ប្រទេសអូស្ត្រាលី ៖ អ្នកប្រមាញ់រូបថតម្នាក់ លោក TOM CANNON រៀបរាប់កាលពីថ្ងៃទី៧ មីនា ប្រាប់កាសែតអង់គ្លេស THE MIRROR ថា ត្រីឆ្លាមយក្សមួយដែលមានមាត់យ៉ាងធំបានហែលពីក្រោមនាវាមួយដែលមានពួកអ្នកទេសចរជិះក្នុងដែនទឹកនៃឆ្នេរសមុទ្រខាងលិចរបស់អូស្ត្រាលី ។
ឆ្លាម-បាឡែននេះជាឆ្លាមធំជាងគេបំផុតលើពិភពលោក ដែលអាចមានប្រវែងដល់ទៅ១២ម៉ែត្រ និងមានទម្ងន់ប្រមាណជា២០តោនឯណោះ ។ ជាពូជឆ្លាមយក្សកំពុងរងការការបាត់បង់ ។ តាមធម្មតាឆ្លាមយក្សក្នុងជីវិតពួកវាតែងលាក់ខ្លួនក្នុងទឹកយ៉ាងជ្រៅ ឆ្ងាយពីមនុស្សម្នា ។ ទោះបីយ៉ាងណា គេអាចឃើញវាក្នុងដំណាក់កាលរវាងខែមីនា និងខែកក្កដា នៅម្តុំជិតថ្មប៉ប្រះទឹក NINGALOO ក្នុងដែនទឹកនៃឆ្នេរសមុទ្រខាងលិចអូស្ត្រាលីក្នុងសមុទ្រ CORAIL ព្រមទាំងនៅដែនទឹកនៃទីក្រុង EXMOUTH អូស្ត្រាលី ៕


No comments:
Post a Comment