មានមនុស្សច្រើនណាស់ដែលនៅតែច្រលំគ្នារវាងក្រពើ (crocodile) និងក្រពា ( Alligator) ដែលជាល្មូន
មួយប្រភេទរស់នៅបានទាំងលើគោកផងនឹងក្នុងទឹកផង។ សត្វទាំងពីរនេះស្ថិតនៅក្នុងគ្រួសារតែមួយហើយ
មានលក្ខណះកាចសាហាវដូចគ្នា។ ពួកវាត្រូវបានគេហៅថា បីសាចក្នុងទឹក ឬ អសុរកាយក្នុងទឹក។
គ្មានសត្វណាមួយរស់នៅក្នុងទឹកហ៊ានប្រយុទ្ធ ឬប្រឆាំងនឹងវានោះទេ សូម្បីតែដំរីទឹកក៏ដោយ។ អសុរកាយ
ក្នុងទឹកទាំងពីរប្រភេទនេះស្ងប់ស្ងៀមមិនចេះរញ៉េរញ៉ៃនឹងរស់នៅក្បែរ ឬ ជាមួយនឹងសត្វដទៃទៀតទេលើក
លែងតែពេលវាត្រូវការចំណី ពេលវាឃ្លាន គឺជាពេលដែលវាដើរទៅរកសត្វដ៏ទៃទៀត ដោយចាប់ផ្តើមវាយ
ប្រហារតែម្តង។ មនុស្សទាំងឡាយតែងតែគិតថាអសុរកាយ ឬបីសាចទឹកដែលជាពេជ្ឃឃាតដ៏កាចសាហាវ
នេះខ្លាំងពូកែបានតែនៅក្នុងទឹកប៉ុណ្ណោះ ប៉ុន្តែបើសិនជានៅលើគោកវិញអសុរកាយនេះនឹងប្រែក្លាយជាស្លូត
បាន។ នោះជាការច្រលំមួយធំណាស់ ! ពួកវាទាំងពីរប្រភេទេនេះអាចវាយប្រហារសត្រូវបានទាំងនៅក្នុង
ទឹកនឹងនៅលើគោក។ ព្រោះតែមានការភ័ន្តច្រលំបែបនេះទើបមិនដឹងជាមានមនុស្សប៉ុន្មាននាក់រួចមក
ហើយទេដែលត្រូវបានក្លាយទៅជាចំណីដ៏ឆ្ងាញ់របស់បីសាចដ៏សែនកាចសាហាវមួយនេះ។
តើពួកវាអាចរត់បានល្បឿនប៉ុន្មាននៅលើគោក? ចំលើយគឺ ២០គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្នុងទឹកពួកវាអាចហែលបានក្នុងល្បឿនប៉ុន្មានដែរ? ចំលើយគឺ ១៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ប្រសិនបើលោកត្រូវបានអសុរកាយដ៏កាចសាហាវនេះដេញខាំនៅលើគោក លោកអ្នកត្រូវរត់ឲ្យបានលឿន
ជាងវា ហើយដាច់ខាតត្រូវរត់បត់បែន វៀចវេរគេចចេញពីមុខនិងមាត់ដ៏សាហាវរបស់ពួកវា ព្រោះថាសត្វ
អសុរកាយទាំងពីរប្រភេទនេះរត់ត្រង់ភ្លឹងមិនអាចបត់បែនបានដោយងាយស្រួលនោះទេ ដោយសារតខ្លួន
ពួកវាធំហើយវែងដូចទូក ដូច្នេះជាឪកាសល្អសំរាប់លោកអ្នកក្នុងការគេចខ្លួន។ ម៉្យាងទៀតប្រសិនបើលោក
អ្នកត្រូវបានវាយប្រហារដោយបីសាចអសុរកាយសាហាវមួយនេះ លោកអ្នកត្រូវចងចាំថាពួកពេជ្ឃឃាតដ៏
កាចសាហាវទាំងពីរប្រភេទនេះមានចំនុចខ្សោយរបស់ពួកវា។ លោកអ្នកត្រូវរកអ្វីមកចាក់ឬខាំត្រង់ភ្នែក
របស់វា នៅពេលនោះពួកវានឹងអាចព្រលែងលោកអ្នកបានក្នុងមួយរយះខ្លី។ នៅក្នុងពេលនោះលោកអ្នក
ត្រូវប្រញាប់ភៀសខ្លួន រត់ចេញឲ្យឆ្ងាយពីចង្កូមដ៏មុតស្រួច និងខ្លាំងរបស់ពួកវាជាប្រញាប់និងជាបន្ទាន់។
កំលាំងសង្កត់នៃថ្គាមរបស់អសុរកាយទាំងពីរប្រភេទនេះមានកំលាំងប្រហែលជា ៦តោនដែលអាចកំទេច



No comments:
Post a Comment