ជីវិតរស់នៅរបស់សត្វដំរី
ប្រទេសកម្ពុជាទាំងមូលមានសត្វដំរីសរុបចំនួនប្រមាណជាជាង៣០០ក្បាលក្នុងនោះដំរីស្រុកមានចំនួន៧២ក្បាល និងដំរីព្រៃ២៥០ក្បាល។ ក្នុងន័យចូលរួមចំណែកថែទាំ ការពារ និងអភិរក្សសត្វដំរីនោះ សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា ក៏ត្រូវបានបង្កើតឡើងដើម្បីចិញ្ចឹម និងថែទាំសត្វដំរី ចំនួន៤ក្បាលនៅក្នុងខេត្តរតនគិរី។ លោកស្រី ខៃ ចិន្តា គឺជាប្រធាននៃសមាគមខាងលើនេះ
ចាប់តាំងពីឆ្នាំ២០១៥មក, លោកស្រី ចិន្តា ដែលជាអ្នកស្រឡាញ់សត្វដំរីនោះ បានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណជា២០ម៉ឺនដុល្លារដើម្បីចិញ្ចឹមសត្វដំរីចំនួន៤ក្បាលនេះ។ ទោះជាការចំណាយប៉ុន្មានក៏មិនគ្រប់គ្រាន់ដែរ ព្រោះដំរី ត្រូវការការថែទាំពិតប្រាកដ ពោលគឺត្រូវការថវិកាច្រើនគួរសម។
រីឯលោកស្រីចិន្តាម្នាក់ឯងមិនមានលទ្ធភាពបន្តកិច្ចការនេះម្នាក់ឯងបានឡើយ។


No comments:
Post a Comment