មណ្ឌលគិរីៈ នៅក្នុងឆ្នាំ ២០២២ ខាងមុខ កម្ពុជានឹងលែងសត្វខ្លាធំចំនួន ៦ ក្បាល ដែលនាំពីប្រទេសឥណ្ឌាចូលទៅក្នុងដែនជម្រកសត្វព្រៃស្រែពក ស្ថិតក្នុងខេត្តមណ្ឌលគិរី ខណៈបច្ចុប្បន្នមន្ត្រី និងអង្គការពាក់ព័ន្ធខាងការពារសត្វព្រៃកំពុងជំរុញការផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សសត្វខ្លាធំ។
ហ្គេមបាញ់ត្រី ជក់ចិត្តដិតអារម្មណ៍ លេងហ្គេមអនឡាញតាមទូរស័ព្ទដៃ មានលេងចែករង្វន់ និងឡាយចែកកាក់ព្រី
Saturday, March 28, 2020
Friday, March 27, 2020
វិធីកាត់បន្ថយពិសស្រមោចពេលវាខាំ ធ្វើឱ្យស្បែកឡើងកន្ទួល រមាស់ និងហើម
ពេលស្រមោចខាំយើង វានឹងបញ្ចូលបញ្ចូលជាតិអាស៊ីតម៉្យាងចូលទៅក្នុងស្បែករបស់យើង ដែលយើងហៅថា ហ្វ័រមិកអាស៊ីដ (Formic Asid)។ មនុស្សភាគច្រើនកាលណាវាខាំធ្វើអោយក្តៅ រមាស់ និងហើមនៅកន្លែងខាំ ដែលនឹងបាត់ទៅវិញ ក្នុងរវាង២-៣ម៉ោង ឬរហូតដល់មួយថ្ងៃ ប៉ុន្តែស្រមោចខ្លះខាំ ធ្វើឱ្យរមាស់ក្នុងរយៈពេលច្រើនថ្ងៃ។
Thursday, March 26, 2020
សត្វកណ្ដៀរ
ស្ដេចកណ្ដៀរគឺជាសត្វដែលសុី ឈើ សំបកកេះ ឡាំង ឬ ឯកសារ សំខាន់ៗរបស់លោកអ្នក។ ហើយវាធ្វើផ្លូវពីក្រោមដី ឡើងទៅជញ្ជាាំងផ្ទះរបស់លោកអ្នក(ទោះជាថ្ម ឬបេតុង ក៏អាចធ្វើផ្លូវបានដែរ) វានឹងអាចសុី គ្រោងទ្វារ បង្អួច ទូតាំង ឬឯកសារផ្សេងៗ ដែលសុទ្ធតែជារបស់មានតំលៃរបស់លោកអ្នក ។
Wednesday, March 25, 2020
ព្រឺរោមណាស់! ស្រមោចបីសាច ហ្សមប៊ី មាននៅក្នុងប្រទេសប្រេស៊ីល ដែល…
ក្នុងព្រៃភ្លៀងនៃប្រទេសប្រេស៊ីលមានស្រមោចម្យ៉ាងហៅថា “ស្រមោចបីសាច ហ្សមប៊ី ” សត្វស្រមោចនេះរូបរាងប្រហាក់ប្រហែលនឹង បីសាច ហ្សមប៊ី នៅក្នុងរឿង។ សត្វស្រមោច បានស៊ីនូវគ្រាប់ផ្សិតបីសាចដែលមានផ្ទុកប៉ារ៉ាសិត ម្យ៉ាងដែលអាចគ្រប់គ្រងខួរក្បាលសត្វស្រមោច បន្ទាប់ពីសត្វស្រមោចបានស៊ីផ្សិតនោះប៉ារ៉ាសិតបានជ្រៀតចូលខួរក្បាល ឬសរីរៈរាងកាយ នៃសត្វស្រមោច និងគ្រប់គ្រងខួរក្បាល ឬរាងកាយរបស់វាម្ដងបន្តិចៗ។
