Thursday, November 21, 2019

សត្វទាំង៥​ប្រភេទដែលអាច​រស់​បាន​យូរ​បំផុតនៅលើពិភពលោក





១) លៀស​សមុទ្រ
លៀស​សមុទ្រ​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះ​ថា Arctica Islandica មាន​ដើម​កំណើត​នៅ​មហាសមុទ្រ​អាត្លង់ទិច​ខាង​ជើង អាច​មាន​ជីវិត​​ពី ៤០៥-៤១០​ឆ្នាំ ប៉ុន្តែ​មាន​របាយការណ៍​ស្រាវជ្រាវ​មួយ​ចំនួន បាន​អះ​អាង​ថា​វា​អាច​រស់​នៅ​ដល់​អាយុ​ច្រើន​បំផុត ៥០៧​ឆ្នាំ​ឯណោះ។
២) បាឡែន
បាឡែន​ដែល​ជា​ប្រភេទ​សត្វ​ដ៏​ធំ​ក្នុង​សមុទ្រ ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​អះ​អាង​ថា អាច​មាន​អាយុ​ប្រហែល ២០០​ឆ្នាំ។
៣) អន្ទង់
តាម​ការ​សន្និដ្ឋាន​របស់​អ្នក​ស្រាវជ្រាវ អន្ទង់​ដែល​ស្ថិត​ក្នុង​អំបូរ​មច្ឆា អាច​រស់​បាន​ដល់​អាយុ​លើស​ពី ១៥០​ឆ្នាំ ប្រសិន​បើ​គ្មាន​ការ​យាយី​ណា​​មួយ​ពី​សត្រូវ និង​ការ​បំពុល​បរិស្ថាន​ដែល​វា​រស់​នៅ។
៤) បង្កួយ Tuatara
បង្កួយ​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​បង្កួយ Tuatara ភាគ​ច្រើន​មាន​តែ​នៅ​ប្រទេស​នូវែលហ្សេឡង់ ដែល​ជា​ប្រភេទ​សត្វ​កម្រ​មួយ។ សត្វ​មួយ​ប្រភេទ​នេះ អាច​រស់​បាន​ពី​លើស​ពី១០០ឆ្នាំ រហូត​ពេល​ខ្លះ​អាច​លើស ២០០​ឆ្នាំ​ក៏​មាន។
៥) អណ្ដើក​យក្ស​នៃ​កោះ Galapagos
កោះ Galapagos ជា​ផ្នែក​មួយ​នៃ​ប្រទេស​អេក្វាឌ័រ ហើយ​ល្បី​ឈ្មោះ​យ៉ាង​ខ្លាំង​ជា​កន្លែង​អភិរក្ស​អណ្ដើក​យក្ស។ អណ្ដើក​នៅ​លើ​កោះ​នេះ អាច​រស់​បាន​រហូត​ដល់ ១៩០​ឆ្នាំ៕



No comments:

Post a Comment

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...