Wednesday, March 4, 2020

វិធីសាស្ត្រ​ការពារ​កុំឱ្យ​កើត​មាន​ជំងឺគ្រុនចាញ់​និង​គ្រុនឈាម




ជំងឺគ្រុនចាញ់​កើត​មាន​ជា​ញឹកញាប់​នៅ​រដូវភ្លៀង​ធ្លាក់​និង​រដូវក្តៅ ហើយ​ចំពោះ​ជំងឺគ្រុនឈាម​វិញ ក៏​តែងតែ​ផ្ទុះ​ឡើង​នៅ​ក្នុង​រដូវភ្លៀង​ធ្លាក់​នោះ​ដែរ ។ ជំងឺ​ទាំងនេះ​មាន​វិធានការ​ការពារ​បាន បើសិនជា​មនុស្ស​គ្រប់​រូប​សហការ​គ្នា ដោយ​គ្រាន់តែ​លោក​អ្នក​អនុវត្ត​តាម​វិធី​មួយ​ចំនួន​ដូច​ខាងក្រោម​៖
១-​ចៀសវាង​មូស​ខ្លាខាំ ត្រូវ​ការពារ​សុវត្ថិភាព​កូន​ៗ​របស់​លោក​អ្នក ដោយ​សម្រាន្ត​ក្នុង​មុង​ជា​និច្ច​មិន​ថា​ក្មេង​ឬ​ក៏​មនុស្ស​ចាស់ ទាំង​ពេល​ថ្ងៃ​និង​ពេល​យប់ ជា​ពិសេស​ត្រូវ​ស្លៀកពាក់​ខោជើងវែង និង​អាវដៃវែង ដើម្បី​បិទ​បាំង​អវយវៈ​គ្រប់​អង្រឹង​ដែល​ទារក​គេង​ត្រូវ​មាន​មុង​ឬ​ក្រណាត់​ស្តើង​ដែល​មាន​ជាតិ​ថ្នាំ ។
២-​សហការ​ជាមួយ​ភ្នាក់ងារ​ប្រយុទ្ធ​ជំងឺគ្រុនចាញ់​ពេល​ដែល​គេ​ចុះ​មក​ក្នុងភូមិ​របស់​អ្នក ។ ប្រាប់​ពួក​គេ​បើ​មាន​អ្នក​ណា​ម្នាក់​ក្នុង​គ្រូ​សារ​របស់​អ្នកមាន​គ្រុនក្តៅ​ត្រូវ​ឲ្យ​គេ​ពិនិត្យ​ឈាម​ភ្លាម ។
៣-​ត្រូវ​គ្របពាង​ដែល​មានទឹក​ទាំងអស់ ដើម្បី​កុំឱ្យ​មូស​ចូល​ពង​ក្នុង​នោះ​បាន ។ ជា​ពិសេស​ត្រូវ​លាង​ពាង​ឲ្យ​បាន​ស្អាត​រាល់​មួ​យស​ប្តា​ហ៍ម្ត​ង ដោយ​យក​ច្រាស​ទៅ​ដុះ​សម្អាត ។ ប៉ុន្តែ​បើសិនជា​ពាង​ធំ​ឬ​អាង​ធំ ដែល​ពិបាក​លាង​សម្អាត​លោក​អ្នក​គប្បី​ចិញ្ចឹម​ត្រី​ក្រឹម​ពីរ​ឬ​បី​ក្បាល​ដាក់​ក្នុង​ពាងទឹក ដើម្បី​ឱ្យ​វា​ស៊ី​ពង​មូស និង​ដង្កូវទឹក​។ ជា​ពិសេស​ត្រូវ​ដាក់​ថ្នាំ​អា​បែ​ត​ក្នុង​ពាងទឹក​និង​អាង​ទឹក​ទើប​ជា​ការ​ប្រសើរ ។
៤-​មិន​ត្រូវ​ឱ្យ​កុមារ​លេង​នៅ​កន្លែង​ងងឹត ព្រោះ​មូស​ខ្លា​វា​ច្រើន​សម្ងំ​នៅ​កន្លែង​ងងឹត ។ ចំពោះ​សម្លៀក​បំពាក់​មិន​ត្រូវ​ព្យួរ​នោះ​ទេ ត្រូវ​បត់​ទុក​ឲ្យ​ស្អាត ។ ផ្ទះ​ត្រូវ​បើក​បង្អួច​ឲ្យ​មាន​ពន្លឺព្រះអាទិត្យ​ចេញចូល​បាន​គ្រប់គ្រាន់ ដើម្បី​ការពារ​កុំ​ឲ្យ​មូស​ខ្លា​ពួន​សម្ងំ ។
លោក​អ្នក​ត្រូវ​ចាំ​ថា ជំងឺគ្រុនចាញ់​អាច​បង្ការ​បាន​ឬ​ឥទ្ធិពល​របស់​វា​អាច​កាត់​បន្ថយ​បាន តាម​រយៈ​ការ​ប្រើ​ថ្នាំ​ប្រឆាំង​គ្រុនចាញ់ ឲ្យ​បាន​ទៀងទាត់​តាម​ពេល​កំណត់ ៕

No comments:

Post a Comment

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...