ដឹងទេថាមកពីអ្វីបានជាខ្លាឃ្មុំភេនដាយក្ស មានអត្រាកើតទាបទេ?
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០០៦ ភេនដាយក្ស អាយុ៩ឆ្នាំ ឈ្មោះ លុនលុន បានផ្តល់កំណើតដល់ កូនខ្លាឃ្មុំមួយក្បាល។ យោងតាម សួនសត្វ អាត្លង់តា ដែលជាមើលថែ លុនលុន និង ដៃគូរវាឈ្មោះ យ៉ាងយ៉ាងបានឲ្យដឹងថា នេះជាកូនទី៥ ដែលកើតនៅក្នុងសហរដ្ឋអាមេរិច តាំងពីឆ្នាំ ១៩៩០។ ទោះជាសួនសត្វ៤ហើយ នៅអាមេរិច ដែលធ្វើការបង្កាត់ភេនដា តួលេខនៅតែទាប។
មនុស្សជាច្រើនគាំទ្រការបង្កាត់ពូចភេនដា ដោយសារតែគេគិតថានេះជាការរស់រានមានជីវិតរបស់សត្វប្រភេទនេះ។ ប៉ុន្តែ ពេទ្យសត្វ និងអ្នកសិក្សាស្រាវជ្រាវ មិនទាន់បានទទួលជោគជ័យក្នុងការបង្កាត់ពូជភេនដាយក្សទេ។ នៅក្នុងការឃុំឃាំង ភេនដាឈ្មោល មិនសូវពេញចិត្តក្នុងការបង្កាត់ ឬមិនដឹងថាធ្វើយ៉ាងម៉េច។ ឧទាហរណ៍ លីងលីង និង សីងសីង ដែលសុទ្ធតែជាសត្វភេនដាដំបូងនៅក្នុងសហរដ្ឋអាមេរិច ព្យាយាមដោយមិនបានជោគជ័យ ក្នុងការបង្កាត់រយៈពេល១០ឆ្នាំ។ ក្រោយមក ពួកវារៀនពីរបៀបបង្កាត់ ពួកគេក៏មានកូន៥ ប៉ុន្តែកូនទាំងនោះ ស្លាប់មុនពេលឈានដល់ភាពពេញវ័យ។







