Tuesday, June 2, 2020

មិនគួរឲ្យជឿ! សត្វផេនឃ្វីនមួយក្បាល ហែលទឹក 5000 ម៉ាយ ជារៀងរាល់ឆ្នាំ ដើម្បីជួបជុំជាមួយបុរសម្នាក់ដែលបានសង្គ្រោះជីវិតរបស់វា!






ក្នុងឆ្នាំ 2011 លោក Joao Pereira de Souza អាយុ 73 ឆ្នាំបានឃើញសត្វភេនឃ្វីនដែលជិតនឹងស្លាប់នៅលើឆ្នេរខ្សាច់។ គាត់បានយកសត្វភេនឃ្វីនយ៉ាងលឿនទៅផ្ទះរបស់គាត់ហើយថែទាំវាឱ្យមានសុខភាពល្អឡើង។ ប៉ុន្តែគាត់មិនដែលគិតថាទង្វើរបស់គាត់នឹងបានធ្វើឲ្យគាត់មានទំនាក់ទំនងជាមួយសត្វភេនឃ្វីននោះទេ។
នៅពេលដែលគាត់បានរកឃើញសត្វភេនឃ្វីនកំពុងស្ថិតនៅជិតនឹងសេចក្ដីស្លាប់ហើយស្រេកឃ្លាននៅពេលដែលវាដេកលើផ្ទាំងថ្ម។ សត្វផេនឃ្វីនកំសត់នេះក៏ត្រូវបានគ្របដណ្តប់ដោយប្រេងខ្មៅផងដែរ។ វាត្រូវចំណាយពេលមួយសប្តាហ៍ដើម្បីលាងសម្អាតប្រេងដែលនៅពីក្រោមស្លាបរបស់សត្វភេនឃ្វីន។
បន្ទាប់ពីសត្វនេះបានដឹងខ្លួនឡើងវិញសុខភាពរបស់វាក៏បានដូចដើមឡើងវិញ បុរសចាស់នេះបានយកវាទៅកាន់សមុទ្រវិញដើម្បីឲ្យវាត្រឡប់ទៅផ្ទះរបស់វាវិញ។

No comments:

Post a Comment

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...