ការសិក្សាស្រាវជ្រាវនូវដំណាក់កាលដំបូងបានសន្និដ្ឋានថា ប៉ារ៉ាសិត (O. unilateralis)នៃផ្សិតបីសាច នៅពេលចូលទៅក្នុងសរីរៈរាងកាយ វាបានបំប្លែងសាធុមេតាប៉ូលីសជាលិកា និងធ្វើប្រតិកម្មក្នុងការបំរែបម្រួលហ្សែនក៏ដូចជា ជ្រៀតចូលទៅតាមសន្លាក់ ព្រមទាំងសាច់ដុំដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរាងកាយ។ បន្ទាប់មកពួកវាចាប់ផ្ដើមធ្វើការបង្កបង្កើន និងពង្រីកហ្សែន ប៉ារ៉ាសិត (O. unilateralis) ហើយការផ្លាល់ប្ដូរឥរិយាបថទៅជាបីសាចហ្សមប៊ីក៏ចាប់ផ្ដើមកើតមានម្ដងបន្តិចៗ។
Tuesday, March 24, 2020
វិធីងាយៗក្នុងការកម្ចាត់សត្វកន្លាត
កន្លាត ជាសត្វចង្រៃដែលតែងតែមកពួនសម្ងំនៅក្នុងចង្រ្កានបាយ ក្នុងទូ ឬនៅក្នុងទីកន្លែងផ្សេងៗក្នុងផ្ទះនោះ មានវិធីកំចាត់ដ៏ងាយសែនងាយ តែស្រ្តីមេផ្ទះភាគច្រើន អាចមិនដឹង ឬគិតមិនដល់។ វិធីនោះគឺ យកគ្រាប់ម្រេចទៅដាក់នៅតាមកន្លែងណាដែលសត្វកន្លាតចូលចិត្តចេញមក ដោយដាក់ក្នុងមួយចំណុច 4-5 គ្រាប់បានហើយ ។ តែប៉ុណ្ណឹងសត្វកន្លាតនឹងលែងហ៊ានមករំខានទៀតហើយ ព្រោះវាមិនត្រូវធាតុគ្នាជាមួយនឹងក្លិនគ្រាប់ម្រេចឡើយ មិនចាំបាច់ប្រើថ្នាំបាញ់សម្លាប់សត្វល្អិតនាំតែអស់លុយ និងមានគ្រោះថ្នាក់ដល់អ្នកនៅក្នុងផ្ទះឡើយ ដល់ពេលគ្រាប់ម្រេចនោះអស់ក្លិន ក៏ដូរដាក់គ្រាប់ម្តេចថ្មីទៀតជំនួសជាការស្រេច៕
Saturday, March 14, 2020
សត្វកណ្តុរ California
ធម្មជាតិបានបង្កើតសត្វជាច្រើនប្រភេទហើយប្រភេទខ្លះពួកវារស់នៅជាក្រុម,ប្រភេទខ្លះរស់នៅតែឯងនងប្រភេទខ្លះទៀតរស់នៅជាគូយ៉ាងមានសុភមង្គលប្រៀបដូចជាប្តីប្រពន្ធ ដែលចេះថែរក្សារគ្នាទៅវិញទៅមកទៀតផង។
ពួកវារស់នៅជាគូហើយកណ្តុរឈ្មោលជាអ្នកចិញ្ចឹមកូននិងជាអ្នកផ្គត់ផ្គង់ចំណី។
Thursday, March 12, 2020
ការចិញ្ចឹមត្រីអណ្ដែង
ការចិញ្ចឹមត្រីអណ្ដែងក្នុងលូស៊ីម៉ង់ត៍ គឺជាវិធីសាស្រ្តមួយក្នុងការចិញ្ចឹមត្រីមួយបែបទៀត ដែលកសិករអាចចិញ្ចឹមបានដោយងាយ សមស្របតាមស្ថានភាពរបស់កសិករដែលមានផ្ទៃដីតូច ងាយស្រួលក្នុងការផ្លាស់ប្ដូរទីតាំងផងដែរ។ ថ្លៃដើមក្នុងការចិញ្ចឹមត្រី ចាប់ផ្ដើមពីដើមទុនតិច ហើយអាចផ្ដល់ចំណូលបន្ថែមសំរាប់ក្រុមគ្រួសារ ជាពិសេសផលកំរ៉ៃដែលទទួលបានមានលក្ខណៈសមរម្យគួរជាទីពេញចិត្ត។
ពីងពាងជាសត្វល្អិត មែនឬមិនមែន?
