Thursday, September 3, 2020

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

ពិភពលោកដ៏អស្ចារ្យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិនធ្លាប់បានដឹង ហើយអ្នកទេសចរណ៍ ទាំងឡាយនៅជុំវិញ ពិភពលោក ក៏បានអោយពិន្ទុ សម្រស់របស់វា ទៅតាមការ ចូលចិត្តផងដែរ។ ខាងក្រោមនេះ គឺជាទីកន្លែងទាំង១០ ដែលធ្វើការ ជ្រើសរើស ដោយវេបសាយ ទេសចរណ៍ដ៏ធំមួយ បានធ្វើការវាយតំលៃ ទៅតាមសម្រស់ ដ៏គ្មានគូរប្រៀបរបស់ពួកវា ដែលក្នុងនោះ កម្ពុជាក៏មានឈ្មោះ ក្នុងការជ្រើសរើស នេះផងដែរ។ សូមទស្សនាទាំងអស់គ្នា៖



កោះរាងបេះដូង The Maldives


ប្រៀបដូចជាសញ្ញា បង្ហាញពីអារម្មណ៍ នៃមាតាធម្មជាតិ របស់កោះរាងបេះដូង ដ៏គួរឱ្យស្រឡាញ់នេះ ត្រូវបានរកឃើញនៅក្នុង សាធារណរដ្ឋម៉ាល់ឌីវ។


វាលស្រែ Rice terraces


វាលស្រែ នៅលើផ្ទៃដី មានលក្ខណៈ ជាថ្នាក់ៗ បង្កើតបានជា សម្រស់ ដ៏ស្រស់ស្អាត ស្ថិតក្នុងប្រទេស វៀតណាម។





Salar de Uyuni ស្ថិតនៅភាគនិរតី នៃប្រទេសបូលីវី ហើយវាបានទទួល កំណត់ត្រាពិភពលោក ជាស្រែអំបិលធំជាងគេ បំផុតនៅក្នុង ពិភពលោកនេះ។




តំបន់ Los Glaciares មានទីតាំងស្ថិត នៅភាគនិរតី នៃប្រទេស អាហ្សង់ទីន តាមបណ្តោយ ព្រំដែននៃប្រទេសឈីលី វាជាតំបន់មានភ្នំ ដ៏ស្រស់ស្អាត ជាច្រើន ដែលមានពណ៌ឆ្លុះគ្នា ទៅនឹងពន្លឺព្រះអាទិត្យ រះ និងលិច។





វាជាអាង ទឹកស្អុយខៀវ ដែលមានលក្ខណៈ ដូចជា ផែនទឹកកក, ភ្នំភ្លើង, ខ្ទះទឹកក្តៅ, ដៃសមុទ្រ មើលទៅស្រស់ស្អាត និងទាក់ទាញ។




នេះជាអាងទឹកក្តៅ ចំនួន ១៧ ស្ថិតនៅភាគនិរតី ប្រទេសតួកគី ដែលត្រូវបានគេចុះត្រាំ ដើម្បីព្យាបាលជំងឺ រាប់ពាន់ឆ្នាំមកហើយ។




វាជាកន្លែងដែល ទឹកហូរកាត់ថ្ម បង្កើតបានជា អន្លង់មួយដែល មានសម្រស់ចំឡែក ស្អាត និងទាក់ទាញ ស្ថិតនៅរដ្ឋ Arizona សហរដ្ឋអាមេរិក។




ជាល្អាងមួយដែល ពោរពេញទៅដោយ គ្រីស្តាល់យ៉ាងស្រស់ស្អាត ស្ថិតនៅប្រទេសមុិកសិក អ្នកទេសចរណ៍ អាចប៉ះផ្ទាល់ ទៅនឹងគ្រីស្តាល់ ដែលនៅជុំវិញខ្លួនបាន ដែលវាមើលទៅដូច ជាការរៀបចំឡើង ដោយនរណាម្នាក់ យ៉ាងដូចនេះដែរ។





វាជាតំបន់ទេសចរណ៍ ស្ថិតក្នុងប្រទេសចិន ដែលមានសម្រស់ទេសភាព ស្អាតក្រៃលែង ដែលមាន គុហា រុក្ខជាតិ ទន្លេ វាលស្រែ និងភ្នំ ធ្វើឲ្យអ្នកទេសចរ ដែលបានទៅដល់ ភ្លេចអស់ទុក្ខកង្វល់។




វាមានទីតាំង ស្ថិតនៅភាគខាងត្បូង នៃវាលខ្សាច់ Namib ក្នុងសាធារណរដ្ឋណាមីប៊ី។ Sossusvlei គឺវាលខ្សាច់ដែលមាន ទំហំគួរឱ្យភ្ញាក់ផ្អើល និងវាត្រូវបានកើតឡើង ដោយខ្យល់បក់រុញច្រាន បុកពីមហាសមុទ្រអាត្លង់ទិក និងខ្យល់ Westerly ពីភ្នំ Naukluft ។



