ដឹងទេថាក្នុងព្រៃអាម៉ាហ្សូនសត្វណាខ្លះដែលគ្រោះថ្នាក់បំផុត?
តំបន់ព្រៃអាម៉ាហ្សូនគឺជាតំបន់ព្រៃដែលធំជាងគេបំផុតនៅលើពិភពលោក ហើយក៏មានសត្វព្រៃជាច្រើនផងដែរគឺរហូតដល់16,000ប្រភេទ។ ក្នុងនោះមានប្រភេទសត្វមួយចំនួនមានគ្រោះថ្នាក់ខ្លាំងដែលអ្នកមិនគួរនៅក្បែរនោះគឺសត្វដ៏គ្រោះថ្នាក់ទាំង10ខាងក្រោម។
វាជាពស់ដែលធំជាងគេបំផុតនៅលើពិភពលោក ដោយនៅពេលវាធំពេញវ័យ វាមានប្រវែងដល់ទៅ9ម៉ែត្រ និងទម្ងន់250គីឡូក្រាម។ វារស់នៅក្នុងតំបន់ដីសើមនៃព្រៃអាម៉ាហ្សូន ដោយជាញឹកញាប់វារស់នៅក្នុងទឹកឬសំងំនៅក្នុងភក់ជាជាងនៅលើគោក។ វាប្រម៉ាញ់សត្វតូចធំជាអាហារសូម្បីតែក្រពើ និងគោក្របី។
វាមានប្រវែងប្រហែល5ទៅ6ម៉ែត្រ និងមានរូបរាងពណ៌ខ្មៅ។ ក្រពើនេះជាសត្វប្រម៉ាញ់ដ៏អស្ចារ្យមួយដែលមិនស្ទាក់ស្ទើរក្នុងការស៊ីសត្វផ្សេងៗក្នុងព្រៃអាម៉ាហ្សូននោះទេ ដោយប្រើថ្គាមដ៏ខ្លាំងរបស់វាកញ្ឆក់ចាប់ចំណីទម្លាក់ចូលទឹកឲ្យលង់សិន មុនពេលដែលវាលេបចូល។ វារស់នៅក្នុងទឹកសាបដូចជាទន្លេ បឹងដែលមានទឹកហូរយឺតៗ និងតំបន់ដីសើម។
វាមានប្រវែង2ម៉ែត ហើយវែងបំផុតគឺ2.5ម៉ែត ដោយនៅតំបន់ជុំវិញដងខ្លួនរហូតដល់កន្ទុយមាននូវកោសិកាពិសេសអាចបង្កើតអគ្គិសនីជាង600វ៉ុល ដើម្បីការពារខ្លួនវានិងស្វែងរកចំណី។ អន្ទង់នេះផ្តល់គ្រោះថ្នាក់ដល់មនុស្ស បើទោះបីជាមិនស្លាប់ ប៉ុន្តែបើត្រូវឆក់ច្រើនដងនោះអាចបណ្តាលឲ្យគាំងហើយលង់ទឹកតែម្តង។
វាជាប្រភេទខ្លាមានរូបរាងធំមួយនៅក្នុងតំបន់ ហើយខ្លានេះស៊ីសត្វព្រៃគ្រប់ប្រភេទជាអាហារ ដូចជាក្តាន់ ជ្រូកព្រៃ ក្ងោក ស្វា ពស់ ឆ្កែ និងសត្វល្អិតជាដើម។
វាត្រូវបានគេចាត់ទុកជាត្រីដ៏សាហាវ ដែលអាចហែលទឹកនិងប្រម៉ាញ់ចំណីយ៉ាងលឿននិងខ្លាំង។ វាក៏អាចវាយប្រហារសត្វដែលធំជាងខ្លួនវាផងដែរ។ ត្រីនេះក៏វាយប្រហារមនុស្សដែលហែលទឹករហូតដល់ស្លាប់ផងដែរ។
ទោះបីជាវាមានពណ៌ស្អាត តែវាមានគ្រោះថ្នាក់ ព្រោះថាវាមានក្រពេញជាតិពុលដែលអាចផលិតពិសដែលមានគ្រោះថ្នាក់បំផុត ដែលជាតិពិសរបស់វាអាចសម្លាប់មនុស្ស និងសត្វធំៗបាន គ្រាន់តែប៉ះចំកន្លែងរបស់វា។ ក្នុងនោះកង្កែបនេះតែមួយអាចសម្លាប់មនុស្សបានដល់10នាក់និងកណ្តុរ20,000ក្បាល។
សត្វល្អិតនេះវាទិច ឬទម្លុះស្បែករបស់ចំណីហើយបញ្ចេញជាតិពុល ធ្វើឲ្យចំណីរបស់វាស្លាប់ ហើយវានឹងស្រូបយកជាតិទឹកពីក្នុងខ្លួនរបស់ចំណីនោះរហូតដល់ស្ងួតអស់។
វាជាពស់មានជាតិពិស ហើយមានធ្មេញធំជាងពស់ពិសផ្សេងទៀត។
ឧបត្ថម្ភធំដោយ៖ Baccarat online

No comments:
Post a Comment