Thursday, April 2, 2020

រកឃើញ​​ហ្វូស៊ីល​សត្វ​ដាយណូស័រ​នៅ​ក្នុង​​ខេត្ត Nakhon Ratchasima ប្រទេស​ថៃ





(បាងកក)៖ អ្នកស្រាវជ្រាវមួយក្រុមទើបតែបានគាស់កកាយ និងរកឃើញហ្វូស៊ីល នៃអម្បូរសត្វដាយណូស័រស៊ីសាច់ថ្មី នៅក្នុងទឹកដីប្រទេសថៃ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩។
គួរជម្រាបថា ហ្វូស៊ីលរបស់ដាយណូស័រ Siamraptor suwati ត្រូវបានរកឃើញនៅក្នុងខេត្ត នគររាជសីម៉ា (Nakhon Ratchasima) ភាគកណ្តាលប្រទេសថៃ។ ពួកវាធ្លាប់រស់នៅលើភពផែនដីយើង កាលពីអំឡុងសម័យ ហ្សួរ៉ាស្ស៊ិច (Jurassic) និង គ្រីតាសឹស (Cretaceous) គឺជាង ១០០លានឆ្នាំមុន។ រូបរាងនិងទំហំរបស់អម្បូរដាយណូស័រ Carcharodontosaurids គឺប្រហាក់ប្រហែលអម្បួរ ធីរានណូសូរឹស (Tyrannosaurus) ឬ ធីរិច (T-Rex) ដែលគេនិយមឃើញក្នុងខ្សែភាពយន្ត៕

No comments:

Post a Comment

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...