សំបុកសត្វកន្ធាយក្បាលកង្កែបដ៏កម្រត្រូវបានប្រទះឃើញនៅតាមដងទន្លេមេគង្គ
សត្វកន្ធាយក្បាលកង្កែបដែលត្រូវបានក្រុមអ្នកអភិរក្សនៃរដ្ឋបាលជលផលអង្គការសមាគមអភិរក្សសត្វព្រៃ និងប្រជាសហគមន៍រកឃើញជាលើកដំបូង នាឆ្នេរខ្សាច់ដងទន្លេមេគង្គចន្លោះខេត្តក្រចេះ និងស្ទឹងត្រែង កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។
ប្រភពដដែលអះអាងថា សំបុកកន្ធាយនេះ គេប្រទះឃើញនៅទីតាំងមួយតាមដងទន្លេមេគង្គ ចន្លោះខេត្តក្រចេះ និងស្ទឹងត្រែង។ តាំងពីឆ្នាំ២០០៧ រហូតមកដល់ពេលនេះ សំបុកពងចំនួន ៣៧៨សំបុកត្រូវបានការពារ ហើយជាលទ្ធផលមានកូនញាស់ចំនួន ៨.៥២៨កូន ដែលត្រូវបានពន្លែងទៅក្នុងបឹងធម្មជាតិទាំងអស់៕


No comments:
Post a Comment