Sunday, November 10, 2019

ទេសចរណ៍មកស្គាល់តំបន់សត្វស្លាបនៅកម្ពុជា ធំជាងគេបំផុត នៅអាស៊ីអាគ្នេយ៍







តំបន់​អភិរក្ស​ព្រែក​ទាល់ មាន​ទីតាំង​នៅក្នុង​បឹង​ទន្លេសាប ស្ថិតក្នុង ភូមិ​ព្រែក​ទាល់ ឃុំ​ព្រែក​ទាល់ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង គ្របដណ្តប់​លើ​ផ្ទៃដី ២១ ៣៤២ ហិកតា ដែលជា​តំបន់​ជម្រក​ពង​កូន​សត្វ​ស្លាប​ទឹកធំ​ជាងគេ នៅ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​បឹង​ទ​ន្ល​សាប ។ តំបន់​អភិរក្ស​ព្រែក​ទាល់​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​តំបន់​ដែលមាន​ពពួកសត្វ​ស្លាប​កម្រៗ​រស់នៅ​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក ។​
​សម្រស់​ធម្មជាតិ​នៃ​ផ្ទៃ​បឹង​ដ៏​ស្រស់ស្អាត​នៅ​ទីនោះ កំពុងតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ដែល​ភាគច្រើន​ជា​ជនបរទេស​ ទៅ​ទស្សនា​កាន់​តែច្រើនឡើងៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ ។ អ្នកទេសចរ​ដែល​ចង់ទៅ​ទស្សនា​តំបន់​នោះ អាចធ្វើ​ដំណើរ​ទៅបាន​តែ​តាម​មធ្យោបាយ​ជិះទូក ឬ​កាណូត តែប៉ុណ្ណោះ ដែល​កន្លងមក​ភាគច្រើន​ចេញដំណើរ​ពី​តំបន់ ចុង​ឃ្នា​ស នៃ​ខេត្តសៀមរាប​ដោយ​ជិះទូក ឬ​កាណូត​ប្រមាណ​ជា ១​ម៉ោង​កន្លះ ទើប​ទៅដល់ ភូមិ​ព្រែក​ទាល់​នេះ​ ។​


No comments:

Post a Comment

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...