Saturday, November 23, 2019

រឿង ឆ្មានិងកណ្តុរ (សំរាប់កុមារ)


រឿង ឆ្មានិងកណ្តុរ (សំរាប់កុមារ)



ឆ្មាចាស់ជរាទ្រុឌទ្រោមមួយ មិនអាចមានលទ្ធភាព ដើរចាប់កណ្តុរតទៅទៀតបានឡើយ ក៏រិះរកមធ្យោបាយ ធ្វើយ៉ាងណា ដើម្បីបញ្ឆោតកណ្តុរ ឲ្យដើរមកជិតវា ។ នៅទីបំផុត
ឆ្មាចាស់ក៏នឹកឃើញកលល្បិចមួយ ដែលអាចធ្វើឲ្យកណ្តុរ ឈប់ខ្លាចរអារ ហើយហ៊ានដើរមកជិតប្រសិនបើវាក្លែងខ្លួនធ្វើជាស្បោងដាក់ឥវ៉ាន់ ឬជាឆ្មាងាប់ ។ លុះរិះគិតឃើញដូច្នោះហើយ ឆ្មានោះក៏បានថ្ពក់ជើងក្រោយរបស់វា ជាប់ទៅនឹងផ្លានដំបូលផ្ទះ ហើយទម្លាក់ក្បាល សំយុងចុះក្រោម ។ មិនយូរប៉ុន្មាន កណ្តុរចាស់មួយដែលមានប្រាជ្ញា បានឃើញសភាវៈស្បោង ដែលមានរាងដូចសត្វឆ្មា ត្រូវបានគេដាក់ព្យួរ សំយុងក្បាលចុះក្រោមដូច្នោះ វាក៏ខ្សឹបប្រាប់គ្នីគ្នាថា៖ “តាំងពីដើមរៀងមក អញមិនដែលឃើញស្បោង
ដាក់ឥវ៉ាន់ណា មានក្បាលឆ្មា បិទនៅពីក្រោមអញ្ចឹងទេ” ។ កណ្តុរមួយទៀត ដែលមានភ្នែកមុត មើលឃើញ ល្បិចកលរបស់ឆ្មា ក៏បានបន្ថែមថា៖ “ចំណែកខ្ញុំវិញ ទោះបីជាមានដើមកក់ស្ងួត ញាត់ពេញណែន នៅក្នុងស្បោងនោះ ក៏ខ្ញុំមិនប្រថុយទៅជិតវាដែរ ។ នែ! អាឆ្មាកញ្ចាស់អើយ ឯងព្យួរខ្លួនឯងសំយុងក្បាលចុះក្រោម ទាល់តែស្លាប់
ក៏យើងមិនទៅក្បែរឯងដែរ” ៕ 


"មិនត្រូវជឿ ឬក៏ទុកចិត្តទៅលើអ្វី ដែលប្រាសចាកពីភាពប្រក្រតី"


No comments:

Post a Comment

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...