Friday, January 31, 2020

ក្រពើនិងក្រពា ខុសគ្នា ៥ ចំណុច តែចំណុចទី ៣ គ្មាននរណានឹកស្មានដល់ឡើយ!!!






អ្នកនឹងគិតថាសត្វទាំងពីរគឺពិតជាដូចគ្នា ប៉ុន្តែប្រភេទសត្វទាំងពីរប្រភេទនេះជាក់ស្តែងគឺពិតជាមិនដូចគ្នា ឬមានឥរិយាបថដូចគ្នានោះឡើយ។ ពួកវាក៏ជារបស់ក្រុមជីវសាស្ត្រខុសៗគ្នាដែរ។
១. តំបន់ ៖
 ក្រពាបច្ចុប្បន្នមានតែនៅភាគអាគ្នេយ៍សហរដ្ឋអាមេរិក និងភាគខាងកើតប្រទេសចិនប៉ុណ្ណោះ ចំណែកឯក្រពើអាចស្វែងរកបាននៅជុំវិញពិភពលោក។
២. ភាពខុសប្លែកគ្នានៃមាត់ ៖
ចំណុចខុសប្លែកគ្នាដ៏សំខាន់បំផុតរវាងក្រពើ និងក្រពាគឺមាត់។ក្រពាមានមាត់ធំជាង និងទម្រង់មាត់អក្សរ U ចំណែកឯក្រពើមានមាត់វែងជាង និងតូចជាង ហើយមានទម្រង់មាត់អក្សរ V ។ កម្លាំងត្របាក់របស់ក្រពាគឺមានកម្លាំងខ្លាំងជាង ដោយសារវាមានសម្ថភាពអាចបំបែកវត្ថុរឹងៗដូចជាស្នូកអណ្ដើកជាដើម។
៣. ទំហំ និង ភាពកាចសាហាវ ៖
ទំហំខុសប្លែកទូទៅរវាងក្រពា និងក្រពើ។ ក្រពើវ័យជំទង់អាចធំធាត់ទៅដល់ប្រវែងប្រហែលជា ៥,៧៩ម៉ែត្រ ចំណែកឯក្រពាអាចមានប្រវែង ៤,២៦ម៉ែត្រ ខណៈដែលក្រពានឹងមានទំហំធំជាងក្រពើពេលដែលពួកវាផុតវ័យធំធាត់។
៤. ទឹកសាប និងទឹកប្រៃ ៖
ក្រពើមាននូវក្រពេញដ៏ពិសេសមួយនៅក្នុងអណ្តារបស់ពួកវា ដែលវាអាចបញ្ចេញចោលនូវជាតិអំបិលពីខ្លួនរបស់ពួកវា។ រឿងនេះមានន័យថា ពួកវាអាចចំណាយពេលជាច្រើនថ្ងៃ ឬសូម្បីតែមួយអាទិត្យនៅឯសមុទ្រ។
៥. ពណ៌ ៖ 
ក្រពើមានទំនោរភាគច្រើនទៅលើពណ៌ដាំដែង (សម្បុរខ្មៅលាយក្រហម) ឬពណ៌ប្រេងអូលីវ ចំណែកឯក្រពាតែងតែមានពណ៌ខ្មៅប្រផេះស្រអាប់៕


No comments:

Post a Comment

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...