សត្វទោចថ្ពាល់លឿង គឺជាប្រភេទសត្វរងគ្រោះជិតផុតពូជ នៅលើសាកលលោក ដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ វត្ដមានរបស់ទោសថ្ពាល់លឿង ត្រូវបានគេប្រទះឃើញ រស់នៅតែប៉ែកខាងកើតទន្លេមេគង្គ និងប៉ែភាគ ឦសាន្ដ នៃប្រទេសកម្ពុជា ប្រទេសវៀតណាមខាងត្បូង និងប្រទេសឡាវ តែប៉ុណ្ណោះ។ ចំនួនរបស់ទោចថ្ពាល់លឿង ត្រូវបានគេរកឃើញថា រយៈពេលចុងក្រោយនេះ ចំនួនរបស់ពួកគេមិនថយចុះ ហើយក៏មិនមានកើនឡើងដែរ។
សត្វទោចថ្ពាល់លឿង ជាសត្វស៊ីស្លឹកឈើ ត្រួយរុក្ខជាតិខ្ចីៗ ផ្លែឈើ និងពពួកសត្វល្អិតជាអាហារ។ ពួកគេតែងតែបញ្ចេញសំឡេង ឆ្លើយឆ្លងគ្នានាពេលព្រឹកព្រលឹម ចន្លោះម៉ោង ៥ ទៅម៉ោង ៦ព្រឹក។ លោក សូត្រ វ៉ាន់ឌឿន បន្ដថា ប្រសិនបើលោកអ្នកចង់ឃើញសត្វទោសថ្ពាល់លឿង និងស្ដាប់សំឡេងរបស់ពួកគេ គឺអាចទៅស្ដាប់បាននៅជុំរុំ Jahoo Gibbon ស្ថិតនៅសហគមន៍អេកូទេសចរណ៍ធម្មជាតិអណ្ដូងក្រឡឹង ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្ដមណ្ឌលគិរី។

















































