ឆ្មាព្រៃមានមាឌធំជាងឆ្មាស្រុក មានត្រចៀកខ្ពស់ត្រង់ឡើងលើ និងមានកន្ទុយបង្កង់ក្រម៉ៅ ហើយចុងកន្ទុយមានពណ៌ខ្មៅ។ ដងខ្លួនពណ៌ប្រផេះ ឬត្នោតលឿង ផ្នែកពោះរាងព្រលែត និងមានរោមវែងជាង។ កន្ទុយរបស់វាខ្លីជាងប្រវែងដងខ្លួន និងក្បាល។
ឆ្មាព្រៃចូលចិត្តរស់នៅតាមវាលស្មៅក្រាស់ខ្ពស់ៗ ព្រៃល្បោះ ព្រៃគម្ពោត និងតាមដងអូរ។ គេពុំដែលបានជួបប្រទះវានៅព្រៃស្រោងក្រាស់ទេ។ វាជាសត្វរស់នៅលើដី និងកម្រឡើងលើដើមឈើណាស់។ ឆ្មាព្រៃចូលចិត្តចាប់ចំណីដូចជាពពួកសត្វកកេរ ត្រកួត កង្កែប បក្សីជាដើម។ វាពពោះរយៈពេលពី ៦៥-៦៧ថ្ងៃ ហើយអាចមានកូនពី ២-៥ក្បាល។


No comments:
Post a Comment