Tuesday, November 12, 2019

ជំងឺ​ឆ្មា​ខ្វាច​ឬ​ខាំ​នេះ បង្ក​ឲ្យ​មាន​អាការ​:​រោគ​ភ្លាមៗ





​បើតាម​មន្ត្រី​ជំនាញ​រូបនេះ គឺ​បន្ទាប់ពី​ឆ្មារ​ខាំ ពី​២​ទៅ​៣ ស​ប្តា​ហ៌​ក្រោយមក មានការ​ហើម​កូនកណ្តុរ ហើយ​ករណីខ្លះ មាន​ក្តៅខ្លួន ឈឺក្បាល ឈឺ​សាច់ដុំ ស្រក​ទម្ងន់ ដំបៅ​ស្បែក​ធ្លាយ​ចេញមក រលាក សរសៃរ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សរីរាង្គ​សំខាន់ៗ ពិសេស​ថ្លើម ជួនកាល​មាន​រលាក​ភ្នែក ហើយ​ករណី​ធ្ងន់ធ្ងរ​នឹង​ស្លាប់​ដោយសារ​រលាក​ខួរក្បាល ឫ​រលាក​បេះដូង​ជាដើម​។ ដូច្នេះ ក្រសួងសុខាភិបាល សូម​ធ្វើការ​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេ​ត្ដា​មានការ​ប្រុងប្រយ័ត្ន ចំពោះ​សត្វ​ឆ្កែ និង​ឆ្មា ជាពិសេស​អ្នក​ដែលមាន​ចិញ្ចឹម​ឆ្កែ ឫ​ឆ្មា កុំ​ឲ្យ​មាន​ករណី​ដូច​ខាងលើនេះ ដោយ​កុំ​ឲ្យ​កូនចៅ ប៉ះពាល់​ជាមួយ​សត្វ​ផ្ដេសផ្ដាស ។​
«​មិនមាន​វ៉ាក់សាំង​ការពារ​ជំងឺ​ដុំ​សរសៃរ​ឡាំ​ហ្វា​ទិច​នោះឡើយ » តែ​ក្រសួង​សូម​ណែនាំ ដើម្បី​ការពារ​ជំងឺ​ឆ្កែឆ្កួត និង​ជំងឺ​តេ​តា​ណុ​ស ដែល​អាច​កើតមាន​ចំពោះ​កុមារា​-​កុមារី ក្រៅពី​អាចមាន​ជំងឺ​ដូច​បាន​ជម្រាប​ជូន​ខាង លើ​។ សូម​មានការ​ប្រុងប្រយ័ត្ន នូវ​ជំងឺ​ឆ្កែឆ្កួត និង​ជំងឺ​តេ​តា​ណុ​ស ក្រោយពី​ឆ្កែ​ខាំ ឫ​ឆ្មា​ខ្វាច ភ្លាមៗ សូម​ទៅ​ចាក់​វ៉ាក់សាំង​ឆ្កែឆ្កួត និង​វ៉ាក់សាំង​តេ​តា​ណុ​ស ឲ្យ​បាន​គ្រប់​ចំនួន​ដូ​ស ។​

No comments:

Post a Comment

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...