Saturday, August 3, 2019

របៀបធ្វើសាយ៉ចៀន


របៀបធ្វើសាយ៉ចៀន



#ណែមចៀន#ចៃយ៉បំពង

#សាយ៉បំពង#vietnames spring roll
#គ្រឿងផ្សំ៖
_សំបកចៃយ៉
_សាច់ជ្រូក
_សាច់បង្គា
_សាច់ក្តាម
_មីសួត្រាំទឹកអោយទន់
_ផ្សិតខ្មៅ រៗ ត្រចៀកកណ្តុរត្រាំទឹក ហាន់ជាសសៃតូចៗ
_មើមត្រាវ រឺ ប៊ិកួក រឺ ឆៃថាវ
_ការ៉ុត
_ទឹកត្រី
_ស្ករស
_ខ្ទឹមស
_ខ្ទឹមក្រហម
_ប្រេងឆា
_អំបិល
_ម្សៅស៊ុបរ៉តឌី ឬម្សៅស៊ុបខ្នរ
#វិធីធ្វើ៖
1-យកសំបកចៃយ៉មកបកជាបន្ទះៗដើម្បីកុំឲ្យ ស្អិតជាប់គ្នា ឯសាច់ជ្រូក បង្គា សាច់ក្តាម ចិញ្ច្រាំឲ្យម៉ត់ ហើយខ្ទឹមសខ្ទឹមក្រហមក៏ត្រូវចិញ្ច្រាំ ឲ្យម៉ត់ដូចគ្នា។
2- ចិតសម្បកត្រាវ និងប៉ិកួក រួចលាងទឹកសឹមឈូសជាសរសៃ ឆ្មាៗយកទៅច្របាច់ជាមួយអំបិលបន្តិចយកទឹកចេញ រួចយកទៅលាយ ការ៉ុត ជាមួយសាច់ជ្រូក សាច់បង្គា សាច់ក្តាម មីសួ ផ្សិតខ្មៅ ហើយចិញ្ច្រាំខ្ទឹមស ខ្ទឹមក្រហមរួចមកច្របល់ជាមួយស្ករសម្សៅស៊ុបបញ្ចូលគ្នាឱ្យសព្វ
3- បន្ទាប់មកយកសំបកចៃយ៉ដាក់មូរឲ្យណែន
4- ដាំខ្ទះឲ្យក្តៅ ដាក់ប្រេងឆាចូល រួចយកចៃយ៉ទៅដាក់ចៀន ក្នុងខ្ទះដែលមានប្រេងឆាកំពុងតែក្ដៅឱ្យក្រហមជាការស្រេច។
⛔️សម្រាប់ចៃយ៉នេះ គេបរិភោគជាមួយជ្រក់ ឬក៏ទឹកត្រីជូរអែម។
⛔️អាចដាក់បន្លែផ្សេងទៀត ក្រៅពីមើមត្រាវ ប៊ិគួកខាងលើ
⛔️សូមជ្រើសរើសសំបកអោយត្រូវក្នុងការធ្វើចៃយ៉នេះ
⛔️សូមរង់ចាំតាមដានពីវិធីធ្វើទឹកត្រីសំរាប់ញាំជាមួយ សាយ៉ គួង បាញ់ឆែវ



No comments:

Post a Comment

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...