ឧបត្ថម្ភធំដោយ៖ pussy888 khmer






Wednesday, September 2, 2020

សត្វ «កែះ» មានភាពរហ័សរហួន,ពូកែស្រង់ក្លិន និងភ្នែកពូកែ

សត្វ «កែះ» មានភាពរហ័សរហួន,ពូកែស្រង់ក្លិន និងភ្នែកពូកែ

សត្វ «កែះ» ក៏ជាប្រភេទសត្វពាហនៈស៊ីស្មៅ និងរុក្ខជាតិផ្សេងៗទៀតជាចំណីអហារ ដែលមានជើងបួន ប៉ុន្តែវាមានភាពខុសប្លែកពីសត្វដទៃត្រង់ថាអាចឡើងលើផ្ទាំងថ្មចោតៗនិងខ្ពស់បានដោយសារតែជើងយ៉ាងចំណាប់របស់វា។ ប្រភេទសត្វនេះ មានដង់ស៊ីតេរស់នៅកម្រិតទាប គេកម្រឃើញវាមានរស់នៅតាមតំបន់ទំនាបវាលស្មៅ ដូចសត្វទំពារអៀងដទៃទៀតណាស់។ «កែះ» ជាប្រភេទសត្វដែលមានភាពរហ័សរហួន ពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់

សត្វ «កែះ» កំពុងប្រឈមនឹងគ្រោះថ្នាក់ ដោយសារការបាត់បង់ទីជម្រក ការទាក់ចាប់ ឬបរបាញ់ ដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរ។ «កែះ» ស្ថិតក្នុងក្រុមមានដោយកម្រត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការ IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា។

លក្ខណៈជីវសាស្រ្ត «កែះ» ចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗ ដែលមាន គម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ ក្រោមច្រើន។ «កែះ» ជាប្រភេទសត្វដែលមានភាពរហ័សរហួន ពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ដូច្នេះគេកម្រជួបប្រទះវាណាស់។

«កែះ» ចូលចិត្តយករូងភ្នំរាក់ៗធ្វើជាទីជម្រក ហើយគេអាចសម្គាល់វត្តមានវាបានដោយសារគំនរលាមករបស់វា។ នៅពេលថ្ងៃវាចូលចិត្តសម្រាកតាមគម្ពោតព្រៃក្រាស់ ហើយចេញរកស៊ីនៅពេលព្រលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។ នារដូវបន្តពូជនៅខែតុលានិងខែធ្នូ កែះញី អាចកើតកូនបានម្ដង១ជួនកាលភ្លោះ ប៉ុន្តែវាមានដោយកម្របន្ទាប់ពីពពោះរយៈពេល៧ខែ។ កូនដែលកើតមករស់នៅជាមួយមេរបស់វាស្ទើរពេញមួយឆ្នាំទើបចាកចេញ។

សត្វ «កែះ» គេអាចសម្គាល់បានគឺ វាមានមានសម្បុរខ្មៅប្រផេះ និងរោមវែងៗស្តើង ហើយមានដងខ្លួនខ្លី ចំណែកជើងទាំង៤របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះខ្មៅ-ប្រផេះ-លឿង កន្ទុយរបស់វាខ្លី មានរោមសំពោងពណ៌ខ្មៅប្រផេះ។ នៅលើពំនូលក្បាលរហូតដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋានដូចជាប្រែង។ រីឯបបូរមាត់របស់វាវិញពណ៌ស ហើយផ្នែកក្រោមកមានពណ៌លឿង ឬពណ៌ស ចំពោះត្រចៀកវាវែងត្រង់ទៅលើ។ សត្វ «កែះ» វាមានស្នែងដូចសត្វពពែដែរ ដោយដុះកោងទៅក្រោយបន្តិច មានប្រវែងប្រហែល ២៨០មម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ ប្រភពនៃឯកសារសត្វនេះ សារព័ត៌មានថ្មីៗ ដកស្រង់ពីសៀវភៅថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ២០០៨៕





ឧបត្ថម្ភធំដោយ៖ Baccarat online





Saturday, August 29, 2020

ដឹងទេថាក្នុងព្រៃអាម៉ាហ្សូនសត្វណាខ្លះដែលគ្រោះថ្នាក់បំផុត?

ដឹងទេថាក្នុងព្រៃអាម៉ាហ្សូនសត្វណាខ្លះដែលគ្រោះថ្នាក់បំផុត?

