ឥឡូវៗនេះគេក៏ឃើញមានសត្វឆ្កែជាច្រើន ដែលមានពូជស្រដៀងនឹងសត្វចចកផងដែរ ហើយវាក៏អាចនឹងសម្របទៅនឹងបរិស្ថានរបស់មនុស្សបានដែរ ដូចសត្វឆ្កែដទៃ។ បើតាមការសិក្សាស្រាវជ្រាវរួចមក កូនសត្វចចកទាំងនោះគឺអាចសម្រប និងរស់នៅជាមួយម្ចាស់ដែលចញ្ចឹមវាបានដូចឆ្កែធម្មតាដែរ។ នេះដោយសារតែមានការវិវត្តន៏ជាច្រើនដែលមនុស្សបានយកសត្វឆ្កែចចកមកនៅជាមួយខ្លួនតាំងពីពួកវានៅតូចៗមកម្ល៉េះ ទើបធ្វើឱ្យវាអាចស៊ាំបាន។
រាល់សត្វឆ្កែនិងចចក មានបុគ្គលិកលក្ខណៈខុសៗគ្នា ដូច្នេះគ្រាន់តែដោយសារសត្វចចក 10 ក្បាលបង្ហាញពីភាពស្រដៀងគ្នាជាមួយសត្វឆ្កែ មិនប្រាកដថាវាដូចគ្នាទាំងអស់នោះទេ វាក៏នៅអាចមានសត្វចចក 10 ក្បាលផ្សេងទៀតដែលខុសគ្នាទាំងស្រុងពីឆ្កែផងដែរ។ គេមិនឃើញមានភាពឃោរឃៅ ឬសកម្មភាពកាចសាហាវរបស់សត្វចចកនោះទេ ផ្ទុយទៅវិញគឺវាមានភាពស្លូតបូតដូចឆ្កែដែរ។


No comments:
Post a Comment