របៀបធ្វើត្រសក់ជ្រក់
សម្រាប់ស្ត្រីមេផ្ទះ មិត្តៗនារី ឬ បុរសៗ បើចង់ចេះពីរបៀបធ្វើជ្រក់ត្រសក់បែបសាមញ្ញៗ បែបខ្មែរ គឺងាយស្រួលបំផុត ហើយធានាថាឆ្ងាញ់ជាប់ចិត្តតែម្តង។ Joker123
ដូច្នេះកុំឲ្យខាតពេលយូរ សូមធ្វើតាមរូបមន្តដូចខាងក្រោមទាំងអស់គ្នា ៖
**គ្រឿងផ្សំ
-ត្រសក់០៣គីឡូកន្លះ (តូចៗ ឬ ក្ដឹប ខ្ចីៗ)
-អំបិលកន្លះកូនចានចង្កឹះ
-ស្ករស០២ខាំ(តិច ឬ ច្រើនតាមចំណូលចិត្ត)
-ទឹកធម្មតាកន្លះលីត្រ
-ម្ទេស០៤គ្រាប់ (តាមចំណូលចិត្ត)
-ខ្ទឹមក្រហម០៣ ឬ ០៤ដុំ
-ខ្ទឹមស១០ ឬ១៥កំពឹស
-ទឹកត្រី០១ ឬ០៣ កូនចានចង្កឹះ
-ទឹកស៊ីអ៊ីវ០១ ឬ០៣ កូនចានចង្កឹះ
**របៀបធ្វើ
១.យកត្រសក់លាងទឹកឲ្យស្អាត កាត់ក្បាល និងកន្ទុយចេញ រួចលាងម្តងទៀត (បើធំពុះជា០២) បន្ទាប់មក ក្រឡុកជាមួយអំបិលឲ្យសព្វ(ក្រឡុកកន្លះម៉ោងម្តង) រហូតទន់ ហើយបន្តការក្រឡុក០២ ទៅ០៣ម៉ោង)។
២.យកត្រសក់ដែលក្រឡុកអំបិលរួច ទៅពូតឲ្យចេញទឹកអស់ ឲ្យស្វិត និងស្ងួតល្អ (ដាក់ត្រសក់ក្នុងកញ្ច្រែង រួចយកវត្ថុត្បាល់ ឬ វត្ថុធ្ងន់ៗ មកសង្កត់ ឲ្យយូរ ប្រហែលជា០២ទៅ០៣ម៉ោង)។
៣.យកស្ករសដាក់ក្នុងឆ្នាំង ចាក់ទឹកចូលបន្តិច រួចរំងាស់ស្ករឲ្យឡើងពណ៌ជើងអង្ក្រង បន្ទាប់មកទៀតទឹកដែលនៅសល់ត្រូវដាំឲ្យពុះ និងទុកឲ្យត្រជាក់។ lko88
៤.យកខ្ទឹមស ខ្ទឹមក្រហម ម្ទេស ទៅបុក ឬ កិនឲ្យម៉ត់។
៥.យកត្រសក់ដាក់ក្នុងចានដែក លាយគ្រឿងដែលបុកហើយខាងលើ(០៤) ជាមួយទឹកត្រី ទឹកស៊ីអ៊ីវ ច្របល់ឲ្យសព្វចូលគ្នា(ដាក់ប៊ីចេង តិចៗក៏បានតាមចំណូលចិត្ត) រួចដាក់ទឹកស្ករចូល ច្របល់ឲ្យសព្វល្អសឹមយកទៅតម្រៀបក្នុងក្រឡកែវឲ្យពេញ ចាក់ទឹកជ្រក់ឲ្យចូល គ្របគម្របឲ្យជិត យកទៅដាក់ហាលថ្ងៃ ០២ ទៅ០៣យប់ជាការស្រេច៕
**ក្រោយរួចរាល់អស់ហើយ កុំភ្លេចយកមកទុកក្នុងផ្ទះ០១យប់ទៀត រួចដាក់ក្នុងទូទឹកកក តែត្រូវចំណាំ (កន្លែងអត់កក) អាចទុកបរិភោគបានច្រើនខែ៕ #ប្រណាំងសេះ
ហ្គេមបាញ់ត្រី ជក់ចិត្តដិតអារម្មណ៍ លេងហ្គេមអនឡាញតាមទូរស័ព្ទដៃ មានលេងចែករង្វន់ និងឡាយចែកកាក់ព្រី
Subscribe to:
Post Comments (Atom)
កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក
កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...
-
😧 ជំងឺបាក់ទឹកចិត្ត 😧 តើជំងឺធ្លាក់ទឹកចិត្តជាអ្វី? ជំងឺធ្លាក់ទឹកចិត្តគឺជាជំងឺទូទៅនិងធ្ងន់ធ្ងរដែលជះឥទ្ធិពលអវិជ្ជមានដល់អារម្មណ៍របស់អ្ន...
-
💪 អត្ថប្រយោជន៍នៃការហាត់ប្រាណ 💪 លំហាត់ប្រាណ: 7 អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណទៀងទាត់ ចង់មានអារម្មណ៍ល្អប្រសើរជាងមុនមានថាមពលកាន់ត...
-
💸ដូចម្ដេចដែលហៅថាមិត្តភាព 💸 ខាងក្រោមរកឃើញនូវគុណសម្បត្តិទាំង 11 ដែលកំណត់ឱ្យមិត្តភក្តិពិតក្រៅពីទំនាក់ទំនងផ្សេងទៀតនៅក្នុងជីវិតរបស់យើង។ ...


No comments:
Post a Comment