Friday, November 22, 2019

ខ្លាធំ ឬ ខ្លាដំបង​ស្ថិតក្នុង​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ


ខ្លាធំ ឬ ខ្លាដំបង​ស្ថិតក្នុង​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ





ខ្លាធំ​ជា​ប្រភេទ​ដែលមាន​មាឌធំ​ជាងគេ​បំផុត​ក្នុងចំណោម​អំបូរ​ឆ្មា និង​ងាយស្រួល​ចំណាំ។ វា​មាន​សម្បុរ​ក្រហម លឿង ឬ​ត្នោត​ខ្ចី មាន​ឆ្នូត​បង្កង់​ពណ៌​ក្រ​ម៉ៅ​កាត់​ទទឹង​ដងខ្លួន។ នៅ​ផ្នែក​ខាងក្រោម​ចង្កា និង​បំពង់ក​មាន​ពណ៌។ កន្ទុយ​មាន​សម្បុរ​ខ្មៅ​ជាកង់ៗ និង​ខ្មៅ​ផ្នែក​ខាងចុង។

ខ្លាធំ​អាច​រស់នៅក្នុង​ជម្រក​គ្រប់​ប្រភេទ ដែលមាន​ទឹក ចំណី និង​ម្លប់​គ្រប់គ្រាន់ ព្រោះ​វា​ជា​សត្វ​ចាញ់​កម្តៅថ្ងៃ។ នៅពេល​ថ្ងៃ​ក្តៅ​ខ្លាំង ខ្លាធំ​ចំណាយពេល​ច្រើន​ម៉ោង​ដើម្បី​ដេក​ត្រាំ​ទឹក។ វា​មាន​ភាព​ស្ទាត់ជំនាញ​ក្នុងការ​ហែល​ទឹក ហើយ​វា​មិន​ឡើងដើមឈើ​ទេ បើសិន​មិនចាំបាច់។ ខ្លាធំ​អាច​ចាប់​ចំណី​បាន ចាប់ពី​សត្វ​តូច​រហូតដល់​សត្វ​ធំ​បាន (ប្រើស ទន្សោង ខ្ទីង)។ ខ្លាធំ​អាច​បង្កាត់​ពូជ​បាន​គ្រប់​រដូវ។ វា​អាចមាន​អាយុ​រហូតដល់ ២៥ឆ្នាំ​ក្នុង​ធម្មជាតិ។ ខ្លា​ប្រភេទ​នេះ​ចូលចិត្ត​ដើរ​តាម​ដងផ្លូវ​ដែល​ទើបតែ​ឈូសឆាយ​រួច ឬ​ផ្លូវ​ប្រ​ឡះ​ក្នុងព្រៃ។ 

No comments:

Post a Comment

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...