Thursday, October 31, 2019

សត្វ​ទោច​ថ្ពាល់​លឿង នៅកម្ពុជា



សត្វ​ទោច​ថ្ពាល់​លឿង នៅកម្ពុជា





​សត្វ​ទោច​ថ្ពាល់​លឿង​ គឺជា​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​ នៅ​លើ​សាកលលោក​ ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN​។​ វត្ដមាន​របស់​ទោស​ថ្ពាល់​លឿង​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ រស់នៅ​តែ​ប៉ែក​ខាងកើត​ទន្លេមេគង្គ​ និង​ប៉ែ​ភាគ​ ឦ​សាន្ដ​ នៃ​ប្រទេស​កម្ពុជា​ ប្រទេស​វៀតណាម​ខាងត្បូង​ និង​ប្រទេស​ឡាវ​ តែ​ប៉ុណ្ណោះ​។​ ចំនួន​របស់​ទោច​ថ្ពាល់​លឿង​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ រយៈពេល​ចុង​ក្រោយ​នេះ​ ចំនួន​របស់​ពួក​គេ​មិន​ថយ​ចុះ​ ហើយ​ក៏​មិន​មាន​កើនឡើង​ដែរ​

​សត្វ​ទោច​ថ្ពាល់​លឿង​ ជា​សត្វ​ស៊ី​ស្លឹកឈើ​ ត្រួយ​រុក្ខជាតិ​ខ្ចីៗ​ ផ្លែ​ឈើ​ និង​ពពួកសត្វ​ល្អិត​ជា​អាហារ​។​ ពួក​គេ​តែងតែ​បញ្ចេញ​សំឡេង​ ឆ្លើយឆ្លង​គ្នា​នា​ពេល​ព្រឹក​ព្រលឹម​ ចន្លោះ​ម៉ោង​ ៥​ ទៅ​ម៉ោង​ ៦​ព្រឹក​។​ លោក​ សូត្រ​ វ៉ា​ន់​ឌឿ​ន​ បន្ដ​ថា​ ប្រសិនបើ​លោក​អ្នក​ចង់​ឃើញ​សត្វ​ទោស​ថ្ពាល់​លឿង​ និង​ស្ដាប់​សំឡេង​របស់​ពួក​គេ​ គឺ​អាច​ទៅ​ស្ដាប់​បាន​នៅ​ជុំរុំ​ Jahoo​ Gibbon​ ស្ថិត​នៅ​សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​អណ្ដូង​ក្រឡឹង​ ស្ថិត​ក្នុងភូមិ​អណ្ដូង​ក្រឡឹង​ ឃុំ​សែន​មនោ​រម្យ​ ស្រុក​អូរ​រាំង​ ខេត្ដមណ្ឌលគិរី​។​

No comments:

Post a Comment

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...