សត្វ១០ប្រភេទសាហាវបំផុត នៅព្រៃអាម៉ាហ្សូន
អាម៉ាហ្សូន គឺជាព្រៃលិចទឹកធំជាងគេបំផុតនៅក្នុងលោក ដែលស្ថិតនៅក្នុងប្រទេស៩ មាន ប្រេស៊ីល ប៉េរូ កូឡុំប៊ី វេណេហ្ស៊ុយអេឡា អេក្វាឌ័រ បូលីវី ហ្គីអាណា ស៊ូរីណាម និងFrench Guiana។ វាក៏ស្មើនឹងពាក់កណ្ដាលនៃព្រៃលិចទឹកដែលនៅសល់លើផែនដីផងដែរ។ វាជាសំបុកដើមឈើកម្រៗ សត្វមានជាង ១៦០០០ប្រភេទ ដែលភាគច្រើនមិនមានដុះ ឬរស់នៅ តាមតំបន់ផ្សេងជុំវិញពិភពលោកឡើយ។ ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថាពួកគេតែងតែរកឃើញសត្វប្រភេទថ្មីមួយ រៀងរាល់ ៣ថ្ងៃម្ដង។ ខាងក្រោមនេះជាសត្វដែលគេគិតថា មានភាពសាហាវជាងគេបំផុត ដោយពិសវាបានធ្វើឲ្យមនុស្ស ឬសត្រូវរបស់វាស្លាប់ក្នុងរយៈពេលខ្លីបាន៖
១. ពស់ Anaconda បៃតង
ពស់នេះមានប្រវែងដល់ទៅ ៩ម៉ែត្រ និងទម្ងន់ជាង ២២៧គីឡូក្រាម ដោយវាបានជាប់ឈ្មោះជាសត្វពស់ធំជាងគេបំផុត ហើយគេតែងតែឃើញវាហែលក្នុងទន្លេអាម៉ាហ្សូនជារឿយៗ។ ល្បឿននៃការហែលទឹករបស់វា លឿន និងវាយប្រហារសត្រូវចំគោលដៅ វាអាចលេបខ្លាដំបង ក្រពើ ជ្រូកព្រៃ ក្ដាន់ និងមនុស្សដោយគ្មានបញ្ហា ដោយវាប្រើខ្លួនរឹតជុំវិញឲ្យសត្រូវថប់ដង្ហើមតែម្ដង។

ក្រពើ Caiman ជាប្រភេទក្រពើធំជាងគេបំផុតក្នុងលោក និងជាសត្វគួរឲ្យខ្លាចបំផុតមួយនៅព្រៃអាម៉ាហ្សូន។ វាមិនដែលរារែកក្នុងការចាប់សត្វផ្សេងៗជាចំណីឡើយ មិនថាស្វា ត្រីពីរ៉ាញ៉ា ជ្រូកព្រៃ ភេយក្ស ឆ្កែព្រៃ ពស់ Anaconda និងក្រពើផ្សេងៗទៀតដែរ។ ក្រពើនេះអាចមានប្រវែងដល់ទៅ ៦ម៉ែត្រ។

អន្ទង់អគ្គិសនី ឬអន្ទង់ឆក់នេះ អាចបង្កើតអគ្គិសនីខ្លួនឯងបាន ដោយមានកម្លាំងខ្លាំងជាងអគ្គសនីធម្មតា ៥ដង។ ការចាប់ចំណីរបស់វា គឺមានភាពងាយស្រួល ដោយគ្រាន់តែបញ្ចេញភ្លើងឆក់ដាក់ឲ្យសត្រូវងាប់ រួចវាលេបទាំងមូល ប៉ុន្តែវាអាចបញ្ចេញកម្លាំងឆក់ដ៏ខ្លាំងជាច្រើននាទី ពេលវាត្រូវសត្វផ្សេងយាយីឲ្យភ័យខ្លាច។ មនុស្សជាច្រើននាក់មកហើយ ធ្លាប់ត្រូវអន្ទង់ឆក់ ក្រោយដើរជាន់វាដោយមិនដឹងខ្លួន ដែលធ្វើឲ្យពិការដើរលែងរួច។

