miles ឬ១៥៣គីឡូម៉ែត្រក្នុងមួយម៉ោង។
នេះជាសត្វសមុទ្រមួយប្រភេទដែលអាចធ្វើដំណើរបានយ៉ាងលឿន ដោយអាចហែលបានក្នុងល្បឿនរហូតដល់ទៅ ៦៨miles ឬ ១០៩ គីឡូម៉ែត្រក្នុងមួយម៉ោង។
នេះជាសត្វខ្លាដែលអាចរត់បានលឿនបំផុតមួយ ដោយអាចរត់បានក្នុងល្បឿងដល់ទៅ ៦១ miles ឬ៩៨គីឡូម៉ែត្រក្នុងមួយម៉ោង។
ឃើញរូបរាងបែបនេះក៏ពិតមែន ប៉ុន្តែវាអាចធ្វើដំណើរបានយ៉ាងលឿនពោលគឺវាអាចរត់បានល្បឿន ៥០miles ឬ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
ភាគច្រើនគេដឹងថាសត្វតោគឺអាចរត់បានយ៉ាងលឿន ដែលធ្វើឱ្យសត្វតោដេញតាមទាន់ចំណីភាគច្រើនរបស់ខ្លួនទាន់ ដោយក្នុងនោះសត្វតោអាចរត់បានល្បឿន ៥០miles ឬ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
សត្វនេះស្ថិតក្នុងប្រភេទដូចគ្នានឹងសត្វ Wildebeest ដែរ ហើយក៏អាចរត់បានក្នុងល្បឿន ៥០miles ឬ ៨០គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។
នេះជាសត្វមានទំហំតូច ប៉ុន្តែអាចរត់បានយ៉ាងលឿនគឺដល់ទៅ ៤៧ miles ឬ ៧៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ឧបត្ថម្ភធំដោយ៖ LKO888KH

No comments:
Post a Comment