Monday, August 19, 2019

របៀបធ្វើសម្លការីសាច់មាន់

របៀបធ្វើសម្លការីសាច់មាន់



សម្លការីសាច់មាន់ជាមុខម្ហូបមួយមុខដែលជនជាតិខ្មែរយើងចូលចិត្តបរិភោគ។ សម្លការីសាច់មាន់មានគ្រឿងផ្សំដូចជា៖
សាច់មាន់ ១គីឡូ
ស្ករត្នោត ១ខាំ អំបិល ១ស្លាបព្រាកាហ្វេ ទឹកត្រី៤ស្លាបព្រាបាយ #lko88
ដំឡូងជ្វា រឺដំឡូងបារាំង ១ទៅ២ដុំ
ការ៉ុត ១ផ្លែ
ស្លឹកក្រូចសើច
ខ្ទឹមស ខ្ទឹមក្រហម ១ទៅ២ កំពឹស
ស្លឹកគ្រៃហាន់
កាពិ
ខ្ទឹមបារាំង ១ដុំ
សណ្ដែកដីលីង ៥០ក្រាម
រមៀត រំដេង
គ្រឿងការី
ម្ទេសឆ្អើរ
ផ្កាច័ន្ន ២ផ្កា
ខ្ទីះដូង ១ ១/២ លីត្រ


របៀបធ្វើ

កាប់សាច់មាន់ជាដុំៗ
ចិតសំបកដំឡូងហើយកាត់ជាដុំៗ បើប្រើដំឡូងជា្វត្រូវត្រាំទឹកកំបោរ #khmer online
ចិតសំបកត្រប់ហើយចិតវាជាដុំៗ
ខ្ទឹមបារាំង បកសំបកចេញរួចហាន់តាមបណ្ដោយជាចំនិតៗ មិនតូចពេកមិនធំពេក
ម្ទេសឆ្អើរ យកសរសៃ យកគ្រាប់ចេញ រួចត្រាំទឹកឲរីក ចិញ្រ្ជាំលាយស្ករឲម៉ត់
បុករឺកិន គល់ស្លឹកគ្រៃហាន់ជាមួយស្លឹកក្រូចសើច រមៀតរំដេង ខ្ទឹមស ខ្ទឹមក្រហមចិញ្ជ្រាំចូលលីងច្របល់ចូលគ្នា រួចដាក់សាច់មាន់ច្របល់ចូលគ្នាមួយស្របក់ ដាក់ទឹកត្រីអំបិល ស្ករ បិតគំរបឆ្នាំងទុកឲពុះបន្តិច
ថែមខ្ទិះដូងរួចរំងាស់រហូតសាច់មាន់ជិតផុយ ទើបដាក់ដំឡូង និងត្រប់ចូល
ទុកឲពុះម្ដងទៀត ដាក់ខ្ទឹមបារាំង
ភ្លក់ប្រៃផ្អែមរួចជាការស្រេច។ #បាល់ការ៉ាត់



No comments:

Post a Comment

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...