តំបន់ព្រៃអាម៉ាហ្សូនគឺជាតំបន់ព្រៃដែលធំជាងគេបំផុតនៅលើពិភពលោក ហើយក៏មានសត្វព្រៃជាច្រើនផងដែរគឺរហូតដល់16,000ប្រភេទ។ ក្នុងនោះមានប្រភេទសត្វមួយចំនួនមានគ្រោះថ្នាក់ខ្លាំងដែលអ្នកមិនគួរនៅក្បែរនោះគឺសត្វដ៏គ្រោះថ្នាក់ទាំង10ខាងក្រោម


1.ពោះថ្លាន់យក្សGreen Anaconda


វាជាពស់ដែលធំជាងគេបំផុតនៅលើពិភពលោក ដោយនៅពេលវាធំពេញវ័យ វាមានប្រវែងដល់ទៅ9ម៉ែត្រ និងទម្ងន់250គីឡូក្រាម។ វារស់នៅក្នុងតំបន់ដីសើមនៃព្រៃអាម៉ាហ្សូន ដោយជាញឹកញាប់វារស់នៅក្នុងទឹកឬសំងំនៅក្នុងភក់ជាជាងនៅលើគោក។ វាប្រម៉ាញ់សត្វតូចធំជាអាហារសូម្បីតែក្រពើ និងគោក្របី។





វាមានប្រវែងប្រហែល5ទៅ6ម៉ែត្រ និងមានរូបរាងពណ៌ខ្មៅ។ ក្រពើនេះជាសត្វប្រម៉ាញ់ដ៏អស្ចារ្យមួយដែលមិនស្ទាក់ស្ទើរក្នុងការស៊ីសត្វផ្សេងៗក្នុងព្រៃអាម៉ាហ្សូននោះទេ ដោយប្រើថ្គាមដ៏ខ្លាំងរបស់វាកញ្ឆក់ចាប់ចំណីទម្លាក់ចូលទឹកឲ្យលង់សិន​ មុនពេលដែលវាលេបចូល។ វារស់នៅក្នុងទឹកសាបដូចជាទន្លេ បឹងដែលមានទឹកហូរយឺតៗ និងតំបន់ដីសើម។





វាមានប្រវែង2ម៉ែត ហើយវែងបំផុតគឺ2.5ម៉ែត ដោយនៅតំបន់ជុំវិញដងខ្លួនរហូតដល់កន្ទុយមាននូវកោសិកាពិសេសអាចបង្កើតអគ្គិសនីជាង600វ៉ុល ដើម្បីការពារខ្លួនវានិងស្វែងរកចំណី។ អន្ទង់នេះផ្តល់គ្រោះថ្នាក់ដល់មនុស្ស បើទោះបីជាមិនស្លាប់ ប៉ុន្តែបើត្រូវឆក់ច្រើនដងនោះអាចបណ្តាលឲ្យគាំងហើយលង់ទឹកតែម្តង។



វាជាប្រភេទខ្លាមានរូបរាងធំមួយនៅក្នុងតំបន់ ហើយខ្លានេះស៊ីសត្វព្រៃគ្រប់ប្រភេទជាអាហារ ដូចជាក្តាន់ ជ្រូកព្រៃ ក្ងោក ស្វា ពស់ ឆ្កែ និងសត្វល្អិតជាដើម។




វាត្រូវបានគេចាត់ទុកជាត្រីដ៏សាហាវ ដែលអាចហែលទឹកនិងប្រម៉ាញ់ចំណីយ៉ាងលឿននិងខ្លាំង។ វាក៏អាចវាយប្រហារសត្វដែលធំជាងខ្លួនវាផងដែរ។ ត្រីនេះក៏វាយប្រហារមនុស្សដែលហែលទឹករហូតដល់ស្លាប់ផងដែរ។




ទោះបីជាវាមានពណ៌ស្អាត តែវាមានគ្រោះថ្នាក់ ព្រោះថាវាមានក្រពេញជាតិពុលដែលអាចផលិតពិសដែលមានគ្រោះថ្នាក់បំផុត ដែលជាតិពិសរបស់វាអាចសម្លាប់មនុស្ស និងសត្វធំៗបាន គ្រាន់តែប៉ះចំកន្លែងរបស់វា។ ក្នុងនោះកង្កែបនេះតែមួយអាចសម្លាប់មនុស្សបានដល់10នាក់និងកណ្តុរ20,000ក្បាល។



គេអាចឃើញមានពស់ប្រភេទនេះនៅក្នុងព្រៃអាម៉ាហ្សូន ដោយវាមានពណ៌បៃតងស្រាល។




សត្វល្អិតនេះវាទិច ឬទម្លុះស្បែករបស់ចំណីហើយបញ្ចេញជាតិពុល ធ្វើឲ្យចំណីរបស់វាស្លាប់ ហើយវានឹងស្រូបយកជាតិទឹកពីក្នុងខ្លួនរបស់ចំណីនោះរហូតដល់ស្ងួតអស់។




វាជាពីងពាងដែលមានជាតិពិសបំផុតក្នុងពិភពលោក ដែលជាតិពិសនេះអាចបង្កការឈឺចាប់យ៉ាងខ្លាំង។




វាជាពស់មានជាតិពិស ហើយមានធ្មេញធំជាងពស់ពិសផ្សេងទៀត។


ឧបត្ថម្ភធំដោយ៖ Baccarat online





កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក ពិភពលោកដ៏អស្ចារ្ យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិ...