Friday, December 13, 2019

របៀបរស់នៅរបស់សត្វខ្លាឃ្មុំ


របៀបរស់នៅរបស់សត្វខ្លាឃ្មុំ



របៀបរស់នៅរបស់សត្វខ្លាឃ្មុំ

«ខ្លាឃ្មុំធំ» រស់នៅតាមទីជម្រកសមស្របប្រភេទព្រៃស្រោង និងពាក់កណ្ដាលស្រោង។ សត្វប្រភេទនេះក៏ឃើញមានផងដែរនៅប្រទេស ឡាវ ភូមា ថៃភាគខាងជើង និងប៉ាគីស្ថាន។ លក្ខណៈជីវសាស្ត្រ «ខ្លាឃ្មុំធំ» ចូលចិត្តរស់នៅតាមទីជម្រកតំបន់ខ្ពង់រាប តំបន់ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅក្រាស់ៗ ហើយជាទូទៅ សត្វប្រភេទនេះដេកនៅពេលថ្ងៃនៅតាមប្រហោងគល់ឈើធំៗ រូងភ្នំ និងក្រហែងថ្មជាដើម។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា។
«ខ្លាឃ្មុំធំ» ចេញរកស៊ីនៅពេលយប់ ប៉ុន្តែមានពេលខ្លះរកស៊ីពេលថ្ងៃផងដែរនៅរដូវផ្លែឈើទុំ។ ចំណីអាហាររបស់ «ខ្លាឃ្មុំធំ» មានដូចជា ឃ្មុំ, ព្រួត, ឫសឈើ, សត្វល្អិត និងរុក្ខជាតិ។ «ខ្លាឃ្មុំធំ» មានលក្ខណៈបន្ស៊ាំទៅនឹងចំណីផ្សេងៗ ប៉ុន្តែចំពោះខ្លាឃ្មុំដែលចិញ្ចឹមនៅក្នុងសួនសត្វវាស៊ីចំណីដូចជា បបរសណ្តែក បន្លែ ត្រី សាច់ឆៅ ដូង។ល។

No comments:

Post a Comment

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...