ជំងឺឆ្កែឆ្កួតគឺជាជំងឺមួយប្រភេទដែលបង្កឡើងដោយវីរុស ដែលឆ្លងមកមនុស្សតាមរយៈទឹកមាត់ក្រោយពីការខាំ ក្រចៅឬខ្វាចដែលបង្កឡើងដោយសត្វដែលមានផ្ទុកជំងឺឆ្កែឆ្កួត។ ជំងឺនេះគឺជាជំងឺដ៏កាចសាហាវមួយដែលអាចបង្កឲ្យស្លាប់ប្រសិនបើអ្នកមិនបានព្យាបាលទាន់ពេលវេលា។
បន្ទាប់ពីរោគសញ្ញានានាបានលេចឡើងហើយនោះ ជានិច្ចកាល ភាគច្រើននៃជម្ងឺឆ្កែឆ្កួតបណ្ដាលឲ្យស្លាប់បាត់បង់អាយុជីវិត។
រយៈពេលនៃការកកើតជម្ងឺ និងការចាប់ផ្ដើមចេញរោគសញ្ញា តាមធម្មតាគឺ
- មានចាប់ពីមួយទៅបីខែ
- អាចប្រែប្រួលពីក្រោមមួយសប្ដាហ៍រហូតដល់ជាងមួយឆ្នាំ
- រយៈពេលនេះអាស្រ័យលើចម្ងាយដែលមេរោគតមេរោគតត្រូវតែចូលទៅដល់ប្រព័ន្ធសរសៃប្រសាទកណ្ដាល
ប្រសិនបើអ្នកត្រូវសត្វខាំឬក្រចៅ សូមទៅជួបវេជ្ជបណ្ឌិតដើម្បីទទួលការពិនិត្យ ព្យាបាល និង ចាក់វ៉ាក់សាំងអោយបានត្រឹមត្រូវនឹងឲ្យបានទៀតទាត់៕


No comments:
Post a Comment