ត្រីពីរ៉ាញ៉ាមានមាឌតូច តែមានធ្មេញស្រួច រឹង អាចខាំហែកសាច់ចេញពីឆ្អឹងបាន តែអ្នកជំនាញប្រាប់ថាភាគច្រើន វាស៊ីសាច់សត្វងាប់ស្រាប់។ វាក៏ស៊ីសត្វល្អិត និងដើមរុក្ខជាតិដែរ ហើយពួកវាចូលចិត្តរស់នៅជាហ្វូង។

កញ្ចាញ់ចេកពិសនេះមានខ្លួនពណ៌ឆើតៗដូច ពណ៌ស្វាយ បៃតង លឿង និងទឹកមាស ហើយសត្វដែលប៉ះខ្លួនវានឹងត្រូវស្លាប់ក្នុងរយៈពេលខ្លី ដោយសារពិសតាមស្បែក នឹងជ្រាបចូលក្នុងបេះដូងសត្រូវ ដែលធ្វើឲ្យបេះដូងលែងដំណើរការ។

ឥន្ទ្រីនេះ ជាប្រភេទសត្វបក្សីធំជាងគេបំផុតមួយ ដែលមានក្រញាំប្រវែងដល់ទៅ ១៣សង់ទីម៉ែត្រ។ ក្រញាំទាំងនេះអាចចាប់កូនក្រពើ ស្វា កំប្រុក កណ្ដុរ ពង្រូល និងបក្សីតូចៗនៅលើដើមឈើបាន។
ពីងពាងប្រភេទនេះ ត្រូវបានគេចាត់ទុកជាពីងពាងមានពិសខ្លាំងជាងគេបំផុត ហើយសត្រូវដែលត្រូវពិស តែងតែដើរលែងរួច មានអាការៈពិបាកដកដង្ហើម ឈឺចុកចាប់ពេញរាងកាយ។
ក្អែបនេះមានប្រវែងដល់ទៅ ២៥ ទៅ ៣០សង់ទីម៉ែត្រ ពិសរបស់វាអាចសម្លាប់ សត្វល្អិត អាពីង បក្សីតូចៗ បង្កួយ កង្កែប កណ្ដុរ ពស់ និងប្រចៀវជាដើម។ វិធីសម្លាប់សត្រូវ គឺវាយកខ្លួនរបស់វារុំព័ទ្ធនឹងចំណី រួចចាប់ផ្ដើមស៊ីចំណីទាំងរស់បន្តិចម្ដងៗ។
ទោះជាវាមានខ្លួនតូចប្រវែងជាង ២,៥សង់ទីម៉ែត្រក្ដី ក៏ពិសរបស់វាធ្វើឲ្យសត្រូវឈឺចុកចាប់ ដូចត្រូវគ្រាប់ដែរ ហើយកន្លែងដែលវាខាំនឹងធ្វើឲ្យលែងដំណើរការ។
ប្រចៀវនេះចេញរកចំណីតែពេលយប់ ហុតតែឈាមប៉ុណ្ណោះ ហើយវាក៏ត្រូវគេប្រទះឃើញនៅប្រទេសមិកស៊ិក និងអាមេរិកខាងត្បូងដែរ។ វាតែងតែទៅខាំគោក្របី សេះ ដែលខាំបឺតម្ដងមានរយៈពេលជាងកន្លះម៉ោង។ វាខាំមិនសូវឈឺទេ ហើយបើខាំមនុស្ស មិនអាចធ្វើឲ្យមនុស្សមានជំងឺឡើយ ប៉ុន្តែមុខរបួសងាយនឹងឆ្លងជំងឺផ្សេងៗណាស់៕
No comments:
Post a Comment