សត្វដំរីគឺជាសត្វសកម្ម ក្នុងសង្គមខ្មែរ ពុំមែនទើបតែមានមកក្នុងពេលបច្ចុប្បន្នទេ។សូម្បីតែក្នុងរឿងព្រងខ្មែរក៏ធ្លាប់បានដំណាលទាក់ទងនិងសត្វដំរីនេះដែរ ដូចរឿងដំរីនិងស្រមោច របស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ”ប្រជុំរឿងព្រេងខ្មែរភាគទី..........”។នៅក្នុងដំណើររឿងស្វែងរករាជបល្លង្ករំដោះស្រុកទេសរបស់ព្រះអង្គចន្ទរាជា(ព្រះឧទ័យ)ក៏ដំណាលពីដំរីយ៉ាងក្បោះក្បាយ។(ពង្សាវតាខ្មែរ)......
ត្រលាមទាក់ទងនឹងដំរី តាមជំនឿរបស់ចាស់ទុំខ្មែរ ចំណាំតៗគ្នាថា”មនុស្សមានភគ៌គឺហាមមិនឲ្យជិះដំរីឬទៅលេងក្បែរទីសត្វដំរីនៅ។បើពុំនោះទេដំរីនឹងបៀតបៀន ដូចជាធ្វើឲ្យរលាក់ធ្លាក់ លើខ្នងវាជាជាដើម។ម្យ៉ាងទៀតនោះ នៅពេលសាសាងស្នេហាគ្នា ហាមជិះលើខ្នងដំរី ព្រោះជាប្រការមិនល្អ ទំនាស់ដល់ការចំណាំរបស់ចាស់ៗ។កាលណាដៃគូស្នេហា នៅខ្នងដំរីក្លែងកលឲ្យរហូតស្រុកជ្រុះធ្លាក់អាចស្លាប់ឬពុំអាចព្យាបាលបាន។
វត្តមានជំនឿលើដំរី គឺមានច្រើនអនេកអនគ្ឃណាស់ នៅក្នុងសង្គមខ្មែរ។សូម្បីនៅប្រាសាទនានា មានក្បួនព្យុយាត្រា កងទ័ពចម្បាំងក្នុងសមរភូមិ ដូចជាចម្លាក់នៅអង្គរវត្ត(ជញ្ជាំងប្រាសាទ)។
រហូតមានរូបចម្លាក់ដំរីជាច្រើន ក្នុងតំបន់ទីព្រះលានជល់ដំរីជាដើម។
សត្វពាហណៈ(ដំរី)ត្រូវបានថ្វាយជាយានជំនិះសម្រាប់ស្ដេចជាសត្វដែលមហាជនសន្មតិថានាំមកនៅសេរីមង្គលគ្រប់ប្រការដល់គ្រួសារសង្គមជាតិដូចក្នុងរឿងមហាវេសន្តរជាតក។
នៅតាមភូមិស្រុកតំបន់ខ្លះ នៃព្រះរាជាណាចក្រកម្ពុជាយើងធ្លាប់ប្រទះការប្រកាន់ជំនឿ ពេលក្មេងឈឺរុំរៃព្យាបាលពុំដល់គេប្រគល់ក្មេងនោះឲ្យហ្មដំរីបីត្រកងចូលក្រោមពោះសត្វដំរី។គេយល់ថាដំរីសក្កិសទ្ធិ អាចបញ្ឈប់ជំងឺបាន នាំឲ្យក្មេងជាសះស្បើយ ពីជំងឺតម្កាត់ ផ្សេងៗ។


No comments:
Post a Comment