Monday, December 2, 2019

សត្វក្របីព្រៃ


សត្វក្របីព្រៃ



ក្របីព្រៃ​មាន​រូបរាង​ដូច​ក្របី​ស្រុក​ដែរ ប៉ុន្តែ​ក្របីព្រៃ​មាន​ភាពរហ័សរហួន​ជាង និង​ឆាប់​ក្រេវក្រោធ​។ ទម្ងន់​មាន​ពី​៧០០-១២០០​គ​.​ក វា​មាន​ពណ៌​ប្រផេះ ឬ​ត្នោ​ង​ខ្មៅ​។ នៅ​ខាងក្រោម​ក មាន​ពណ៌​ស រាង​ជា​អក្សរ (V) ។ ស្នែង​ទាំងពីរ​មាន​រាង​សំប៉ែត​គន្លាក់ៗ​បត់​ទៅក្រោយ ក្របីព្រៃ​មាន​តម្លា​ត​ស្នែង​ធំ​ជាង​ក្របី​ស្រុក​។ ក្របីព្រៃ​ឈ្មោល​មាន​កម្ពស់​រហូតដល់​២​ម៉ែត្រ​។​

ក្របីព្រៃ​ចូលចិត្ត​រស់នៅ​តំបន់​ព្រៃ​ល្បោះ វាលស្មៅ​ក្បែរ​ទឹក វា​ពុំ​ចូលចិត្ត​ព្រៃស្រោង​ទេ​។ ក្របីព្រៃ​រស់នៅ​ជា​ហ្វូង ហើយ​ចេញទៅ​រកស៊ី​នៅ​ព្រឹក​ព្រលឹម និង​ពេល​ល្ងាច​។ វា​ទំពារ​អៀង​នៅពេល​ដេក ឬ​ពេល​ត្រាំ​ទឹក​។ ក្របីព្រៃ​ញី​ដោយ​ឈ្មោល​នៅ​កំឡុង​ខែតុលា រហូតដល់​វិច្ឆិកា និង​បង្កើត​បានកូន​១ បន្ទាប់ពី​បាន​ពពោះ​រយៈពេល ១០​ខែ​។
​រប៉ាយ​រស់នៅ​៖ ក្របីព្រៃ​ជា​ប្រភេទ​សត្វ​កម្រ វា​មាន​ចំនួន​តិចតួច​ដែល​នៅ​សេសសល់​ក្នុងប្រទេស​កម្ពុជា ក្របីព្រៃ​មាន​វត្តមាន​នៅតែ​ប៉ុន្មាន​ខេត្ត​ប៉ុណ្ណោះ ដូចជា​ខេត្ត​មណ្ឌល​គី​រី ព្រះវិហារ និង​រតនគីរី​។ វា​មាន​វត្តមាន​រស់នៅ​ផងដែរ​នៅ​ប្រទេស​ឥណ្ឌា និង​នេ​ប៉ាល់​។


No comments:

Post a Comment

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...