សត្វពីងពាង ត្រូវបានគេប្រទះឃើញជាក់ស្តែង រាល់បរិយាកាសទាំងអស់។ វាអាចរត់នៅលើដី ឡើងដើមឈើ រត់នៅលើទឹក ហើយមួយចំនួនទៀត រត់នៅលើទឹក។ សត្វពីងពាងអាចបង្កើត អំបោះសរសៃតូចៗ ដែលវាប្រើប្រាស់ ដើម្បីរត់យ៉ាងលឿន កាត់តាមសំណាញ់របស់វានេះ។
សរសៃទាំងនោះស្ថិតនៅក្នុង ក្រពេញមួយចំនួន ដែលត្រូវបានគេប្រទះឃើញ នៅក្នុងពោះរបស់វា។ នៅផ្នែកចុងពោះ មានសរីរាង្គមួយចំនួន ដែលធ្វើចលនាយ៉ាងលឿន ដែលមានប្រហោងតូចៗជាច្រើន។ សរសៃសូត្រនេះ កាត់តាមប្រហោងតូចៗទាំងនេះ។ នៅពេលសរសៃសូត្រនេះដាច់ វាក៏ក្លាយជាវត្ថុរាវ។ នៅពេលដែលវាប៉ះនឹងខ្យល់ភ្លាម វាក្លាយទៅជារឹង។ សត្វពីងពាងស៊ីសាច់ជាអាហារ ដោយចិញ្ចឹមជីវិតអាស្រ័យលើសត្វល្អិត និងសត្វពីងពាងដទៃទៀត ដែលជាប់នឹងសំណាញ់របស់វា៕
Monday, March 9, 2020
សម្រស់កណ្ដៀងជើង៨ ដ៏កម្រឃើញ
ឈ្មោះរបស់វាហៅថា Gooty Tarantula ឫហៅម្យ៉ាងទៀតបានថា Ornamental Tarantula វាមានដើមកំណើតមកពី Andhra Pradesh ប្រទេស ឥណ្ឌា។ ពីងពាងនេះស្ថិតនៅក្នុងអម្បូរ អាពីង វាមានប្រវែងចង្កូមដល់ទៅ 2cm ហើយមានពិសដែលអាចជាភយ័ដល់មនុស្ស បាន ព្រោះពិសនោះអាចបង្កកម្ដៅធ្ងន់ធ្ងរព្រមជាមួយនឹងការឈឺចាប់ ពើតផ្សារហូតដល់ទៅ៧ថ្ងៃ ឯណោះ។
តែនៅឯលោកខាងលិចចំពោះអ្នកដែលចូលចិត្តសត្វប្លែកៗ ពួកគេចិញ្ចឹមវាដូចសត្វចិញ្ចឹមដ៏ទៃទៀតដែរ គ្រាន់តែការថែទាំ ត្រូវមានភាពម៉ត់ចត់ ល្អិតល្អន់ ព្រោះសត្វកាន់តែប្លែក កាន់តែកម្រ ហើយតម្លៃក៏មិនជាធម្មតាដែរ៕
Saturday, March 7, 2020
តើខ្ញុំអាចធ្វើចំណីត្រីដោយខ្លួងឯងបានឬទេ?
តើខ្ញុំអាចធ្វើចំណីត្រីដោយខ្លួងឯងបានឬទេ?
កសិករភាគច្រើនតែងតែចង់ធ្វើ ចំណីត្រី ដោយខ្លួនឯង ព្រោះដើម្បីកាត់បន្ថយចំណាយ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការចិញ្ចឹមត្រី ជាងចំណីដែលទិញគេ។
ដើម្បីអាចលាយចំណីត្រីបាន យ៉ាងហោចណាស់ត្រូវមានសារធាតុផ្សំចំនួន ៣មុខឡើងទៅ
ត្រូវពិនិត្យមើសារធាតុផ្សំមានជាតិប្រូតេអ៊ីនខ្ពស់(គួមានប្រូតេអ៊ីន ៣០%)
កិនសមាសធាតុផ្សំឲ្យម៉ត ហើយចម្អិនឲ្យឆ្អិន
គួមានសារធាតុខ្លាញ់យ៉ាងហោចណាស់ ៦%សម្រាប់ត្រីធំ និង១២%ត្រីតូចគ្រប់ប្រភេទ
ជាតិសរសៃរត្រូវក្រោម១០%
