ខ្លាឃ្មុំទឹកកកជាប្រភេទខ្លាឃ្មុំធំពណ៌សម្យ៉ាង។យើងហៅវាថា "ខ្លាឃ្មុំទឹកកក" ដោយសារតែវារស់នៅក្នុងរង្វង់តំបន់អាកទិក ក្បែរប៉ូលខាងជើង។ចំណែកឯនៅប៉ូលខាងត្បូងវិញ គ្មានខ្លាឃ្មុំទឹកកករស់នៅទេ។
ខ្លាឃ្មុំទឹកកករស់នៅកន្លែងដែលមានព្រិលនិងទឹកកក។នៅប៉ូលខាងជើងមានតែព្រិល ទឹកកក និងទឹកតែប៉ុណ្ណោះ។ប៉ុន្តែទីនោះគ្មានដីនោះទេ។យើងមិនអាចមើលឃើញខ្លាឃ្មុំទឹកកកនៅក្រោមព្រិលបានឡើយ ដោយសារតែរោមរបស់វាមានពណ៌លឿងស្រាល។វាមានរោមដ៏ក្រាស់ ហើយកក់ក្ដៅ ដោយសារតែអាកាសធាតុនៅប៉ែកខាងជើងនៃតំបន់អាកទិកពិតជាត្រជាក់ខ្លាំងណាស់។
ជាមធ្យម ខ្លាឃ្មុំទឹកកកមានប្រវែង៣ម៉ែត្រ ហើយវាមានទម្ងន់៤៥០គីឡូក្រាម។វាអាចងើបឈរបានដោយប្រើជើងក្រោមរបស់វា ដោយសារតែវាមានម្រាមជើងធំៗ។វាអាចប្រើជើងមុខរបស់វាដូចជាដៃបាន។ខ្លាឃ្មុំទឹកកកអាចហែលទឹកបានយ៉ាងស្ទាត់ជំនាញ។វាអាចហែលទឹកបានចម្ងាយ១២០គីឡូម៉ែត្រនៅខាងក្រោមទឹក។វាចាប់ត្រីនិងសត្វដែលរស់នៅក្នុងទឹកជាអាហារ។វានឹងលោតចូលក្នុងទឹក កាលណាបើវាខ្លាចអ្វីមួយ។


No comments:
Post a Comment