បច្ចុប្បន្ននេះ ក្រៅពីការនាំចូលសត្វឆ្កែហិតមីន មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC) ក៏បានធ្វើការនាំចូលសត្វកណ្តុរពូជពីបរទេស ដើម្បីមកជួយហិត ស្វែងរកគ្រាប់មីន ឬ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅតាមតំបន់ ឬ ចំការមីនមួយចំនួន នៅក្នុងប្រទេសកម្ពុជា ។ នៅពេលនេះ សូមនាំប្រិយមិត្តមកស្គាល់ពីប្រវត្តិសត្វកណ្តុរមួយក្បាល មានឈ្មោះថា អ៊ីសាក់ (Issac) ដែលជាប្រភេទពូជកណ្តុរនាំចូលពីបរទេស មានជំនាញខាងហិតគ្រាប់មីន ។
សត្វកណ្តុរហិតគ្រាប់មីនត្រូវបានគេបញ្ជូនមកកម្ពុជាដំបូងនៅឆ្នាំ២០១៥ ដោយអង្គការ អាប៉ូប៉ូ ពីប្រទេសតង់ហ្សានី ។ អ្នកជំនាញបាននិយាយថា មូលហេតុដែលគេយកសត្វកណ្តុរមកហិតស្វែងរកគ្រាប់មីននេះដោយសារវាចំណាយពេលលឿនជាងមនុស្សក្នុងការស្វែងរកគ្រាប់មីន ៕


No comments:
Post a Comment