បរិមាណចំណីប៉ុន្មានគួរផ្តល់ឲ្យត្រីវាអាស្រ័យលើកត្តាច្រើនដូចជា ទំហំត្រី គុណភាពចំណី សីតុណ្ហភាពទឹក និងគុណភាពទឹក។ ត្រីតូចៗវាស៊ីចំណីមានជាតិប្រូតេអ៊ីនច្រើនដងក្នុងមួយថ្ងៃ តែត្រីធំវិញស៊ីតែ ២ទៅ៣ដងប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប្រសិនបើបរិមាណអុកស៊ីសែនមានតិចក្នុងទឹកស្រះដែលវានៅ ត្រីនិងស៊ីចំណីតិច ឬមិនស៊ីតែម្តង។ ប្រសិនបើចំនួនត្រីមានតិចក្នុងស្រះ ហើយទឹកមានពណ៌បៃតង មានត្រីមួយចំនួនដូចជា ត្រីកន្ធរ ទីឡាព្យា និងត្រីឆ្ពិន អាចស៊ីចំណីធម្មជាតិទាំងនោះបាន តែមានថាមពលតិច។ ដូចនេះកសិករអាចផ្តល់ចំណីដែលមានប្រូតេអ៊ីនទាបបន្ថែម។
Friday, March 6, 2020
សត្វត្មាតភ្លើងដ៏កម្រចំនួន ៣ សំបុកត្រូវបានរកឃើញក្នុងដែនជម្រកសត្វព្រៃ ឆែប
ព្រះវិហារៈ សត្វត្មាតភ្លើងដែលជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោកចំនួន ៣ សំបុក ត្រូវបានក្រុមអ្នកអភិរក្សរកឃើញនៅក្នុងដែនជម្រកសត្វព្រៃឆែប ខណៈសត្វត្មាតភ្លើងនេះ មានតិចជាង ៥០ ក្បាលប៉ុណ្ណោះ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
ក្រុមអភិរក្សសត្វព្រៃរបស់ក្រសួងបរិស្ថាន អង្គការ WCS និងសហគមន៍ បានរកឃើញសត្វត្មាតដ៏កម្រ នៅក្នុងដែនជម្រកសត្វព្រៃឆែប នៃខេត្តព្រះវិហារ ដែលការរកឃើញសំបុកសត្វកម្រនេះ គឺជាក្តីសង្ឃឹមមួយ ដើម្បីអភិរក្សសត្វប្រភេទនេះកុំឲ្យបាត់បង់នៅពេលខាងមុខ។
Wednesday, March 4, 2020
វិធីសាស្ត្រការពារកុំឱ្យកើតមានជំងឺគ្រុនចាញ់និងគ្រុនឈាម
ជំងឺគ្រុនចាញ់កើតមានជាញឹកញាប់នៅរដូវភ្លៀងធ្លាក់និងរដូវក្តៅ ហើយចំពោះជំងឺគ្រុនឈាមវិញ ក៏តែងតែផ្ទុះឡើងនៅក្នុងរដូវភ្លៀងធ្លាក់នោះដែរ ។ ជំងឺទាំងនេះមានវិធានការការពារបាន បើសិនជាមនុស្សគ្រប់រូបសហការគ្នា ដោយគ្រាន់តែលោកអ្នកអនុវត្តតាមវិធីមួយចំនួនដូចខាងក្រោម៖
១-ចៀសវាងមូសខ្លាខាំ ត្រូវការពារសុវត្ថិភាពកូនៗរបស់លោកអ្នក ដោយសម្រាន្តក្នុងមុងជានិច្ចមិនថាក្មេងឬក៏មនុស្សចាស់ ទាំងពេលថ្ងៃនិងពេលយប់ ជាពិសេសត្រូវស្លៀកពាក់ខោជើងវែង និងអាវដៃវែង ដើម្បីបិទបាំងអវយវៈគ្រប់អង្រឹងដែលទារកគេងត្រូវមានមុងឬក្រណាត់ស្តើងដែលមានជាតិថ្នាំ ។
២-សហការជាមួយភ្នាក់ងារប្រយុទ្ធជំងឺគ្រុនចាញ់ពេលដែលគេចុះមកក្នុងភូមិរបស់អ្នក ។ ប្រាប់ពួកគេបើមានអ្នកណាម្នាក់ក្នុងគ្រូសាររបស់អ្នកមានគ្រុនក្តៅត្រូវឲ្យគេពិនិត្យឈាមភ្លាម ។
៣-ត្រូវគ្របពាងដែលមានទឹកទាំងអស់ ដើម្បីកុំឱ្យមូសចូលពងក្នុងនោះបាន ។ ជាពិសេសត្រូវលាងពាងឲ្យបានស្អាតរាល់មួយសប្តាហ៍ម្តង ដោយយកច្រាសទៅដុះសម្អាត ។ ប៉ុន្តែបើសិនជាពាងធំឬអាងធំ ដែលពិបាកលាងសម្អាតលោកអ្នកគប្បីចិញ្ចឹមត្រីក្រឹមពីរឬបីក្បាលដាក់ក្នុងពាងទឹក ដើម្បីឱ្យវាស៊ីពងមូស និងដង្កូវទឹក។ ជាពិសេសត្រូវដាក់ថ្នាំអាបែតក្នុងពាងទឹកនិងអាងទឹកទើបជាការប្រសើរ ។
