Wednesday, December 11, 2019

តើហេតុអ្វីបានជាសេដ្ឋីជាច្រើនតែងតែមានរូបសេះទុក នៅផ្ទះ និងកន្លែងធ្វើការម៉្លេះ?





ជាការពិតណាស់ រូបគំនូរសត្វសេះក្រៅពីតំណាងឱ្យភាពរុងរឿងជោគជ័យ វាថែមទាំងបញ្ជាក់ពីភាពស្មោះត្រង់ រឹងមាំនាំទៅកាន់ជ័យជំនះទៀតផង។ ជាពិសេសការដាក់តាំងប្រភេទសត្វសេះ និងចំនួននៃសត្វសេះជាក់លាក់ផ្សេងទៀត ក៏សុទ្ធតែមានអត្ថន័យផ្សេងៗខុសពីគ្នាដូចជា៖
សត្វសេះមួយ ឬច្រើន៖ អាចជួយធ្វើឱ្យអ្នករឹតតែមានការផ្តោតអារម្មណ៍ និងមានភាពយកចិត្តទុកដាក់កាន់តែខ្លាំងដើម្បីឆ្ពោះទៅរកភាពជោគជ័យ។
សេះក្រហម៖ តំណាងឱ្យភាពខ្លាំងក្លា និងការប្រកូតប្រជែងជាមួយនឹងដៃគូក្នុងការងារ ឬការរកស៊ី។ សេះពណ៌ក្រហមនេះ សាកសមបំផុតសម្រាប់ការដាក់តាំងនៅក្នុងការិយាល័យការងារ ឬបន្ទប់ធ្វើការដើម្បីធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើនជោគជ័យមួយកម្រិតទៀត។
សេះ.ស៖ សេះស ជួយធ្វើឱ្យលុយកាក់របស់អ្នកនៅស្ថិតស្ថេរគង់វង្សល្អ ឬអាចជួយធ្វើឱ្យលុយកាក់កាន់តែហូរចូលដូចទឹកកាន់តែច្រើនៗថែមទៀត នៅក្នុងការងារ និងមុខរបររកស៊ីផ្សេងៗ។
សេះប្រណាំង ឬសេះចំបាំង៖ ការដាក់តាំងសេះមួយនេះក្នុងបន្ទប់គេង ឬនៅក្នុងផ្ទះអាចជួយនាំយកថាមពលដល់ម្ចាស់ផ្ទះបាន ។
សេះដែលផ្តុំជិតគ្នា ឬជាគូ៖ អាចជួយពង្រឹងអាជីវកម្មការរកស៊ី ឬទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកឱ្យកាន់តែល្អប្រសើជាងមុន។
សេះដែលនៅជាក្រុមមានចំនួន ៣ ៥ ឬ ៨ ៖ តំណាងឱ្យកម្លាំង និងភាពខ្លាំងក្លា នៃអំណាច និងភាពជោគជ័យ។ តែគួរតែជ្រើសរូបសេះដែលរត់ ឬធ្វើចលនាដូចៗគ្នា ដើម្បីធ្វើឱ្យរាល់ទំនាក់ទំនងគ្រួសារ និងដៃគូស្នេហារបស់អ្នកកាន់តែខ្លាំងក្លាជាងមុនបន្ថែមទៀត។

No comments:

Post a Comment

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...