តើខ្ញុំអាចធ្វើចំណីត្រីដោយខ្លួងឯងបានឬទេ?
កសិករភាគច្រើនតែងតែចង់ធ្វើ ចំណីត្រី ដោយខ្លួនឯង ព្រោះដើម្បីកាត់បន្ថយចំណាយ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការចិញ្ចឹមត្រី ជាងចំណីដែលទិញគេ។
ដើម្បីអាចលាយចំណីត្រីបាន យ៉ាងហោចណាស់ត្រូវមានសារធាតុផ្សំចំនួន ៣មុខឡើងទៅ
ត្រូវពិនិត្យមើសារធាតុផ្សំមានជាតិប្រូតេអ៊ីនខ្ពស់(គួមានប្រូតេអ៊ីន ៣០%)
កិនសមាសធាតុផ្សំឲ្យម៉ត ហើយចម្អិនឲ្យឆ្អិន
គួមានសារធាតុខ្លាញ់យ៉ាងហោចណាស់ ៦%សម្រាប់ត្រីធំ និង១២%ត្រីតូចគ្រប់ប្រភេទ
ជាតិសរសៃរត្រូវក្រោម១០%
បរិមាណចំណីប៉ុន្មានគួរផ្តល់ឲ្យត្រីវាអាស្រ័យលើកត្តាច្រើនដូចជា ទំហំត្រី គុណភាពចំណី សីតុណ្ហភាពទឹក និងគុណភាពទឹក។ ត្រីតូចៗវាស៊ីចំណីមានជាតិប្រូតេអ៊ីនច្រើនដងក្នុងមួយថ្ងៃ តែត្រីធំវិញស៊ីតែ ២ទៅ៣ដងប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប្រសិនបើបរិមាណអុកស៊ីសែនមានតិចក្នុងទឹកស្រះដែលវានៅ ត្រីនិងស៊ីចំណីតិច ឬមិនស៊ីតែម្តង។ ប្រសិនបើចំនួនត្រីមានតិចក្នុងស្រះ ហើយទឹកមានពណ៌បៃតង មានត្រីមួយចំនួនដូចជា ត្រីកន្ធរ ទីឡាព្យា និងត្រីឆ្ពិន អាចស៊ីចំណីធម្មជាតិទាំងនោះបាន តែមានថាមពលតិច។ ដូចនេះកសិករអាចផ្តល់ចំណីដែលមានប្រូតេអ៊ីនទាបបន្ថែម។


No comments:
Post a Comment