៤-មិនត្រូវឱ្យកុមារលេងនៅកន្លែងងងឹត ព្រោះមូសខ្លាវាច្រើនសម្ងំនៅកន្លែងងងឹត ។ ចំពោះសម្លៀកបំពាក់មិនត្រូវព្យួរនោះទេ ត្រូវបត់ទុកឲ្យស្អាត ។ ផ្ទះត្រូវបើកបង្អួចឲ្យមានពន្លឺព្រះអាទិត្យចេញចូលបានគ្រប់គ្រាន់ ដើម្បីការពារកុំឲ្យមូសខ្លាពួនសម្ងំ ។
លោកអ្នកត្រូវចាំថា ជំងឺគ្រុនចាញ់អាចបង្ការបានឬឥទ្ធិពលរបស់វាអាចកាត់បន្ថយបាន តាមរយៈការប្រើថ្នាំប្រឆាំងគ្រុនចាញ់ ឲ្យបានទៀងទាត់តាមពេលកំណត់ ៕
Tuesday, March 3, 2020
កង្កែបមួយប្រភេទ ដែលអាចធ្វើឲ្យខ្លួនឯងកកបាន
កង្កែប Alaskan Wood ច្រើនតែកកក្នុងរយៈពេល 6 ទៅ 7 ខែក្នុងមួយពេល។ នៅពេលដែលធាតុអាកាសត្រជាក់មកដល់ និងគ្របដណ្តប់រាងកាយរបស់កង្កែបនេះដោយទឹកកក ហើយសួតនិងបេះដូងរបស់វាបានឈប់ធ្វើការ និងឈាមឈប់រត់។ កង្កែបនេះមានសរីរាង្គពិសេស ជួយការពារកាត់បន្ថយចំណុចកកនៃឈាម និងសារធាតុជីវសាស្ត្រផ្សេងៗទៀតដែលជួយឱ្យវារស់បានក្នុងកំឡុងពេលត្រជាក់។ ភ្លាមៗនិទាឃរដូវចូលមកដល់ កង្កែបចាប់ផ្តើមក្រោកពីដេកម្តងទៀត ហើយបន្តលូតលាស់។
Sunday, March 1, 2020
ត្រកួតយក្ស Komodo មានលក្ខណៈខ្លោយណាស់
ថ្វីត្បិតតែពួកគេមើលទៅគួរឱ្យខ្លាច និងការពិតដែលថា ពួកគេគឺជាសត្វល្មូនធំបំផុតនៅលើភពផែនដីក៏ដោយ ក៏សត្វត្រកួត Komodo ពិតជាមានការដេញខាំខ្សោយជាងឆ្មាផ្ទះ។ ហើយប្រសិនបើសត្វនេះចង់ខាំនរណាម្នាក់ វាទំនងជាធ្វើឱ្យខូចដល់ថ្គាម ឬលលាដ៍ផ្ទាល់ខ្លួនរបស់វា។ ទោះបីជាសត្វល្មូនយក្សនេះ ខ្សោយយ៉ាងណាក៏ដោយ ក៏នៅតែមានគ្រោះថ្នាក់ដែរ ដោយសារតែវាប្រមាញ់ដោយមានជំនួយពីទឹកមាត់ពុលរបស់វា។
Subscribe to:
Comments (Atom)
កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក
កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...
-
😧 ជំងឺបាក់ទឹកចិត្ត 😧 តើជំងឺធ្លាក់ទឹកចិត្តជាអ្វី? ជំងឺធ្លាក់ទឹកចិត្តគឺជាជំងឺទូទៅនិងធ្ងន់ធ្ងរដែលជះឥទ្ធិពលអវិជ្ជមានដល់អារម្មណ៍របស់អ្ន...
-
💪 អត្ថប្រយោជន៍នៃការហាត់ប្រាណ 💪 លំហាត់ប្រាណ: 7 អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណទៀងទាត់ ចង់មានអារម្មណ៍ល្អប្រសើរជាងមុនមានថាមពលកាន់ត...
-
💸ដូចម្ដេចដែលហៅថាមិត្តភាព 💸 ខាងក្រោមរកឃើញនូវគុណសម្បត្តិទាំង 11 ដែលកំណត់ឱ្យមិត្តភក្តិពិតក្រៅពីទំនាក់ទំនងផ្សេងទៀតនៅក្នុងជីវិតរបស់យើង។ ...



























