របៀបធ្វើនំអន្សមសាច់ជ្រូកឆ្ងាញ់
ពីដើមរៀងមក ឲ្យតែដល់រដូវបុណ្យភ្ជុំបិណ្ឌម្ដងៗ ប្រជាពលរដ្ឋខ្មែរនិយមធ្វើនំអន្សមស្ទើរតែគ្រប់ផ្ទះ មានដូចជានំអន្សមសាច់ជ្រូក និងអន្សមចេកជាដើម។ #Joker123
បច្ចុប្បន្ន យើងសង្កេតឃើញប្រជាពលរដ្ឋខ្មែរមួយចំនួនពុំសូវធ្វើនំអន្សមខ្លួនឯងទៀតទេ ពួកគាត់គ្រាន់តែចំណាយលុយទៅទិញជាការស្រេច ដោយសារមមាញឹកក្នុងការបំពេញធុរៈផ្សេងៗ។ បើអ៊ីចឹងយូរៗទៅ រូបមន្តក្នុងការធ្វើនំអន្សមខ្មែរ អ្នកជំនាន់ក្រោយ ជាពិសេសយុវជនកាន់តែដឹង និងចេះធ្វើ តិចទៅៗ។
ការពិតទៅ ការធ្វើនំអន្សមនេះមិនសូវជាពិបាកប៉ុន្មានទេ គ្រាន់តែត្រូវការពេលយូរបន្តិចប៉ុណ្ណោះក្នុងការរៀបចំ និងចម្អិន។ ចំពេលថ្ងៃនេះជាបិណ្ឌទី១១ Sabay សូមលើកយករូបមន្តធ្វើនំអន្សមសាច់ជ្រូករបស់ខ្មែរមកបង្ហាញដល់ប្រិយមិត្តដែលត្រៀមនឹងទៅវត្តនាថ្ងៃភ្ជុំ (បិណ្ឌធំ) តែម្ដង។ ធានាថាឈ្ងុយឆ្ងាញ់មានជាតិតែម្ដង!
របៀបធ្វើ
នំអន្សមជាទូទៅគេប្រើស្លឹកចេក ឬស្លឹកផ្អាវសម្រាប់វេចខ្ចប់ ហើយស្លឹកទាំងនោះទៀតសោតត្រូវហាលថ្ងៃឲ្យទន់បន្តិចដើម្បីងាយស្រួលខ្ចប់ទៅមិនប្រេះបែក។ ចំពោះចំណងវិញ ត្រូវប្រើខ្សែសង្វារចេក ឬខ្សែក្រចៅក៏បានដែរ រីឯអង្ករដំណើប មុនវេច យើងត្រូវលាងទឹកសម្អាត ដាក់ត្រាំទុកចោល១យប់ ឬយ៉ាងតិចណាស់ប្រហែល២ម៉ោង រួចទុកឲ្យស្ងួត ទើបយកមកលាយជាមួយម្សៅស៊ុបខ្នរ ២ ស្លាបព្រាបាយ ដើម្បីឲ្យមានរសជាតិឆ្ងាញ់។ មុនពេលរៀបចំវេច យើងលាយខ្ទិះដូងដែលកូររួចមិនឲ្យឡើងប្រេងខ្លាំង និងសាច់ដូងជាមួយអង្ករ។ #lko88
ស្នូលរបស់អន្សមជ្រូក មានសណ្តែក និងសាច់ជ្រូក។ មុននឹងយកមកធ្វើស្នូល សណ្តែកត្រូវត្រាំប្រហែល ២ ម៉ោង និងលាងទឹកឲ្យស្អាត និងទុកឲ្យស្ងួត បន្ទាប់មកទៀតគឺ ហាន់សាច់បីជាន់ហាន់ជាចង្វាយវែងល្មម ប្រឡាក់គ្រឿងជាមួយម្សៅស៊ុបខ្នរ ១ ស្លាបព្រា កន្លះ។
វិធីវេចនំ
ដំបូងយើងត្រូវលាស្លឹកចេក ឬស្លឹកផ្អាវ ទ្រាប់លើគ្នា ២ ឬ ៣ ស្រទាប់ឲ្យក្រាស់ល្មម ហើយត្រូវដាក់អង្កររោយលើស្លឹកចេក បន្ទាប់មករោយសណ្ដែកពីលើអង្ករ ដាក់ស្នូលសាច់ជ្រូកដែលប្រឡាក់គ្រឿងរួច ហើយដាក់សណ្តែក និងអង្ករពីលើបន្តិច ហើយមូលស្លឹកទាំងពីរខ្ចប់ចូលគ្នា។ #cambodia game
បន្ទាប់ពីវេចហើយ យើងត្រូវឆ្លងកាត់ដំណាក់កាលមួយទៀតគឺរុំចំណងនំអន្សម។ ចំណងត្រូវរុំឲ្យណែនល្អ បើពុំដូច្នេះទេ នៅពេលស្ងោរ ទឹកអាចចូលក្នុងនំ ដែលអាចធ្វើឲ្យអង្កររលាយចេញមកក្រៅ។
រយៈពេលចម្អិន
បន្ទាប់ពីចងហើយយើងត្រូវយកទៅស្ងោរ។ ការស្ងោរយើងត្រូវចំណាយពេលប្រមាណពី ៤ ទៅ ៥ ម៉ោង ទម្រាំតែឆ្អិនល្អ។ ការចម្អិននេះទៀតសោត យើងត្រូវនៅចាំមើលភ្លើងឲ្យបានដិតដល់ ហើយត្រូវថែមទឹក និងប្រែនំទៅម្ខាងទៀត ដើម្បីឲ្យនំឆ្អិនសព្វល្អ។
កុំភ្លេចសាកល្បងធ្វើទៅវត្ត និងចែកបងប្អូនសាច់ញាតិញ៉ាំណា៎! វាជាកុសលផលបុណ្យរបស់អ្នក! #ប្រណាំងសេះ
ហ្គេមបាញ់ត្រី ជក់ចិត្តដិតអារម្មណ៍ លេងហ្គេមអនឡាញតាមទូរស័ព្ទដៃ មានលេងចែករង្វន់ និងឡាយចែកកាក់ព្រី
Subscribe to:
Post Comments (Atom)
កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក
កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...
-
😧 ជំងឺបាក់ទឹកចិត្ត 😧 តើជំងឺធ្លាក់ទឹកចិត្តជាអ្វី? ជំងឺធ្លាក់ទឹកចិត្តគឺជាជំងឺទូទៅនិងធ្ងន់ធ្ងរដែលជះឥទ្ធិពលអវិជ្ជមានដល់អារម្មណ៍របស់អ្ន...
-
💪 អត្ថប្រយោជន៍នៃការហាត់ប្រាណ 💪 លំហាត់ប្រាណ: 7 អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណទៀងទាត់ ចង់មានអារម្មណ៍ល្អប្រសើរជាងមុនមានថាមពលកាន់ត...
-
💸ដូចម្ដេចដែលហៅថាមិត្តភាព 💸 ខាងក្រោមរកឃើញនូវគុណសម្បត្តិទាំង 11 ដែលកំណត់ឱ្យមិត្តភក្តិពិតក្រៅពីទំនាក់ទំនងផ្សេងទៀតនៅក្នុងជីវិតរបស់យើង។ ...



No comments:
Post a Comment