សត្វចៀមមានវត្តមាននៅខេត្ត Ninh Thuan មុននេះជាង១០០ឆ្នាំហើយ ដោយជនបារាំងយកមកចិញ្ចឹមពិសោធ។ Ninh Phuoc, Bac Ai, Thuan Bac ជាស្រុកចំនួន៣នៅខេត្ត Ninh Thuan មានបរិមាណសត្វចៀមច្រើនបំផុត។
ជារៀងរាល់ថ្ងៃ នាម៉ោង៨ គេបានដេញហ្វូងចៀមចេញទៅស្រែឬឡើងទីទួលខ្ពស់ដើម្បីរកចំណី។ ចំណីរបស់សត្វចៀមគឺស្មៅ។
ដោយធាតុអាកាសក្តៅពេញ១ឆ្នាំ បរិមាណទឹកភ្លៀងទាប គឺអូសបន្លាយក្នុងរយៈពេល៣ខែ(ពីខែកញ្ញាដល់ខែវិច្ឆកាជាប្រចាំឆ្នាំ) ជាអំណោយផលក្នុងការចិញ្ចឹមចៀមយកសាច់តែប៉ុណ្ណោះ។
សត្វចៀមញ៉ីអាចបង្កើតកូនពី២ដល់៣ក្បាល។
ក្នុងលក្ខណះ ធាតុអាកាសធម្មតា នាម៉ោង៤-៥រសៀល គេនឹងនាំសត្វចៀមត្រឡប់មកក្រោលវិញ។ ប្រសិនបើមានភ្លៀងខ្លាំង សត្វចៀមគឺអាចត្រឡប់មកវិញដោយខ្លួនឯងដែរ៕


No comments:
Post a Comment